អង្គការ OPEC

អង្គការនៃប្រទេសនាំចេញប្រេង OPEC+ នៅតែរក្សាផែនការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទោះបីលោក ដូណាល់ ត្រាំ អំពាវនាវឱ្យខ្លួនបញ្ចុះតម្លៃប្រេងយ៉ាងណាក្ដី


អង្គការនៃប្រទេសនាំចេញប្រេង OPEC+ មិនបានផ្លាស់ប្តូរផែនការផលិត និងផ្គត់ផ្គង់ប្រេងដែលមានស្រាប់របស់ខ្លួននោះឡើយ ទោះបីជាប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យខ្លួនបង្កើនការផលិត និងបញ្ចុះតម្លៃប្រេងឆៅយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
អង្គការ OPEC
ដោយ

កិច្ចប្រជុំរបស់អង្គការនៃប្រទេសនាំចេញប្រេង OPEC+ ដែលដឹកនាំដោយប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី បានសម្រេចចិត្តរក្សាទុកកម្រិតកំណត់នៃការផ្គត់ផ្គង់ប្រេងឱ្យនៅដដែលសម្រាប់ត្រីមាសទី១ នេះ ហើយនឹងបង្កើនការផ្គត់ផ្គង់ជាសន្សឹមៗចាប់ពីខែមេសា តទៅ។ អង្គការ OPEC+ បានដាក់កម្រិតការផលិតប្រេងអស់រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីជៀសវាងផលិតលើសតម្រូវការ ហើយបានពន្យារពេលបង្កើនការផលិតចំនួន៣លើករួចមកហើយដើម្បីជួយរក្សាស្ថិរភាពតម្លៃប្រេង។

ក្រសួងថាមពលនៃប្រទេសអាល់ហ្សេរី ដែលជាសមាជិកមួយក្នុងអង្គការនៃប្រទេសនាំចេញប្រេង OPEC+ បានលើកឡើងថា ទោះបីជាប្រឈមនឹងមន្ទិលសង្ស័យខ្លះ​យ៉ាងណាក៏ដោយ ក៏ទីផ្សារនៅតែរឹងមាំ នៅពេលដែលកំណើនសេដ្ឋកិច្ចមានភាពប្រសើរឡើងនៅក្នុងតំបន់មួយចំនួន ហើយតម្រូវការប្រេងត្រូវបានព្យាករថានឹងកើនឡើងវិញបន្ថែមទៀតនៅអំឡុងខែមេសា បន្ទាប់ពីបានធ្លាក់ចុះតាមរដូវកាលនៅដើមឆ្នាំនេះ។

កិច្ចប្រជុំរបស់អង្គការនៃប្រទេសនាំចេញប្រេង OPEC+ នេះមិនបានលើកយកសំណើរបស់ប្រធានា​ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលស្នើសុំឱ្យខ្លួនបង្កើនការផលិតប្រេង និងបញ្ចុះតម្លៃប្រេងមកពិភាក្សានោះឡើយ។

អង្គការនៃប្រទេសនាំចេញប្រេង OPEC+ បានលើកឡើងអំឡុងកិច្ចប្រជុំនេះថា ខ្លួនគ្មានហេតុផលអ្វីត្រូវធ្វើតាមការទាមទាររបស់លោក ដូណាល់ ត្រាំ យ៉ាងតក់ក្រហល់​នោះឡើយ ព្រោះ​ខ្លួននៅ​តែត្រូ​វប្រុង​ប្រយ័ត្នចំពោះ​ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ ស្របពេលតម្រូវការប្រេងធ្លាក់ចុះនៅក្នុងប្រទេសចិន និងការកើនឡើងការផលិតប្រេងនៅក្នុងបណ្ដាទ្វីបអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីជំរុញឱ្យមានការដឹកជញ្ជូនមាសចេញពីប្រទេសអង់គ្លេសទៅកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុក?

ការសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូររបស់ធនាគារកណ្តាលអាម៉េរិក និងការប្រកាសដំឡើងពន្ធគយដ៏ចម្រូងចម្រាសដោយប្រធានាធិបត…

រដ្ឋាភិបាលហ្វីលីពីន បញ្ចេញស្តុកអង្ករចូលទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហាអតិផរណា

ប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករដ៏ធំមួយនៅលើពិភពលោកកំពុងជួបបញ្ហាអតិផរណាតម្លៃអង្ករ ដែលបានជំរុញឱ្យរដ្ឋាភិបាលប្រទេសនេះបានប្រកាសពីភាពអាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ