មហាសេដ្ឋី​ប្រាក់ពាន់លាន​វៀតណាម

កំពូលមហាសេដ្ឋីវៀតណាម៥រូប មានទ្រព្យសម្បត្តិ​សរុបរហូតដល់ ១៤,៤ ពាន់លានដុល្លារ


ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារចំនួន ៥រូប របស់វៀតណាម ដែលសុទ្ធសឹងជាអ្នកជំនួញដ៏មានឥទ្ធិពល និងបានក្ដោបក្ដាប់អាណាចក្រអាជីវកម្មពហុវិស័យ។ បើតាមការវាយតម្លៃរបស់ទស្សនាវដ្ដីដ៏ល្បីមួយនេះ បានរកឃើញថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១៩ មហាសេដ្ឋីវៀតណាមទាំង៥រូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១៤,៤ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ គឺបានកើនឡើង ៨០០ លានដុល្លារអាមេរិក ធៀបនឹងកាលពីខែមីនា កន្លងទៅ។
កំពូលមហាសេដ្ឋីវៀតណាម៥រូប មានទ្រព្យសរុបរហូតដល់ ១៤,៤ ពាន់លានដុល្លារ
ដោយ

ក្នុងចំណោម មហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លារទាំង​៥រូបនេះ លោក Pham Nhat Vuong ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនដ៏ធំបំផុត​នៅវៀតណាម គឺ Vingroup នៅតែ​ឈរលំដាប់ជួរមុខគេ​បង្អស់​ក្នុងនាមជាអ្នកមានជាងគេបំផុត​នៅវៀតណាម ដែលមានទ្រព្យសម្បត្តិសរុប ៧,៦ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងរហូតដល់ទៅ ១ពាន់លាន​ដុល្លារ ធៀបនឹងកាលពីខែ​មីនា​ឆ្នាំ២០១៩។ លោក Vuong ក៏ត្រូវបាន​ចាត់ចំណាក់ថ្នាក់ជា​មហាសេដ្ឋីមានបំផុត​ក្នុងពិភពលោក​លំដាប់ទី ២៤២ នៃទស្សនាវដ្ដី Forbes ផងដែរ។

ទ្រព្យសម្បត្តិបច្ចុប្បន្ន​របស់គាត់ គឺបានកើនឡើង​លើស៥ដង នៅឆ្នាំ២០១៣ នៅពេលដែលគាត់​បានចូលក្នុង​បញ្ចីមហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លារ​របស់ទស្សនាវដ្ដី Forbes ជាលើកដំបូង ដែលមានទ្រព្យសម្បត្តិសរុប ១,៥ពាន់លានដុល្លារអាមេរិក។

លោក Pham Nhat Vuong ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនដ៏ធំបំផុត​នៅវៀតណាម គឺ Vingroup (រូបភាព៖ https://e.theleader.vn)

ក្រុមហ៊ុន Vingroup គឺជាក្រុមហ៊ុនជើងខ្លាំងមួយ​ក្នុងការវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យ,​ វិស័យលក់រាយ, ដឹកជញ្ជូន, កសិកម្ម, ការអប់រំ និងសុខាភិបាលជាដើម។

កំពូលមហាសេដ្ឋី​ជាបន្ទាប់នេះ គឺលោកស្រី Nguyen Thi Phuong Thao ដែលជា​នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air ដោយលោកស្រី​មាន​ទ្រព្យសម្បត្តិសរុប ២,៧ ពាន់លាន​ដុល្លារ កើនឡើង ៤០០ លានដុល្លារ ធៀបនឹងខែមីនា​កន្លងទៅ។ លោកស្រី Thao ក៏ជាប់លំដាប់​ជាអ្នកមាន​បំផុត​ក្នុងពិភពលោក ទី ៩៣៥ ក្នុងទស្សនាវដ្ដី Forbes ផងដែរ។

ទន្ទឹមនឹង​មហាសេដ្ឋីទាំងពីរ​ខាងលើនេះ មានទ្រព្យសម្បត្តិ​កើនឡើង​ ទស្សនាវដ្ដី Forbes បាន​ឲ្យដឹងថា មហាសេដ្ឋី​ផ្សេងទៀត មានការធ្លាក់ចុះ​តម្លៃទ្រព្យសម្បត្តិរបស់ពួកគេ ។ 

អ្នកស្រី Nguyen Thi Phuong Thao អគ្គនាយិកា​ក្រុមហ៊ុន​អាកាសចរណ៍ VietJet របស់​វៀតណាម។ (រូបភាព៖ https://www.vietjetair.com)

ជាក់ស្ដែង លោក Ho Hung Anh ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ Techcombank មានទ្រព្យសម្បត្តិសរុប១,៤ពាន់លាន​ដុល្លារអាមេរិក មានការធ្លាក់ចុះ ៣០០ លាន​ដុល្លារ ធៀបនឹង​ខែមីនាកន្លងទៅនេះ។ 

លោក Ho Hung Anh ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ Techcombank (រូបភាព៖ zadn.vn)

ជាមួយគ្នានេះ លោក Nguyen Dang Quang ស្ថាបនិក​ក្រុមហ៊ុន  Masan Group ក៏បាន​ធ្លាក់ចុះ​ទ្រព្យសម្បត្តិ ៣០០ លាន​ដុល្លារដែរ ពោលគឺ ទ្រព្យសម្បត្តិសរុប​របស់គាត់​មានត្រឹមតែ​១ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះ គិតត្រឹមដំណាច់ឆ្នាំ២០១៩។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសម្បត្តិ​របស់លោក Quang ត្រូវបានគេប៉ាន់ប្រមាណា មាន ៩៨០,៨ លាន​ដុល្លារអាមេរិក ធ្លាក់ចុះ ២៥% តាំងពីខែ​មីនាមក ដោយសារតែ​តម្លៃភាគហ៊ុន​នៃក្រុមហ៊ុន MSN ដែលជាចំណែកធំនៃទ្រព្យសម្បត្តិរបស់គាត់​បានធ្លាក់ចុះ​យ៉ាងខ្លាំង។ វាបានចាប់ផ្ដើម​ធ្លាក់ចុះ បន្ទាប់ពី​មានសេចក្ដី​ប្រកាសមួយ ដោយក្រុមហ៊ុន ក្រុមហ៊ុន Vingroup នៅថ្ងៃទី ៣ ខែធ្នូ ដែលថា ក្រុមហ៊ុននេះ​បាន​ឈានដល់​ការចុះកិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន​ Masan ដើម្បី​រួមបញ្ជូលគ្នា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​លក់រាយ​របស់ពួកគេ ដើម្បីបង្កើតជាក្រុមហ៊ុនថ្មីមួយ។

លោក Nguyen Dang Quang ស្ថាបនិកក្រុមហ៊ុន Masan Group

លោក Quang បាន​ចូលក្នុងបញ្ជីឈ្មោះ​អ្នកមានបំផុត​ក្នុងពិភពលោក​នៃទស្សនាវដ្ដី Forbes លើកដំបូង​នៅក្នុងខែមីនា​ឆ្នាំ២០១៩ ដែលមានទ្រព្យសម្បត្តិសរុប ១,៣ ពាន់លាន​ដុល្លារអាមេរិក។ លោកគឺជា​ស្ថាបនិក​ក្រុមហ៊ុន Masan ដែលជា​ក្រុមហ៊ុន​ផលិតទឹកត្រី និងវេចខ្ចប់ចំណីអាហារដ៏ធំមួយ ដែលបានបង្កើតឡើង​នៅក្នុងឆ្នាំ២០០៤។

មហាសេដ្ឋី​ចុងក្រោយ គឺលោក Tran Ba Duong ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Truong Hai Auto Corporation (THACO) លោកបាន​ចូលក្នុងបញ្ជីឈ្មោះអ្នកមានបំផុត​របស់ទស្សនាវដ្ដី Forbes ជាលើកទី២ នៅក្នុងខែមីនា ឆ្នាំ២០១៩ ដែលមានទ្រព្យសម្បត្តិសរុប១,៧ ពាន់លាន​ដុល្លារអាមេរិក ហើយគិតមកទល់នឹងដំណាច់ឆ្នាំ២០១៩ ទ្រព្យសម្បត្តិរបស់គាត់​មិនមាន​ការប្រែប្រួលនោះទេ។ 

លោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Truong Hai Auto Corporation (THACO) (រូបភាព៖http://www.tapchigiaothong.vn)

លោក Duong បានបង្កើត​ក្រុមហ៊ុន THACO នៅក្នុងឆ្នាំ១៩៩៧ ហើយក្រុមហ៊ុននេះ គឺមានការដំឡើងរថយន្ដ សម្រាប់ម៉ាក​បរទេស​ដូចជា រថយន្ដម៉ាក Kia, Mazda និង Peugeot ហើយក្រុមហ៊ុននេះ ក៏មាន​ការផលិត​ផ្ទាល់ខ្លួន​ដូចជា​រថយន្ដក្រុង និងរថយន្ដដឹកទំនិញផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារខុនដូនឹងមានវត្តមានកាន់តែច្រើនបន្ថែមទៀតនៅតំបន់បឹងកេងកង១

ព័ត៌មាន
ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលកំពុងមានតម្រូវការអគារស្នាក់នៅរួមប្រភេទខុនដូ បន្តកើនឡើងជារៀងរាល់ឆ្នាំផងនោះ និងត្រូវបានអ្…

គិតមកដល់ម៉ោង ១០៖៥០នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ៣១នាក់ហើយ!

ព័ត៌មាន
គិតមកទល់នឹងម៉ោង ១០៖ ៥០នាទី ព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ក្នុងហេតការណ៍រលំបាក់អគារសង្កត់មនុស្សនៅក្នុងខេត្តកែប បានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ