ប្រទេស BRICS

លោក ពូទីន អះអាងថា ប្លុកប្រទេស BRICS នឹងដើរតួដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្លុកប្រទេស BRICS នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញភាគច្រើន នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅប៉ុន្មានឆ្នាំខាងមុខ ដោយសារប្លុកនេះមានទំហំធំជាង និងមានសន្ទុះកំណើនសេដ្ឋកិច្ចលឿនជាងបណ្ដាប្រទេសលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រទេស BRICS
ដោយ

លោក ពូទីន បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងពង្រឹងប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកសំខាន់ៗចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បូករួមសមាជិកជាច្រើនទៀតរួមមានទាំងប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម​ ឱ្យកាន់តែខ្លាំងក្លាដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច ទាំងផ្នែកនយោបាយ និងពាណិជ្ជកម្មទូទាំងពិភពលោក។

សូមបញ្ជាក់ថា លោក ពូទីន នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS នៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ី ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នេះ។

លោក ពូទីន បានថ្លែងនៅឯវេទិកាធុរកិច្ចនៃប្លុកប្រទេស BRICS ក្នុងទីក្រុងមូស្គូថា បណ្ដាប្រទេសជាសមាជិកនៃប្លុកប្រទេស BRCIS គឺជាកត្តាជំរុញដ៏សំខាន់ដែលជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ហើយនឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកបានយ៉ាងច្រើននៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចនៃប្លុកប្រទេស BRICS នឹងកាត់បន្ថយការពឹងផ្អែកលើឥទ្ធិពលខាងក្រៅ ដែលនេះឆ្លុះបញ្ចាំងពីអធិបតេយ្យភាពសេដ្ឋកិច្ចកាន់តែខ្លាំងនៃប្លុកប្រទេស BRICS ហើយក្រុងមូស្គូ នឹងយកកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះដើម្បីបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីដាក់ប្រទេសរុស្ស៊ី ឱ្យនៅឯកោជាការដាក់ទណ្ឌកម្មចំពោះការបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែននោះ បានបរាជ័យហើយ។

ប្រទេសរុស្ស៊ី មានមហិច្ឆតាធំចង់ឱ្យប្រទេសផ្សេងៗទៀតសហការជាមួយខ្លួន ដើម្បីកែលម្អប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ឥទ្ធិពលត្រួតត្រានៃប្រាក់ដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា ប្រទេសចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា មេដឹកនាំរបស់ខ្លួននឹងចូលរួមកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS នៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ីនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហុងកុង គ្រោងដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការជួញដូរមាស និងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក ផូល ចាន់ (Paul Chan) បានសរសេរបង្ហោះក្នុងប្លក់របស់លោកថា ក្រុងហុងកុងគ្រោងដាក់ចេញវិធាន…

មន្ត្រីជាន់ខ្ពស់ម្នាក់ស្នើឱ្យស៊ើបអង្កេតលើមហាសេដ្ឋី អេឡិន ម៉ាស ពាក់ព័ន្ធការផ្តល់ថវិកា១លានដុល្លារក្នុង១ថ្ងៃជួយគាំទ្រលោក ត្រាំ

អភិបាលរដ្ឋផេនស៊ីលវ៉េនៀ (Pennsylvania) លោក ចូស សាភីរ៉ូ (Josh Shapiro) បានស្នើឱ្យអនុវត្តច្បាប់ស៊ើបអង្កេតលើមហាសេដ្ឋីលោក អេឡិន ម៉ាស ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ