ការបន្ធូរបន្ថយវិធានការកូវីដ១៩

តើថៃនឹងបន្ធូរបន្ថយវិធានការកូវីដ១៩អ្វីខ្លះ សម្រាប់អ្នកដំណើរអន្តរជាតិ ចាប់ពីខែក្រោយនេះតទៅ?


ប្រទេសថៃ បានប្រកាសថា នឹងចាប់ផ្ដើមអនុវត្តការកាត់បន្ថយវិធានការកូវីដ១៩ សម្រាប់អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចាប់ពីថ្ងៃទី ០១ ខែមីនាតទៅ ដោយការកាត់បន្ថយវិធានការនោះ គឺភ្ញៀវទេសចរណ៍អន្តរជាតិអាចធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយគ្រាន់តែធ្វើតេស្ដ PCR តែមួយលើកប៉ុណ្ណោះ នោះមុនពេលធ្វើដំណើរមដល់ប្រទេសថៃ ហើយ បន្ទាប់មក នៅរយៈពេល៥ថ្ងៃក្រោយ គឺតម្រូវឲ្យធ្វើតេស្ដរហ័ស ដោយខ្លួនឯងម្ដងទៀត។
តើថៃនឹងបន្ធូរបន្ថយវិធានការកូវីដ១៩អ្វីខ្លះ សម្រាប់អ្នកដំណើរអន្តរជាតិ ចាប់ពីខែក្រោយនេះតទៅ?

ថៃរំពឹងថា ការបន្ធូរបន្ថយវិធានការកូវីដ១៩សម្រាប់អ្នកដំណើរអន្តរជាតិនេះ នឹងជួយឲ្យខ្លួនអាចទាក់ទាញទេសចរណ៍កាន់តែច្រើនឡើង ខណៈដែលនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ថៃនឹងមានការរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាឱកាសដែលថៃនឹងអាចទទួលទេសចរអន្តរជាតិបានច្រើនឡើងវិញ។

ចាប់ពីខែមីនាតទៅ អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចចូលប្រទេសថៃបានដោយគ្រាន់តែ តម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តតាមប្រព័ន្ធ RT-PCR នៅក្នុងរយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃ និងត្រូវចំណាយពេលចត្តាឡីស័កចំនួន១យប់ដំបូង ក្នុងសណ្ឋាគារ ហើយនៅ៥ថ្ងៃក្រោយ ត្រូវធ្វើតេស្ដរហ័សដោយខ្លួនម្ដងទៀត។ 

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីត ១៩ លោក ថាវ៉ាស៊ីន បាននិយាយថា ការបន្ធូរបន្ថយវិធានការថ្មីនេះ គឺនឹងកាត់បន្ថយការចំណាយពេលការធ្វើចត្តាឡីស័ក ប៉ុន្ដែ រដ្ឋាភិបាលក៏មានតម្រូវភ្ញៀវទេសចរត្រូវដំឡើងកម្មវិធីលើទូរស័ព្ទដៃរបស់ពួកគេ ដើម្បីតាមដានពីកន្លែងដែលពួកគេបម្លាស់ទី និងការបញ្ជូនលទ្ធផលតេស្ដរហ័សរបស់ពួកគេផងដែរ។

បន្ថែមពីនេះ រដ្ឋាភិបាលថៃក៏នឹងកាត់បន្ថយចំនួនទឹកប្រាក់ធានារ៉ាប់រងការធ្វើដំណើរពី ៥ ម៉ឺនដុល្លារ មកនៅត្រឹម ២ ម៉ឺនដុល្លារអាមេរិកវិញផងដែរ។

គួរជម្រាបថា នៅក្នុងដើមខែ កុម្ភៈ ប្រទេសថៃបានបន្តគម្រោងទេសចរណ៍ Test & Go របស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្អាកកម្មវិធីនេះអស់រយៈពេលជិត២ខែ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មី អូមីក្រុងនៅក្នុងប្រទេស។

សូមបញ្ជាក់ថា ប្រតិបត្តិការទេសចរណ៍នៅក្នុងប្រទេសថៃ ថ្មីៗនេះ បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យពិចារណា ដកចេញនូវវិធានការកូវីដ១៩ទាំងអស់ឡើងវិញ ដើម្បីបើកទ្វារប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈដែលថៃរំពឹងថា នៅឱកាសបុណ្យសង្ក្រាន្ដឆ្នាំថ្មីនៅខែមេសាខាងមុខនេះ នឹងមានភ្ញៀវទេសចអន្តរជាតិច្រើនចូលមកាន់ប្រទេសថៃឡើងវិញប្រើសិនបើរដ្ឋាភិបាលមានការដកចេញនូវវិធានការកូវីដ១៩តឹងរ៉ឹងសម្រាប់អ្នកដំណើរអន្តរជាតិ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបបនឹងផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី បន្ទាប់ពីការពឹងផ្អែកលើប្រទេសនេះជាច្រើនទសវត្សរ៍មកហើយ

ព័ត៌មាន
ជាច្រើនឆ្នាំមកនេះ ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរបស់រុស្ស៊ី បានរារាំងអឺរ៉ុបពីការចាត់វិធានការដ៏ខ្លាំងក្លាប្រឆាំងនឹងអំពើដ៏គគ្លើនរបស់វិមា…

កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី-កម្ពុជាចុងក្រោយបំផុតលើវិស័យសុខភាពផ្លូវចិត្តដើម្បីផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ៣ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៤

ព័ត៌មាន
មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ