វិស័យស្រូវ-អង្ករ

តើមានកត្តាអ្វីខ្លះនឹងជំរុញឱ្យតម្រូវការនាំចូលអង្ករ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនឹងបន្តហក់ឡើងនៅឆ្នាំ២០២៤?


បញ្ហាជម្លោះនយោបាយ និងបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យតម្រូវការអង្ករ និងតម្លៃអង្ករហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២៣ ហើយនិន្នាការនេះនឹងបន្តកើតឡើងនៅឆ្នាំ២០២៤ នេះទៀតនៅទីផ្សារជាច្រើន។ ទោះជាយ៉ាងណា ក្រុមហ៊ុននាំចេញអង្ករមួយចំនួនរបស់វៀតណាម នៅតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះការទទួលយកការបញ្ជាទិញ ដើម្បីកាត់បន្ថយហានិភ័យតម្លៃអង្ករប្រែប្រួលហួសការរំពឹងទុកនាពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យស្រូវ-អង្ករ
ដោយ

លោក ហ្វាំ ថៃ ប៊ិញ (Pham Thái Binh) ប្រធានក្រុមហ៊ុនមូលបត្រកសិកម្មវៀតណាម ទ្រុង អាន ហាយថិច អាហ្គ្រីខាល់ឈ័រ ចញ ស្តក់ (Trung An High-Tech Agriculture Joint Stock) បាននិយាយថា កត្តាមួយចំនួនដូចជាជម្លោះនយោបាយ និងបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យតម្រូវការអង្ករ និងតម្លៃអង្ករកើនឡើងខ្ពស់នៅឆ្នាំ២០២៣ ហើយទិន្នាការនេះនឹងបន្តកើតឡើងដល់ឆ្នាំ២០២៤។ ដូច្នេះហើយតម្រូវការនាំចូល និងអាហារបម្រុងជាទូទៅ ជាពិសេសអង្ករតែម្ដង កំពុងបន្តកើនឡើងនៅឆ្នាំនេះ ដែលអំណោយផលសម្រាប់នាំចេញអង្កររបស់វៀតណាម។

លោកលើកឡើងថា សង្គ្រាមនៅអឺរ៉ុប មិនទាន់ចប់នៅឡើយទេ ខណៈជម្លោះថ្មីៗបានកើតឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យពិភពលោកកាន់​តែគ្មានស្ថិរភាព។ ទន្ទឹមនេះ បញ្ហាបម្រែបម្រួលអាកាសធាតុក៏កំពុងជះផលប៉ះពាល់ដល់បណ្ដាប្រទេសកសិកម្ម ខណៈដែល​តំបន់ផលិតស្បៀង និងស្រូវនៃប្រទេសទាំងនោះកំពុងធ្លាក់ចុះ។

លោកបានបន្ថែមទៀតថា ប្រទេសជាច្រើនត្រូវបង្កើនការនាំចូលអង្ករ និងការស្តុកទុកអង្ករដើម្បីធានាសន្តិសុខស្បៀងរបស់ពួកគេ។

ផ្អែកតាមការព្យាករបង្ហញថា នៅឆ្នាំ២០២៤នេះ ពិភពលោកនឹងប្រឈមការខ្វះខាតអង្ករប្រហែល៥លានតោន ខណៈដែលប្រទេសឥណ្ឌា ទំនងជានឹងបន្តដាក់កម្រិតលើការនាំចេញអង្កររបស់ខ្លួនជាបន្តទៀតដើម្បីរក្សាស្ថិរភាពតម្លៃអង្ករក្នុងស្រុក។

ចាប់ពីចុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ ប្រទេសជាច្រើនបានបង្កើនការស្វែងរកការផ្គត់ផ្គង់អង្ករដើម្បីនាំចូល ហើយទីផ្សារនាំចូលអង្ករនានាដែលជាម៉ូយចាស់របស់វៀតណាម រួមទាំងប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ផង គឺសុទ្ធតែត្រូវការបង្កើនការនាំចូលអង្ករដូចៗគ្នា។

លោក ហ្វុង វ៉ាន ថាញ (Phung Văn Thành) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសហ្វីលីពីន និយាយថា តម្រូវការនាំចូលអង្កររបស់ហ្វីលីពីន មានដល់ចន្លោះពី៣,៥លានតោន ទៅ៤លានតោន ក្នុងមួយឆ្នាំ ហើយវៀតណាម គឺជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតសម្រាប់ប្រទេសនេះ ខណៈឥណ្ឌូណេស៊ី ក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយទៀតដែររបស់វៀតណាម។

លោក ង្វៀន វៀត អាញ់ (Nguyen Viet Anh) អគ្គនាយកក្រុមហ៊ុនចំណីអាហារ ហ្វួង ដុង ហ្វូត (Phương Đông Food Company Limited) និយាយថា នៅក្នុងត្រីមាសទី១ និងត្រីមាសទី២ ដើមឆ្នាំ២០២៤ តម្រូវការអង្ករទូទាំងពិភពលោកនឹងនៅតែមានកម្រិតខ្ពស់ ប៉ុន្តែលោកបានព្រមានថា អ្នកនាំចេញគួរមានការប្រុងប្រយ័ត្នក្នុងការទទួលយកការបញ្ជាទិញ ព្រោះតម្លៃអង្ករអាចនឹងប្រែប្រួលហួសការស្មាន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រតនាគារជាតិវៀតណាម ប្រកាសបោះផ្សាយមូលបត្របំណុលរដ្ឋជាង ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មាន
ដើម្បីជំរុញយន្តការសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែសកម្ម និងផុលផុសបន្ថែមទៀត ក្រសួងហិរញ្ញវត្ថុវៀតណាម នៅត្រីមាសទី១ ដើមឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ…

ទិន្នផលថាមពលនុយក្លេអ៊ែ អាចនឹងបំបែកកំណត់ត្រាពិភពលោកនៅឆ្នាំ២០២៥

ព័ត៌មាន
ទិន្នន័យបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែទំនងជានឹងបំបែកកំណត់ត្រា នៅក្នុងឆ្នាំ២០២៥ នៅពេលប្រទេសកាន់តែច្រើនបានបោះទុនវិនិយោគលើម៉ាស៊ីនរ៉េអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ