អត្ថបទក្រុមហ៊ុន

អេសស៊ីជីសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មលើការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ


ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់ រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះ នាពេលអនាគត ។
ក្រុមហ៊ុន អេសស៊ីជី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់ រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ។
ដោយ

នៅក្រោម​កិច្ច​ព្រមព្រៀងនេះ មជ្ឈមណ្ឌល​សិក្សា​កសិកម្ម​និងបរិស្ថាន (CAES) របស់​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​ នឹង​អនុវត្ត​ការសិក្សា​ទិន្នន័យ​មូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោង​យកថ្មកំបោរ​ដែល​គ្រប់គ្រង​ដោយ​រោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋាន​សម្រាប់​បម្រើ​ដល់​ការអនុវត្ត​ការងារ​ស្ដារបរិស្ថាន​និង​អភិរក្ស​ជីវចម្រុះ​នៅតាមតំបន់​គម្រោង​ទាំងនេះ នៅពេល​ខាងមុខ ។

នៅឯពិធីចុះហត្ថលេខា​ លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជា បានថ្លែង​អំណរ​គុណ​ដល់​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដែល​បាន​ជ្រោមជ្រែង​ឱ្យ​ឈានដល់​កិច្ចព្រមព្រៀង​មួយនេះ ។

លោក​បណ្ឌិត រ៉ាត់ឆាយុត​ កាសេមឆៃសិរី បាន​មានប្រសាសន៍ដូច្នេះថា «ទិន្នន័យ​មូលដ្ឋាន​ដែលនឹង​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវនេះ មានសារសំខាន់ណាស់​សម្រាប់​ការងារស្តារ​តំបន់​យក​ថ្ម​កំបោរ និង​ការអភិរក្ស​ជីវចម្រុះ​នៅឯរោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ីមេន ដែល​ជាផ្នែកស្នូលមួយនៃ​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ដែល​ក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួន​ចំពោះអាជីវកម្មរបស់យើង ។»

លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែម​ថា «ទិន្នន័យមូលដ្ឋាននេះ​ក៏នឹងផ្ដល់​នូវ​គោលការណ៍ណែនាំ​និងគំរូ​សម្រាប់​ការស្ដារទីតាំង​តំបន់​យកថ្ម​ និង​អភិរក្ស​បរិស្ថាននិងជីវចម្រុះ​នៅជុំវិញ ផងដែរ ។» 

ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ​ នៃសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម ក៏បានសម្ដែង​ការអបអរ​សាទរ​ចំពោះកិច្ចសហប្រតិបត្តិការរវាង​សាកលវិទ្យាល័យ​និង​ក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយ​ថា​គម្រោង​សិក្សា​ស្រាវជ្រាវមួយ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រយៈពេល​វែងរបស់សាកលវិទ្យាល័យ ។

ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា «ជាផ្នែកនៃយុទ្ធសាស្ត្រ​របស់សាកលវិទ្យាល័យ យើង​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការជាមួយ​វិស័យ​ឯកជន លើ​ការងារ​សិក្សា​ស្រាវជ្រាវកសិកម្ម​និង
បរិស្ថាន ឱ្យ​បាន​ច្រើន ដើម្បី​ផ្ដល់ជាប្រយោជន៍ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅកម្ពុជា ។»

សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល​ ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះទៅ នឹង​ធ្វើឡើង​នៅ​ទីតាំង​យក​ថ្ម​កំបោរ​ដែល​ស្ថិត​នៅជាប់​នឹងរោងចក្រ​ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រ​ខាងលិច​ទីរួមស្រុក​បន្ទាយ​មាស ខេត្ត​កំពត ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំជាមួយបេឡារុសនៅក្បែរព្រំដែនអ៊ុយក្រែន

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក ប្រទេសរុស្សីបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន ជាមួយនឹងបេឡារុសហើយនៅថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈសប្តាហ៍នេះ។ ស…

តើវិស័យដឹកជញ្ជូននៅឆ្នាំ២០២២នឹងមានសភាពប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកកត់សម្គាល់ឃើញថា គិតមកទល់ដើមឆ្នាំ២០២២ វិស័យដឹកជញ្ជូនពុំទាន់មានភាពល្អប្រសើរពេញលេញនៅឡើយទេ ពោលគឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ