ការធ្លាក់យន្តហោះ

តើគេអាចដឹងអ្វីបានខ្លះ មុននិងក្រោយពេលដែលយន្តហោះដឹកមេក្រុមទាហានស៊ីឈ្នួល Wagnerធ្លាក់ និងសម្មតថាស្លាប់នៅក្នុងហេតុការនោះ?


អាជ្ញាធររុស្ស៊ីបាននិយាយថា មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានធ្លាក់យន្តហោះស្លាប់កាលពីល្ងាចថ្ងៃពុធ ភាគខាងជើងនៃទីក្រុងមូស្គូ ជាមួយនឹងអ្នករួមដំណើរផ្សេងទៀតក៏បាត់បង់ជីវិតដែរ។ មកទល់នឹងពេលនេះ គេមិនទាន់ឃើញមានការអត្ថាធិប្បាយណាមួយជាផ្លូវការពីសំណាក់វិមានក្រឹមឡាំង ឬក្រសួងការពារជាតិរុស្ស៊ីអំពីមរណភាពរបស់មេទាហានស៊ីឈ្នូលWagnerនេះនៅឡើយទេ ខណដែលលោកចូ បៃដិន បានចោទថាជាស្នាដៃរបស់លោកពូទីន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើនៗ។
មេទាហានស៊ីឈ្នូលWagner លោកព្រីហ្កូហ្ស៊ីនបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ
ដោយ

យោងតាម Rosaviatsia ដែលជាអាជ្ញាធរអាកាសចរណ៍រុស្ស៊ីបាននិយាយថា Prigozhin និងមេបញ្ជាការជាន់ខ្ពស់ Wagner លោក Dmitry Utkin ស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានធ្វើដំណើរលើយន្តហោះ Embraer បានធ្លាក់កាលពីល្ងាចថ្ងៃពុធ។ មូលហេតុនៃការធ្លាក់យន្តហោះនោះមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែជម្លោះរវាងលោកPrigozhin ជាមួយយោធារុស្ស៊ី និងការបះបោរប្រដាប់អាវុធដែលគាត់បានដឹកនាំកាលពីខែមិថុនា ត្រូវបានគេមើលឃើញថាគឺជាផលវិបាកដែលធ្លាក់ទៅលើលោកPrigozhinវិញ ដោយការសងសឹករបស់ពួកយោធា។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះហើយ។ យោងតាមទិន្នន័យតាមដានការហោះហើរបានឱ្យដឹងថា យន្តហោះ Embraer ដែលដឹកលោកព្រីហ្កូហ្ស៊ីននេះមិនមានសញ្ញាបញ្ហាណាមួយទេ រហូតដល់ការធ្លាក់ក្នុងរយៈពេល៣០វិនាទីចុងក្រោយ។
ទន្ទឹមគ្នា គេថាមកពីម៉ាស៊ីនយន្តហោះ ប៉ុន្តែបើតាមគេហទំព័រអាកាសចរណ៍អន្តរជាតិ (International Aviation HQ) បានឱ្យដឹងថា យន្តហោះប្រតិបត្តិម៉ូដែល Embraer Legacy 600 របស់ប្រេស៊ីល ដែលបានធ្លាក់នោះ ធ្លាប់មានប្រវត្តិគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាម៉ាស៊ីនតែម្តងគត់ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ដូចនេះ ការធ្លាក់នេះគេជឿថា មិនមែនមកពីបញ្ហាម៉ាស៊ីននោះទេ។

ស្របពេលដែលការស៊ើបអង្កេតកំពុងបន្ត ប្រភពមិនបញ្ចេញឈ្មោះមួយចំនួនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ពួកគេជឿថាយន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលពីដីទៅអាកាសមួយឬច្រើន។ យ៉ាងណា សារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ពីការពិតបានទេ។ គួរជម្រាបថា យន្តហោះឯកជនដែលដឹកPrigozhinនេះ បានធ្វើដំណើរពីទីក្រុងមូស្គូទៅSt. Petersburg បានធ្លាក់នៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver។
ភ្លាមៗបន្ទាប់ពីយន្តហោះបានធ្លាក់ យន្តហោះឯកជនទីពីរដែលអាចមានទំនាក់ទំនងជាមួយលោក Prigozhin ដែលហាក់ដូចជាកំពុងធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg ដែរនោះ បានត្រលប់ទៅទីក្រុងម៉ូស្គូវិញ ហើយក្រោយមកបានចុះចតដោយសុវត្តិភាព។ នេះបើយោងតាមទិន្នន័យតាមដានការហោះហើរបានបង្ហាញ។ ចំពេលមានការរំពឹងទុកដ៏ក្តៅគគុក និងអវត្តមាននៃការពិតដែលអាចផ្ទៀងផ្ទាត់បាន អ្នកគាំទ្ររបស់លោក Prigozhin មួយចំនួនបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលរុស្ស៊ី និងខ្លះទៀតថាជាស្នាដៃរបស់អ៊ុយក្រែន។
ឮប៉ុន្តែក្រោយការដឹកនាំការបះបោរបរាជ័យកាលពីមិថុនាកន្លងទៅ គេដឹងយ៉ាងច្បាស់ថា លោកពូទីនមិនដែលអត់ឱនឱ្យបុគ្គលណាដែលហ៊ាននឹងលោកឡើយ មិនថាមេដឹកនាំនយោបាយ ឬអ្នកកាសែតដែលរិះគន់នោះទេចាប់តាំងពីលោកបានឡើងកាន់អំណាចនៅឆ្នាំ១៩៩៩។ ហើយការស្លាប់របស់ប្រមុខដឹកនាំទាហានស៊ីឈ្នូលនេះ ក៏នឹងផ្តល់ឱកាសឱ្យលោកពូទីនក្តោបក្តាប់អំណាចកាន់តែណែនក្នុងដៃជាមុនទៅទៀត៕




អត្ថបទបន្ទាប់


វៀតណាម បើកចំហរឱកាសបន្ថែមទៀតដល់ជនបរទេសមានសិទ្ធិទិញផ្ទះ ខណៈដែលវិស័យនេះកំពុងដាំក្បាលចុះ

ដើម្បីឆ្លើយតបទៅនឹងបរិយាកាសដ៏ស្រពិចស្រពិលពាក់ព័ន្ធនឹងទីផ្សារអចលនៈទ្រព្យនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋជាង១០០ លាននាក់ ពេលនេះកំពុងតែស្…

ក្រុមប្រទេស BRICS បោះដៃឱ្យមាន«ការបន្ថែមសមាជិកភាព» ខណៈការសម្រេចចុងក្រោយបន្តជាប់គាំងនៅឡើយ

កិច្ចព្រមព្រៀងដើម្បីពង្រីកសមាជិកនៃក្រុមប្រទេស BRICS ដែលជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេបានជាប់គាំងនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ ក្រោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ