
កម្មវិធីសិក្ខាសាលាស្តីពីការថែទំាសុខភាពនេះ ធ្វើឡើងក្រោមការផ្តួចផ្តើមពីធនាគារពាណិជ្ជ ប្រ៊ីដ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតឯកទេស និងមណ្ឌលវេជ្ជសាស្ត្រដល់អតិថិជន និងសហគមន៍ ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាព ដែលជួយជម្រុញដល់ការ បង្កើនសុខុមាលភាពរាងកាយឱ្យកាន់តែប្រសើរ។ សិក្ខាសាលានេះធ្វើឡើងនៅមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរមេឌីខល សេនធ័រ (SGMC) ដែលមានទីតាំងនៅអគារ The Bridge ។



លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា ការចូលរួមចំណែកនៅក្នុងសង្គម គឺជាគុណតម្លៃដ៏សំខាន់មួយរបស់ធនាគារ ប្រ៊ីដ ។ ទោះបីជាធនាគារប្រ៊ីដ ជាស្ថាប័នឯកជន ផ្តល់ជូននូវសេវាហិរញ្ញវត្ថុក៏ដោយ ប៉ុន្ដែធនាគារនេះ មិនភ្លេចឡើយអំពីតម្រូវការសង្គម និងសុខុមាលភាព ក្នុងសហគមន៍នោះទេ។
ដូច្នេះហើយ ទើបធនាគារប្រ៊ីដលើកទឹកចិត្ត និងផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងកាន់តែច្បាស់អំពីរការការពារសុខភាព ថាសុខភាពពិតជាមានសារៈសំខាន់សម្រាប់រាងកាយ និងជាពិសេស គឺចង់លើកទឹកចិត្តឱ្យប្រជាជនទំាងអស់គួរតែមានការត្រួតពិនិត្យសុខភាពជាប្រចំា។ នេះបើតាមការបញ្ជាក់របស់លោក Richard Liew។


នៅក្នុងខែតុលាត្រូវបានកំណត់ថាជាខែនៃ" ការយល់ដឹងអំពីជំងឺមហារីក" ហើយការបង្កើនការយល់ដឹងអំពីជំងឺមហារីកនៅក្នុងសហគមន៍អាចជួយកាត់បន្ថយហានិភ័យខ្ពស់ និងជួយបង្កើនចំណេះដឹងបន្ថែមអំពីជំងឺមហារីកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោក Richard Liew បានបន្តទៀតថា៖ «ការយល់ពីជំងឺមហារីកនឹងផ្តល់ឱ្យអ្នកគ្រប់គ្នានូវទំនុកចិត្តក្នុងការទៅជួបគ្រូពេទ្យប្រសិនបើមានអ្វីមួយមិនប្រក្រតី ពីព្រោះការរកឃើញជំងឺមហារីកទាន់ពេលវេលា គឺងាយស្រួលក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា»។


លោក Yeong Hock Ming ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ SGMC បានលើកឡើងថា “ជាមួយនិងបច្ចេកវិទ្យាទំនើបពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) ដែលផ្តល់សេវាកម្មស្តង់ដារវេជ្ជសាស្ត្រខ្ពស់ រួមជាមួយ និងអ្នកឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ជូនគោលដៅដ៏ល្អប្រសើរដល់អតិថិជនរបស់យើងក្នុងការពិនិត្យសុខភាព។ យើងមានបរិក្ខាទំនើបក្នុងការពិនិត្យ វិភាគបានយ៉ាងត្រឹមត្រូវដើម្បីឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ បន្តែថែមទំាងមានការប្រឹក្សា ផ្តល់ជាចំណេះដឹងដល់អ្នកជំងឺទៀតផង។ យើងពិតជាមានកិត្តិយសក្នុងការសហការជាមួយធនាគារប្រ៊ីដ និងក្រុមហ៊ុនធនារាប់រងអាយុជីវិត AIA ដើម្បីផ្តល់ជូនកញ្ចប់ពិនិត្យសុខភាពដែលមានគុណភាព ក៏ដូចជាបង្កើតសិក្ខាសាលានេះឡើង”។


គួរបញ្ជាក់ផងដែរ អតិថិជនដែលចូលរួមកម្មវិធី “ស្ពានឆ្ពោះទៅកាន់សុខភាពកាន់តែប្រសើរ” នឹងទទួលបាន Voucher បញ្ចុះតម្លៃ 50% លើការពិនិត្យសុខភាពមូលដ្ឋានដែលកញ្ចប់សុខភាពនេះមានពិនិត្យ មុខងារថ្លើម ទឹកនោមផ្អែម ការធ្វើតេស្តឈាម រួមទំាងការប្រឹក្សាយ៉ាងលម្អិតពីវេជ្ជបណ្ឌិតជំនាញផងដែរ៕