អង់គ្លេស​នឹងចាក់វ៉ាក់សាំងដូសទី៣ឲ្យពលរដ្ឋ

អង់គ្លេស​នឹង​ចាក់វ៉ាក់សាំងដូសទី៣ ដល់​ពលរដ្ឋ ៣២លាននាក់​ ចាប់ពីខែកញ្ញា​ខាងមុខនេះទៅ


ប្រទេសអង់គ្លេស​នឹង​ចាប់ផ្ដើម​ការចាក់វ៉ាក់សាំង​ដូសទី៣ ឬ​ដូស​ជំរុញ ឲ្យ​ពលរដ្ឋ​អង់គ្លេស​ ៣២លាន​នាក់ នៅ​ដើម​ខែ​កញ្ញា​ខាងមុខនេះ ។ នេះ​បើតាម​សេចក្ដីរាយការណ៍របស់សារព័ត៌មាន ឌឹ​ ថេឡេក្រាហ្វ ដែល​បានចុះផ្សាយ​កាលពីថ្ងៃអាទិត្យ ។
អង់គ្លេស​នឹង​ចាក់វ៉ាក់សាំងដូសទី៣ ដល់​ពលរដ្ឋ​ ចាប់ពីខែកញ្ញា​ខាងមុខនេះទៅ ។ រូបភាព ស៊ិនហួ
ដោយ

យុទ្ធនាការនេះ ត្រូវបានរដ្ឋាភិបាលអង់គ្លេសត្រៀមរៀបចំ​តាំងពីខែមិថុនា ពាក់កណ្ដាល​ឆ្នាំនេះមកម្ល៉េះ សម្រាប់​ការ​ចាក់វ៉ាក់សាំងដូសទី៣ (booster shot) ឲ្យ​ពលរដ្ឋ​ដែលមានអាយុ​ចាប់ពី៧០ឆ្នាំឡើងទៅ អ្នករស់នៅមណ្ឌល​ថែទាំ​ចាស់ជរា និង​ពលរដ្ឋ​ដែល​មានសុខភាព​ខ្សោយ​ងាយរងគ្រោះ ។ 

នៅប្រទេសអង់គ្លេស មនុស្ស​ពេញវ័យ​យ៉ាងហោចណាស់ ៩០% បាន​ចាក់វ៉ាក់សាំងរួចរាល់​យ៉ាង​ហោចណាស់បានមួយដូស ប៉ុន្តែ អត្រានេះ​ធ្លាក់ចុះមកនៅត្រឹម ៦០% សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុពី ១៨ ដល់ ៣០ឆ្នាំ ។ នេះបើតាម​តួលេខផ្លូវការរបស់រដ្ឋាភិបាល ។ 

ក្រសួងសុខាភិបាល​និង​កិច្ចគាំទ្រ​សង្គម​របស់ប្រទេស​អង់គ្លេស បាននិយាយថា ដើម្បីលើកទឹកចិត្ត​ពលរដ្ឋ​ដែលមានអាយុពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ចាក់វ៉ាក់សាំង​ឲ្យបានគ្រប់គ្នានៅមុន​រដូវ​ត្រជាក់​ចូលមកដល់ ភោជនីយដ្ឋាន សេវា​ដឹកជញ្ជូនអាហារ និង​កម្មវិធី​ហៅរថយន្តជិះទាំងឡាយ បាន​ផ្ដល់​ការបញ្ចុះតម្លៃពិសេស​ យ៉ាងគគ្រឹកគគ្រេង ៕




អត្ថបទបន្ទាប់


មេដឹកនាំយោធាភូមាសន្យាថា នឹងរៀបចំឲ្យមានការបោះឆ្នោត និងសហការជាមួយអាស៊ាន

ក្រោយការកាន់អំណាចរយៈពេល៦ខែមកនេះ មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំងបានសន្យាជាថ្មីម្តងទៀតអំពីការៀបចំឲ្យមានការបោះឆ្នោតពហុបក្ស ហើយបាននិយា…

តើអ្វីទៅជា"ប័ណ្ណនិម្មិត" ? តើ​វា​មានប្រយោជន៍អ្វីខ្លះ ?

តើអ្នក​ត្រូវការទិញទំនិញ​តាម​អនឡាញ មែនទេ ? ឬ​មួយ អ្នក​ត្រូវការ boost ផេក​ហ្វេសប៊ុករបស់អ្នកមែនទេ ? ប៉ុន្តែ អ្នកជួបបញ្ហារឿងបង់លុយតាម​អនឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ