អត្ថបទក្រុមហ៊ុន

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២២ បានសម្រេចបង្កើនទំហំទឹកប្រាក់កម្ចី ដើម្បីជំរុញកំណើនក្នុងវិស័យទេសចរណ៍


ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចស្នើសុំកម្ចីក្រោមគ្រោង TRCS ក្នុងទំហំប្រាក់រហូតដល់ ៦០ម៉ឺនដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ជាមួយអត្រាការប្រាក់ត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ដែលមានរយៈពេលកម្ចី រហូតដល់ ៨ឆ្នាំ និងអនុគ្រោះពន្យារបង់ប្រាក់ដើម (បង់តែការប្រាក់) រហូតដល់រយៈពេល ២៤ខែដំបូង។ លក្ខខណ្ឌទាំងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME Bank) និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំង ២២ បានសម្រេចបង្កើនទំហំទឹកប្រាក់កម្ចីក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ពី ៤០ម៉ឺនដុល្លារអាមេរិក រហូតដល់ ៦០ម៉ឺនដុល្លារអាមេរិក

ការបង្កើនទំហំ​ទឹកប្រាក់កម្ចី ក៏ដូចជាផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ​គឺដើម្បីឲ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាច​ស្តារ និងបើកដំណើរការអាជីវកម្ម​របស់ពួកគេឡើងវិញ បន្ទាប់ពីទទួល​រងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ​នាពេល​កន្លង​មក​។​ ជាមួយគ្នានេះដែរ គិតតាមទិន្នន័យជាក់ស្តែងត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ម្ចាស់អាជីវកម្ម​ដែល​ទទួល​បានប្រាក់កម្ចីក្រោមគម្រោងនេះ មានចំនួន​ ១៨៦​ ជាមួយនឹង​ទំហំទឹកប្រាក់កម្ចីសរុប​ចំនួន ២៤,៥៥ លាន​ដុល្លារ​អាមេរិក ដែលអាជីវកម្មទាំងនោះរួមមាន៖ ​សណ្ឋាគារ​ ២៥%, ​ផ្ទះសំណាក់ ​២៦%, ​ភោជនីយដ្ឋាន ​​៣៧%​ និងអាជីវកម្ម​គាំទ្រ​វិស័យ​ទេសចរណ៍​មាន ១២%។

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ដែលមានតម្រូវការហិរញ្ញវត្ថុ សូមអញ្ជើញទំនាក់ទំនងទៅកាន់សាខាធនាគារដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងធនាគារ ហុង លីអុង។




អត្ថបទបន្ទាប់


វិធីថ្មីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងការកំណត់ Facebook Feed តាមចំណូលចិត្ត

ព័ត៌មាន
អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើនមូ…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដំណើរការសាកល្បងកម្មវិធី “ជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (WiSE)” ថ្មី ដែលផ្តល់ការគាំទ្រដល់ស្ត្រីក្នុងអាជីពផ្នែកលក់

ព័ត៌មាន
ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន ៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ