ក្រោមកម្មវិធីនេះ អតិថិជនដែលប្រើប្រាស់សេវាកម្ម និងចំណាយកាន់តែច្រើន នឹងកាន់តែបង្កើនឱកាសក្នុងការឈ្នះរង្វាន់ធំ។ អ្នកឈ្នះចំនួន ២ រូប ដែលមានការចំណាយខ្ពស់ជាងគេ នឹងទទួលបានកញ្ចប់ដំណើរដ៏ពិសេស ដែលរួមមានសំបុត្រចូលទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Dallas និង Atlanta ព្រមទាំងគូប៉ុងទឹកប្រាក់ចំនួន ២,៥០០ ដុល្លារ សម្រាប់ការចំណាយក្នុងការធ្វើដំណើរ។ ការប្រកាសអ្នកឈ្នះរង្វាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ខាងមុខនេះ។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មិនត្រឹមតែផ្តល់ភាពរំភើប និងបទពិសោធន៍ កីឡាអន្តរជាតិ ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់ធនាគារ ប្រ៊ីដ ក្នុងការចូលរួម លើកស្ទួយវិស័យកីឡា និងជំរុញការចូលរួមរបស់សាធារណជន ក្នុងព្រឹត្តិការណ៍ កីឡាធំៗ លើ ឆាកអន្តរជាតិ។
ធនាគារ ប្រ៊ីដ តែងតែរិះរកនូវភាពច្នៃប្រឌិត បង្កើតនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមពិសេសៗជូនអតិថិជន ហើយក្រៅពីវិស័យកីឡា កន្លងមកធនាគារពាណិជ្ជក្នុងស្រុកមួយនេះ ក៏បានចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើនទៀតក្នុងការលើកស្ទួយវិស័យ វប្បធម៌ សិល្បៈ និងអប់រំ ជាដើម៕