បញ្ហាអគារជាប់គាំង

តើបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុអាចដោះស្រាយចប់នៅត្រឹមឆ្នាំ២០២៥ បានដែរឬទេ?


មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានវាយតម្លៃថា បញ្ហាគម្រោងអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះទំនងជាត្រូវការចំណាយពេលវេលាច្រើនបន្ថែមទៀតក្នុងការដោះស្រាយបញ្ចប់ ពោលគឺបញ្ហានេះមិនអាចដោះស្រាយចប់សព្វគ្រប់នៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះបាននោះទេ។ យ៉ាងណាមិញ គិតមកទល់ពេលនេះ មានគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុចំនួន១០១ហើយ ត្រូវបានដោះស្រាយ និងទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋ។
បញ្ហាអគារជាប់គាំង
ដោយ

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានគូសបញ្ជាក់ប្រាក់ខេមបូណូមីសថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីដើមឆ្នាំនេះមក គឺបានចូលរួមចំណែកជាច្រើនក្នុងការជំរុញដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

តែយ៉ាងណា មន្រ្តីជាន់ខ្ពស់រូបនេះបានវាយតម្លៃថា បញ្ហានេះទំនងជាមិនអាចដោះស្រាយបានចប់សព្វគ្រប់នៅត្រឹមឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះបាននោះទេ ដោយសារតែបញ្ហាអគារជាប់គាំងនេះមានភាពស្មុកស្មាញច្រើន គួបផ្សំកម្ពុជាក៏បន្តជួបប្រទះនូវបញ្ហាប្រឈមជាច្រើន រាប់ចាប់តាំងពីវិបត្តិកូវីដ-១៩ បញ្ហាសេដ្ឋកិច្ចសកល បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម។ ម្យ៉ាងទៀត បញ្ហាតម្លៃដីនៃគម្រោងអគារជាប់គាំងទាំងនោះមានតម្លៃថ្លៃ ក៏ជាកត្តាប្រឈមមួយធ្វើឱ្យរាំងស្ទះដល់ការជំរុញការដោះស្រាយបញ្ហាផងដែរ។

ពាក់ព័ន្ធការដោះស្រាយបញ្ហាអគារជាប់គាំង និងជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុនេះដែរ នាកិច្ចប្រជុំលើកទី១២ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន៤៨ គម្រោង ដែលមានទុនវិនិយោគសរុប៤៨៧លានដុល្លារអាម៉េរិក។

ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១៦, គម្រោងថ្មីចំនួន២៨, និងការពង្រីកគម្រោងចំនួន៤ ដែលគម្រោងទាំងនោះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និងគម្រោងអាទិភាពផ្សេងៗទៀត។

គួរជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តយន្តការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មក គិតមកទល់ពេលនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន២១៣គម្រោង ក្នុងនោះរួមមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០១គម្រោង, គម្រោងថ្មីចំនួន៨៩គម្រោង, ការពង្រីកគម្រោងចំនួន១៩គម្រោង និងគម្រោងមានស្រាប់មានចំនួន៤គម្រោង។ ក្នុងចំណោមគម្រោងទាំងអស់នេះ គម្រោងដែលមានទុនវិនិយោគលើសពី១០០លានដុល្លារអាមេរិកមានចំនួន២៣គម្រោង៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាពសម្រាប់ភាពជាដៃគូរវាងរដ្ឋ និងឯកជន តើអ្នកជំនាញក្នុងវិស័យនេះមានការយល់ឃើញបែបណា?

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យសំខាន់ៗចំនួន៣រួមមានវិស័យដឹកជញ្ជូន និងភស្តុភារកម្ម វិស័យថាមពល និងវិស័យសាធារណៈ ជាវិស័យអាទិភាពសម្រ…

ក្រុមហ៊ុន Apple គ្រោងជះលុយ១ពាន់លានដុល្លារវិនិយោគនៅឥណ្ឌូនេស៊ី ដើម្បីអាចលក់ទូរសព្ទ iPhone 16 នៅប្រទេសនេះ

រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី លោក រ៉ូសាន រ៉ូស្លានី (Rosan Roeslani) បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានស្នើវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ