សង់ផ្ទះជួលតម្លៃទាបនៅប្រទេសចិន

ចិននឹងសង់ផ្ទះជួលតម្លៃទាបឲ្យបានដល់ចំនួន ៦,៥លានខ្នងផ្ទះបន្ថែមទៀតនៅរយៈពេល៥ឆ្នាំ


មន្ត្រីទីក្រុងប៉េកាំងបានឱ្យដឹងថា ប្រទេសចិននឹងផ្គត់ផ្គង់លំនៅដ្ឋានជួលថ្មីៗដែលមានតម្លៃទាបឲ្យបានដល់ ៦លាន ៥សែនខ្នងផ្ទះបន្ថែមទៀត សម្រាប់នៅក្នុងទីក្រុងធំៗចំនួន ៤០ ចាប់ពីឆ្នាំ ២០២១-២០២៥ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងខ្លាំងនៅក្នុងទីក្រុងធំៗទាំងនោះ ស្របពេលដែលចំនួនប្រជាជនចិនក៏មានការកើនឡើងខ្លាំង ហើយតម្លៃអចលនទ្រព្យមានខ្ពស់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ចិននឹងសង់ផ្ទះជួលតម្លៃទាប សម្រាប់នៅក្នុងទីក្រុងធំៗចំនួន៤០ នៅរយៈពេល៥ឆ្នាំក្រោយ
ដោយ

មន្ត្រី​មក​ពី​ក្រសួង​លំនៅ​ដ្ឋា​ន និង​អភិវឌ្ឍន៍​ទីក្រុង និង​ជនបទ​របស់​ប្រទេស​ចិន បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េ​កាំ​ង​ថា ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋា​ន​បន្ថែម​នេះ​នឹង​ជួយ​បន្ធូរបន្ថយ​ការ​លំបាក​ក្នុង​ការ​រស់នៅ​សម្រាប់​យុវជន​ចិន​ប្រមាណ ១៣ លាន​នាក់ ដែល​ត្រូវការ​លំនៅ​ដ្ឋា​ន​ស្នាក់​នៅ​។

ប្រទេស​ចិន​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅ​ដ្ឋា​ន​សម្រាប់​ប្រជាជន​វ័យក្មេង​របស់​ខ្លួន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ផ្ទះសម្បែង ជា​ពិសេស​ចំ​ពេល​មានការ​កើនឡើង​តម្លៃ​ផ្ទះ​នៅ​តាម​ទីក្រុង​ធំ​ៗ ដោយ​កិច្ច​ខិតខំ​ប្រឹង​នេះ គឺ​ស្ថិត​នៅ​ក្រោម​ផែនការ វិបុលភាព​រួម របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។

ការ​ជំរុញ​អភិវឌ្ឍ​សម្រាប់​ផ្ទះ​ជួល​ដែល​មាន​តម្លៃ​សមរម្យ​នេះ គឺ​ផ្តោត​លើ​ទីក្រុង​ដែល មាន​លំហូរ​ប្រជាជន​ច្រើន និង​តម្លៃ​ផ្ទះ​ខ្ពស់​តែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង ទីក្រុង​លំដាប់​លេខ​មួយ ដូច​ជាទី​ក្រុង​ប៉េ​កាំ​ង និង​សៀង​ហៃ ក៏​នឹង​ផ្គត់ផ្គង់​ផ្ទះ​ជួល​តម្លៃ​ទាប​សរុប​ចំនួន​ជិត ១​លាន ៩​សែន​ខ្នង​ក្នុង​ឆ្នាំ ២០២១-២០២៥ ផង​ដែរ​។

យ៉ាងណាមិញ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​បន្ត​ក្នុង​ឆ្នាំ ២០២២​នេះ ខណៈ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ៗ​មួយ​ចំនួន កំពុង​ប្រឈម​នឹង​តម្លៃ​ផ្ទះ​ថ្មី​ប្រចាំខែ​ធ្លាក់​ចុះ និង​វិបត្តិ​សាច់ប្រាក់​។ ប៉ុន្តែ និយតករ​ចិន​កំពុង​តែ​បន្ធូរបន្ថយ​ការ​វិធានការ​នេះ​បន្តិច​ម្ដង​ៗ​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​ការពារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​ដើម្បី​បំពេញតម្រូវការ​របស់​អ្នកទិញ​ផ្ទះ​សម្រាប់​រស់នៅ ដែល​មិនមែន​ជា​ការ​ទិញ​លក់​យកចំណេញ​។

សូម​ជម្រាប​ថា ស្ថានភាព​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​តម្លៃ​ផ្ទះ​បាន​បន្ត​ធ្លាក់​ចុះ ទាំង​ផ្ទះ​សាងសង់​ថ្មី​ៗ និង​ផ្ទះ​ដែល​ត្រូវ​បាន​គេ​ទិញ​ទុក​លក់​បន្ត​។ ស្រប​ពេល​ជាមួយ​គ្នា តម្រូវការ​ផ្ទះ​ក៏​បាន​ធ្លាក់​ចុះ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។ នេះ​ជា​ស្ថានភាព​អចលនទ្រព្យ​អាក្រក់​បំផុត​មួយ មិន​ធ្លាប់​មាន​រាប់​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៥​មក​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនបង្ហាញគំនិតផ្តួចផ្តើមការវិនិយោគលើដំណើរការផលិតកម្មនៅក្នុងតំបន់អាស៊ាន

ព័ត៌មាន
ប្រទេសជប៉ុន បានបង្ហាញគំនិតផ្តួចផ្តើមទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលផ្តោតលើដំណើរការផលិតកម្ម ដូចជា ខ្សែចង្វាក់ផ្គត់ផ្គង់ ការត...

តៃវ៉ាន់បង្កើតមូលនិធិ១ពាន់លានដុល្លារ ដើម្បីសហការរកស៊ីជាមួយក្រុមហ៊ុនរបស់លីទុយអានី ទោះស្ថិតក្រោមសម្ពាធរបស់ចិន

ព័ត៌មាន
រដ្ឋបាលកោះតៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទានក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិដល់គម្រោងរួមគ្នារវាងក្រុមហ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ