ផ្លូវក្រវាត់ក្រុងទី៣គ្រោងសម្ពោធដាក់ឲ្យប្រើនៅអំឡុងខែមិថុនា

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ គ្រោងសម្ពោធដាក់ឲ្យប្រើនៅអំឡុងខែក្រោយ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា មកទល់ពេលនេះការសា្ថបនាផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ បានបញ្ចប់ស្ទើរទាំងស្រុងហើយ ដោយគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមិថុនា ខាងមុខនេះ។
ផ្លូវក្រវាត់ក្រុងទី៣គ្រោងសម្ពោធដាក់ឲ្យប្រើនៅអំឡុងខែមិថុនា

តាមគម្រោងផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះ គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ តែត្រូវបានពន្យារពេលដោយសារមានការយឺតយ៉ាវក្នុងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

បើគ្មានការប្រែប្រួលទេផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ ៥៣គីឡូម៉ែត្រ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមិថុនា ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័តមានកាលពីពេលថ្មីៗ។ ទោះយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ នៃកម្មវិធីសម្ពោធនេះនោះទេ ដោយរង់ចាំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មកទល់ពេលនេះផ្លូវក្រវាត់ក្រុងទី៣បានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុងហើយ នៅឡើយតែការងារតូចតាចមួយចំនួនប៉ុណ្ណោះ។

ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ កម្ពុជាក៏គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២និងលេខ២២ ដែលកំពុងសម្រុកលើការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសទ្រូងផ្លូវ និងបែងចែកចំណែកផ្លូវមួយបន្ថែមទៀតផងដែរ។ តែយ៉ាងណាបច្ចុប្បន្នក្រសួងសាធារណការកំពុងរកវេលាសមស្របណាមួយឲ្យត្រូវនឹងពេលវេលាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអាចចូលរួមបាន ដើម្បីរៀបចំកម្មវិធីសម្ពោធផ្លូវមួយនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះផ្លូវក្រវាត់ក្រុងទី៣នេះក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ លើសពីនេះ ផ្លូវក្រវាត់ក្រុងទី៣ជាផ្លូវវាងក្រុងមួយដ៏សំខាន់ ដែលបានតភ្ជាប់តំបន់ពាណិជ្ជកម្មសំខាន់ៗនៅរាជធានីភ្នំពេញទៅកាន់ខេត្តភាគខាងត្បូង និងខាងលិចជាដើម។

មិនខុសគ្នាពីលោកឧកញ៉ា ស៊ិន ចន្ធី នោះទេលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញថា ផ្លូវក្រវាត់ក្រុងទី៣វានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែស្វយ័តភ្នំពេញ និងតំបន់ឧស្សាហកម្មមួយចំនួននៅរាជធានីកាន់តែលឿនជាងមុន និងល្អប្រសើរបន្ថែមទៀត។ ជាពិសេសផ្លូវក្រវាត់ក្រុងទី៣នេះ ក៏ជាផ្នែកមួយជួយទាក់ទាញក្រុមហ៊ុន និងរោងចក្រឧស្សាហកម្មមួយចំនួនឲ្យរំកិលពីទីក្រុងមកជាយរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយមានតម្លៃវិនិយោគប្រមាណ៣រយលានដុល្លារអាមេរិក និងគ្រោងចំណាយពេលសាងសង់ចំនួន៤២ខែ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ ការស្ថាបនាផ្លូវនេះការចំណាយលើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មានទំហំធំជាងការចំណាយលើការស្ថាបនាទៅទៀត៕




អត្ថបទបន្ទាប់


មាស នៅតែជាច្រកវិនិយោគដ៏សំខាន់នៅវៀតណាមរហូតដល់ចុងឆ្នាំ

ព័ត៌មាន
ថ្វីបើតម្រូវការមាសនៅប្រទេសវៀតណាមបានថយចុះ ១២% ពីប្រមាណ ២០ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹមតែជាង ១៧ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២…

អាមេរិកចុះកិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយប្រទេសប៉ាពួញូហ្គីណេ ចំពេលមានការប្រកួតប្រជែងជាមួយចិន

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី ២២ ឧសភា មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសកោះប៉ាពួញូហ្គីណេដែលស្ថិតក្នុងទ្វីបអូសេអានី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ