វិស័យពាណិជ្ជកម្ម

អង់គ្លេស ប្រកាសក្តែងៗថា ខ្លួនទទួលបានទុនវិនិយោគ២០៥ពាន់លានដុល្លារក្នុងអំឡុងពេលលោក ត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសខ្លួន


ចក្រភពអង់គ្លេស បានស្រែកក្ដែងៗពីការទទួលបានការវិនិយោគក្នុងទំហំរហូតដល់២០៥ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក ក្នុងអំឡុងពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ។ តាមរយៈការវិនិយោគនេះបានជួយបង្កើតការងារដល់ពលរដ្ឋអង់គ្លេសជិត៨ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋាភិបាលអង់គ្លេស បានស្រែកក្ដែងៗពីការទទួលបានការវិនិយោគតម្លៃ១៥០ពាន់លានផោនប្រមាណ២០៥ពាន់លានដុល្លារពីក្រុមហ៊ុនអាជីវកម្មអាម៉េរិក។ បើតាមការអះអាងរបស់នាយកដ្ឋានអាជីវកម្ម និងពាណិជ្ជកម្ម (DBT) របស់អង់គ្លេស ក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅអង់គ្លេស រួមមាន ក្រុមហ៊ុន Blackstone, ក្រុមហ៊ុនសូហ្វវែរ Palantir Technologies និងក្រុមហ៊ុនដឹកជញ្ជូន Prologis ហើយការវិនិយោគនេះអាចបង្កើតការងារសម្រាប់ពលរដ្ឋអង់គ្លេសបានជិត៨ពាន់នាក់។

ក្នុងចំណោមក្រុមហ៊ុនខាងលើ ក្រុមហ៊ុន Blackstone បានបោះទុនច្រើនជាងគេរហូតដល់ជាង១២២ពាន់លានដុល្លារបន្ថែមលើការវិនិយោគជាង១៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ ដែលបានប្រកាសកាលពីពេលកន្លងទៅ។ ក្រុមហ៊ុនវិនិយោគខ្នាតយក្សមួយនេះបាននិយាយរួចហើយថា ពួកគេមានបំណងវិនិយោគរហូតដល់៥០០ពាន់លានដុល្លារនៅអឺរ៉ុបក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយការប្តេជ្ញាចិត្តវិនិយោគនៅអង់គ្លេសនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាវិនិយោគសរុបនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានចាត់ទុកការវិនិយោគទាំងនេះ គឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំផ្នែកសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងជាសញ្ញាមួយបង្ហាញច្បាស់ថា ប្រទេសរបស់លោកបើកចំហ មានមហិច្ឆតា និងត្រៀមខ្លួនជាស្រេចដើម្បីនាំមុខគេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម មានមហិច្ឆតានាំចេញដូងឲ្យបានជាង១ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក

វៀតណាម មានមហិច្ឆតាបង្កើនការនាំចេញដូងឲ្យបានជាង១,១ពាន់លានដុល្លារ ដើម្បីជាប់ជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក ហើយដើម្បីឈានទៅសម្រេចម…

របាយការណ៍បង្ហាញថា សិង្ហបុរី ជាប់កំពូលតារាងនៅអាស៊ាន ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេ ខណៈថៃ ជាប់ចំណាត់ថ្នាក់លេខ៣

ប្រទេសសិង្ហបុរី បានជាប់កំពូលតារាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេសរុបរហូតដល់ទៅ៨៦១លានដុល្លារអាម៉េរិក ក្នុងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ