
កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងពីស្ថាប័នទំាងពីរ និងអាជីវករ ដែលបានទិញម៉ាកយីហោរ។
ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសទៅដល់អាជីវករ ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដែលឆ្លើយតបទៅនឹងតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើមក្នុងការទិញម៉ាកយីហោ emart24 និង Mega MGC Coffee។
លោក Dr.Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់បានលើកឡើងថា៖ “ ការចាប់ដៃគូរសហការជាមួយធនាគារ ប្រ៊ីដ នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកមកនូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការដល់ដៃគូ sub franchise របស់យើង គោលដៅរបស់យើងគឺធ្វើយ៉ាងណាឱ្យការចាប់ផ្ដើមអាជីវកម្មមានភាពងាយស្រួលនិងប្រកបដោយប្រសិទ្ធភាព ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់សេដ្ឋកិច្ចជាតិ។”

លោក Dr.Goh Swee Keong បានបន្ថែមទៀតថា ក្រុមហ៊ុនសៃសាន់បាននាំយកម៉ាកយីហោ emart24 ចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០២៣ ដែលរហូតមកដល់ឆ្នាំ ២០២៥ នេះបានពង្រីកសាខារហូតដល់ ៧ សាខា និងគ្រោងបើកជាបន្តបន្ទាប់។ emart24 ជាផ្សារលក់ទំនិញរាយដែលបើកដំណើរការ ២៤ម៉ោង ចាប់តាំងពីកាហ្វេពេលព្រឹករហូតដល់អាហារសម្រន់ពេលយប់ រួមទំាង Mega MGC Coffee ជាម៉ាកយីហោហាងកាហ្វេដែលល្បីនៅប្រទេសកូរ៉េខាងត្បូងត្រូវបានទទួលស្គាល់ពីតម្លៃសមរម្យ និងភាពសំបូរបែប និងគុណភាពខ្ពស់នៃភេសជ្ជៈដែលបច្ចុប្បន្នហាងកាហ្វេនេះមានរហូតដល់ 4000 សាខាទូទាំងប្រទេសកូរ៉េត្រូវបានក្រុមហ៊ុនសៃសាន់ទទួលបានសិទ្ធលើ Master Franchise នៅប្រទេសកម្ពុជា។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយសេវាធនាគាររជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានអាជីកម្មជាដើម ដើម្បីគំាទ្រអាជីវកម្មទិញម៉ាកយីហោ emart24 និង Mega MGC coffee។ ការផ្តោតសំខាន់គឺការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។ អតិថិជនអាចធ្វើការកម្ចីបានជាមួយទំហំកម្ចីធំ អាស្រ័យតាមតម្លៃសរុបក្នុងទិញម៉ាកយីហោ ក្នុងអត្រាការប្រាក់ទាប ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ១៥ឆ្នំា។ យើងជាធនាគារនៅទីនេះដើម្បីជួយសម្រួល នូវលក្ខខណ្ឌឥណទានពិសេសសម្រាប់បុគ្គលដែលមានទីតាំងប៉ុន្តែមិនមានដើមទុនគ្រប់គ្រាន់ ឬបុគ្គលដែលមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន តាមរយៈការសិក្សាកម្ចីពីធនាគារប្រ៊ីដ។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងរួមចំណែកជំរុញវិស័យសហគ្រិនភាព និងជួយឲ្យអ្នកចាប់ផ្ដើមអាជីវកម្មទទួលបានមូលធនចាំបាច់សម្រាប់ការពង្រីកខ្លួន។”

លោក Dr.Goh Swee Keong បានគូសបញ្ចាក់ថែមទៀតថា អតិថិជនដែលមានបំណងចង់ទិញ sub franchise របស់ emart24 និង Mega MGC Coffee អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ +855 78 222 710 ឬតាមគេហទំព័រ Facebook Mega MGC Coffee។
គួររំលឹកផងដែរថា ក្រុមហ៊ុន Saisons Brother Holding Co.,Ltd ជាសាជីវកម្មល្បីល្បាញទៅលើវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail) វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) វិស័យឧបករណ៍អេឡិចត្រូនិក (Electronic Appliances) និងវិស័យកសិកម្ម (agriculture)។
ខណ:ពេលដែល ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

