ម្ចាស់ភាគហ៊ុនធនាគារ Silicon Valley ប្តឹងនាយកប្រតិបត្តិកំពូលៗ

ម្ចាស់ភាគហ៊ុនធនាគារ Silicon Valley ប្តឹងនាយកប្រតិបត្តិកំពូលៗ ដោយចោទប្រកាន់ថាបានលាក់បាំងព័ត៌មាន


ការដួលរលំរបស់ធនាគារ Silicon Valley ដែលជាធនាគារដ៏ធំរបស់សហរដ្ឋអាមេរិកមានទ្រព្យសកម្មរហូតដល់ទៅ ២០៩ ពាន់លានដុល្លារ និង ប្រាក់បញ្ញើដល់ទៅជាង ១៧៥ ពាន់លានដុល្លារនោះ កំពុងធ្វើឲ្យម្ចាស់ភាគហ៊ុនរបស់ធនាគារមិនសុខចិត្តនោះឡើយ ដោយកាលពីថ្ងៃទី ១៣ខែមីនា ពួកគេបានសម្រេចប្ដឹងនាយកប្រតិបត្តិកំពូលៗរបស់ធនាគារនេះ ក្រោមបទចោទប្រកាន់ថា នាយកប្រតិបត្តិសំខាន់ៗរបស់ធនាគារនេះ បានលាក់បាំងពីរបៀប ដែលអត្រាការប្រាក់កើនឡើង នាំឲ្យឈានដល់ធនាគារ Silicon Valley ត្រូវដួលក្ស័យធនកាលពីសប្ដាហ៍មុន។
ម្ចាស់ភាគហ៊ុនធនាគារ Silicon Valley ប្តឹងនាយកប្រតិបត្តិកំពូលៗ ដោយចោទប្រកាន់ថាបានលាក់បាំងព័ត៌មាន រូបភាព Hindustan times

សារព័ត៌មានអាមេរិកធំៗដូចជា CNN បានរាយការណ៍ថា អ្នកដែលត្រូវបានគេអះអាងថា បាននិងកំពុងតែរងនូវបណ្តឹងពីភាគហ៊ុននិករបស់ធនាគារ Silicon Valley រូមមានក្រុមហ៊ុនហិរញ្ញវត្ថុ Silicon Valley Group ដែលជាស្ថាបនិកធនាគារ Silicon Valley, លោក Greg Becker នាយកប្រតិបត្តិ Silicon Valley ព្រមទាំង លោក Daniel Beck ត្រូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារនេះផងដែរ។

ប្រភពបានឲ្យដឹងថា ពាក្យបណ្តឹងត្រូវបានគេដាក់នៅតុលាកាសហព័ន្ធនាទីក្រុង California ដែលជាមូលដ្ឋានធំរបស់ធនាគារនេះ ដោយចោទប្រកាន់អ្នកដែលពាក់ព័ន្ធពីបទលាក់បាំងព័ត៌មានដែលគេគិតថា វាកើតឡើងតាំងតែពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។

ប្រភពដដែលបានបន្ថែមថា ធនាគារនេះបានតស៊ូដំណើរការតាំងពីពេល ដែលគេសង្ស័យរហូតដល់កើតមានករណីសម្រុកដកប្រាក់បញ្ញើ ដែលធ្វើឡើងដោយម្ចាស់ប្រាក់បញ្ញើភាគច្រើនយ៉ាងគំហុង នៅក្នុងខែ មីនា ។

នៅមុនពេលបិទទ្វារធនាគារនេះបានប្រកាសថា ខ្លួនបានប្រឈមមុខនឹងការខាតបង់ដែលមាន សាច់ប្រាក់រហូតដល់ទៅជិត២ ពាន់លានដុល្លារ ដោយរួមទាំងបញ្ហាទាក់ទងនឹងពន្ធ ហើយបានប៉ុនបងបង្កើនទុនមកវិញ ប៉ុន្តែក៏ត្រូវបានទទួលរងនូវរលកនៃកំណើនការដកប្រាក់ដ៏ សន្ធឹកសន្ធាប់ពីអ្នកដែលដាក់ប្រាក់បញ្ញើនានាដូចទឹកបាក់ទំនប់ រហូតដល់ទប់លែងជាប់ ក៏ប្រកាសក្ស័យធនតែម្ដងទៅ។

Silicon Valley ត្រូវបានគេដឹងថា គឺជាធនាគារអាមេរិកដ៏ធំដំបូងគេមួយ ដែលដួលរលំចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ កន្លងមក ។

ការដួលរលំរបស់ធនាគារនេះកំពុងតែ បង្កឱ្យមានការភ័យខ្លាចដល់សាធារណជននានាក្នុងចំណោមអ្នកដែលដាក់ប្រាក់បញ្ញើផ្សេងនៅសហរដ្ឋអាមេរិក ។

លោក Chandra Vanipenta ដែលជាភាគហ៊ុននិករបស់ធនាគារនេះ បាននិយាយថា Silicon Valley បានបរាជ័យក្នុងការបង្ហាញពីរបៀបដែលការបង្កើនអត្រាការប្រាក់ ហើយក៏មានកំហុស ធ្វើឱ្យខូចគំរូអាជីវកម្មរបស់ខ្លួន រហូតដល់ធ្វើឲ្យបញ្ហារីករាលដាលធំកែលែងបាន៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


អាមេរិក និងចក្រភពអង់គ្លេសលាតត្រដាងផែនការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី

ព័ត៌មាន
មេដឹកនាំសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកាលពីថ្ងៃចន្ទ ទី ១៣ មីនា បានបង្ហាញព័ត៌មានលម្អិតនៃផែនការផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហ…

មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីឱ្យបានឆាប់នៅសប្តាហ៍ក្រោយនេះ

ព័ត៌មាន
ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបបុរសខ្លាំងរុស្ស៊ីលោក Vladimir Putin ឱ្យបានឆាប់នៅសប្តាហ៍ក្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ