រដ្ឋបាលចូ បៃដិន ចែកគ្នាចូលរួមកិច្ចប្រជុំកំពូលG20 និងអាស៊ាន

លោក ចូ បៃដិននឹងទៅចូលរួមកិច្ចប្រជុំកំពូលG20នៅឥណ្ឌា ខណៈលោកស្រីហារីសនឹងឆ្ពោះទៅកិច្ចប្រជុំASEAN នៅឥណ្ឌូនេស៊ី


សេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌនៅថ្ងៃទី៧-១០ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ។ ខណៈអនុប្រធានាធិបតីលោកស្រីកាម៉ាឡា ហារីស (Kamala Harris) ទៅធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតាពីថ្ងៃទី៤-៧ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានNikkei Asia។
រដ្ឋបាលចូ បៃដិន ចែកគ្នាចូលរួមកិច្ចប្រជុំកំពូលG20 និងអាស៊ាន
ដោយ

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រកាសអំពីគម្រោងនៃដំណើរនេះ ដោយបានគូសបញ្ជាក់ប្រាប់សន្និសីតសារព័ត៌មានថា «លោកប្រធានាធិបតីនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ G20 ដែលជាវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងដោយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ G20 នៅឆ្នាំ២០២៦ខាងមុខ។

ទោះបីជានឹងមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ាននៅឥណ្ឌូនេស៊ីក៏ពិតមែន ប៉ុ ន្តែលោក Jake Sullivan បានបញ្ជាក់ឡើងវិញថាការចូលរួមរបស់អាមេរិកជាមួយអាស៊ីប៉ាស៊ីហ្វិក គឺមិនបានធ្លាក់ចុះនោះឡើយនៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។ លោកថា ប្រធានាធិបតីបៃដិនបានចូលរួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ានផ្ទាល់រួចម្តងមកហើយកាលពីឆ្នាំមុន។ ដូច្នេះ ឆ្នាំនេះលោកសម្រេចបញ្ជូនលោកស្រី Harris ឱ្យទៅជំនួសវិញ ដើម្បីចូលរួមជាមួយអាស៊ាន ក្នុងនាមជាស្ថាប័នតំបន់មួយ និងភាពជាកណ្តាលរបស់អាស៊ាន។
បើតាមលោក Zack Cooper មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិកបានប្រាប់VOAថា រដ្ឋបាលលោកចូ បៃដិន បានពង្រឹងទំនាក់ទំនងជាមួយតួអង្គសំខាន់ៗនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដូចជាជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី វៀតណាម និងឥណ្ឌា។ ប្រទេសទាំងនេះមានការព្រួយបារម្ភស្រដៀងគ្នា គឺពួកគេកំពុងធ្វើឱ្យមានតុល្យភាពកាន់តែបើកចំហប្រឆាំងនឹងប្រទេសចិន។ តែលោក Zack ថា ការរំលងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ានរបស់លោកបៃដិននៅឆ្នាំនេះ នឹងបញ្ជូនសញ្ញាទៅកាន់តំបន់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចាត់ទុកប្រទេសនៅក្នុងតំបន់នេះទៅក្នុង«កម្រិតសំខាន់ទីពីរ»។
ទន្ទឹមគ្នា លោក Gregory Polling នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថា ការរំលងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍គឺ«មិនល្អប៉ុន្មានទេ»។ លោក Gregory មើលឃើញថា វត្តមានរបស់លោកស្រីហារីសនឹងបង្ហាញពីការមិនសូវឱ្យតម្លៃរបស់អាមេរិកចំពោះអាស៊ាន ប៉ុន្តែក៏មិនខុសពីចិនប៉ុន្មានដែរ។ ព្រោះជាធម្មតា ទីក្រុងប៉េកាំងតែងបញ្ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនជំនួសលោក Xi Jinping ទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន និងអាស៊ីបូព៌ា៕




អត្ថបទបន្ទាប់


ប្រធានក្រុមធុរកិច្ចសហភាពអឺរ៉ុបនិយាយថា ចិនត្រូវដោះស្រាយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់

ព័ត៌មាន
ប្រធានផ្នែកសម្របសម្រួលធុរកិច្ចអឺរ៉ុបដ៏មានឥទ្ធិពលនៅក្នុងប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងចាំបាច់ត្រូវផ្ញើសារច្បាស់លាស់មួយអំពីរបៀបដែលខ្លួន…

តើគណបក្សភឿថៃដែលកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ នឹងអាចជួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាឲ្យផុតពីការជាប់គុកបានដែរទេ?

ព័ត៌មាន
លោក ស្រ៊ីថា ថាវេស៊ីន មកពីគណបក្សភឿថៃបានទទួលសេចក្តីទុកចិត្តពីសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣០ ក្រោយពេលដែលគណបក្សឈ្នះឆ្នោតគឺគណបក្សឆ្ពោះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ