ទណ្ឌកម្មរបស់បស្ចិមលោកទៅលើរុស្ស៊ី

ធនាគាររបស់ក្រុមប្រទេស BRICS សំឡឹងរកការប្រើរូបិយបណ្ណក្នុងស្រុក ដើម្បីគេចពីទណ្ឌកម្មរបស់បស្ចិមលោកទៅលើរុស្ស៊ី


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អាហ្វ្រិកខាងត្បូងបានអះអាងថា ដោយហេតុតែរងផលប៉ះពាល់ពីទណ្ឌកម្មរបស់បស្ចិមលោកទៅភាគហ៊ុនិកដ៏ធំមួយ គឺប្រទេសរុស្ស៊ី ដូច្នេះហើយពេលនេះធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតឡើងដោយក្រុមប្រទេសប្រ៊ិក (BRICS) ចាំបាច់ត្រូវតែបង្កើនការរៃអង្គាសប្រាក់ និងការផ្តល់ប្រាក់កម្ចីជារូបិយបណ្ណក្នុងស្រុករបស់ខ្លួន ដើម្បីបញ្ជៀសផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ពួកគេ។
ធនាគាររបស់ក្រុមប្រទេស BRICS សំឡឹងរកការប្រើរូបិយប័ណ្ណ ក្នុងស្រុកដើម្បីគេចពីទណ្ឌកម្មរបស់បស្ចិមលោកទៅលើរុស្ស៊ី

អាហ្រ្វិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំនៃក្រុមប្រទេសប្រ៊ិកផ្សេងទៀតដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ខណៈដែលប្លុកនេះមានបំណងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងទីក្រុងចូហាណេស្ប៊ើក (Johannesburg) នៅចុងខែនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក អេណុច ហ្គូដុងវ៉ាណា (Enoch Godongwana) បាននិយាយថា ការជំរុញឱ្យប្រើប្រាស់រូបិយបណ្ណក្នុងស្រុកក្នុងចំណោមសមាជិករបស់ធនាគារ NDB ក៏នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនោះផងដែរ ក្នុងបំណងកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ពីការប្រែប្រួលអត្រាប្តូរប្រាក់បរទេសជាជាងការកាត់បន្ថយការប្រើប្រាក់ដុល្លារ។
ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ បើធៀបនឹងរូបិយបណ្ណតាមទីផ្សារលេចធ្លោរមួយចំនួន តាំងពី រុស្ស៊ីបានលុកលុយអ៊ុយក្រែន និងតាំងពីធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់អតិផរណានៅដើមឆ្នាំ២០២២ ធ្វើឱ្យបំណុលជាប្រាក់ដុល្លារកាន់តែឡើងថ្លៃសម្រាប់ប្រទេសទាំងនោះ។

លោក ហ្គូដុងវ៉ាណា បាននិយាយថា ប្រទេសភាគច្រើនដែលជាសមាជិករបស់ធនាគារ NDB បាននិងកំពុងលើកទឹកចិត្តឱ្យធនាគារនេះផ្តល់ប្រាក់កម្ចីជារូបិយបណ្ណក្នុងស្រុក។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ជាគម្រោងហិរញ្ញវត្ថុដ៏លេចធ្លោរបស់ក្រុមប្រទេស BRICS មហិច្ឆតារបស់ធនាគារ NDB ក្នុងការបម្រើសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន និងហិរញ្ញវត្ថុដែលមិនពឹងលើប្រាក់ដុល្លារនោះ ត្រូវបានរារាំងដោយស្ថានភាពសេដ្ឋកិច្ច និងការលុកលុយរបស់ទីក្រុងម៉ូស្គូលើទៅទីក្រុងកៀវ។
ប្រធានផ្នែកហិរញ្ញវត្ថុលោក ឡេស្ល៊ី ម៉ាស្ដូប (Leslie Maasdorp) បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍នៅទីស្នាក់ការកណ្តាលរបស់ធនាគារ NDB ក្នុងទីក្រុងស៊ាងហៃថា ធនាគារនេះមានបំណងបង្កើនការផ្តល់ប្រាក់កម្ចីរូបិយបណ្ណក្នុងស្រុកពីប្រហែល ២២% ទៅ ៣០% នៅត្រឹមឆ្នាំ២០២៦ ប៉ុន្តែមានការដាក់កម្រិតលើការកាត់បន្ថយការពឹងផ្អែកប្រាក់ដុល្លារជារូបិយបណ្ណអន្តរជាតិបម្រុង។
របាយការណ៍បង្ហាញថា មានប្រហែល ៣០ពាន់លានដុល្លារនៃប្រាក់កម្ចី ដែលផ្ដល់ដោយធនាគារ NDB គឺមានមានប្រហែល ២ភាគ៣ជាប្រាក់ដុល្លារអាមេរិក ខណៈដែលធនាគារនេះ មានផែនការនឹងបង្កើនការផ្ដល់កម្ចីជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនពី ២២% ទៅ៣០% នៅឆ្នាំ២០៣០៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រាក់ចំណូលសាជីវកម្មពិភពលោកបានធ្លាក់ចុះ នៅចំពេលដែលតម្រូវការរបស់ប្រទេសចិនកំពុងតែចុះខ្សោយ

ប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នានៅក្រុមហ៊ុនធំៗនៅទូទាំងពិភពលោកបានធ្លាក់ចុះនៅក្នុងអំឡុងត្រីមាសទី២ឆ្នាំនេះ ខណៈដែលការស្ទុះងើបឡើងវិញដ៏រឹងមាំនៅ…

វៀតណាមចំណាយជិត ៥ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈនៅ៧ខែឆ្នាំនេះ

សហគ្រាសក្នុងស្រុកនៅប្រទេសវៀតណាមបាននាំចូលប្រេងឥន្ធនៈសរុបនៅក្នុងបរិមាណចំនួនប្រមាណជាជាង ៦លាន២សែនតោន ដើម្បីធានាការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ