ក្រសួងពាណិជ្ជកម្ម

រដ្ឋាភិបាល ជំរុញឱ្យក្រសួងពាណិជ្ជកម្មបង្កើនសមត្ថភាពពិសោធន៍រកមេរោគលើទុរេននាំចូលពីប្រទេសជិតខាង


បន្ទាប់ពីប្រទេសចិន បានហាមឃាត់ និងរឹតត្បិតលើការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណរដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមីលើផ្លែទុរេនដែលនាំចូលមកកម្ពុជា និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុនេះលើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់។ តើក្រុមអ្នកដាំទុរេននៅកម្ពុជា មានការយល់ឃើញយ៉ាងណាចំពោះចំណាត់ការនេះ?
ក្រសួងពាណិជ្ជកម្ម
ដោយ

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលសម្រេចឱ្យក្រសួងពាណិជ្ជកម្មពន្លឿនការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី២ប្រភេទលើទុរេននាំចូល និងការដាំដុះក្នុងស្រុក​ ដ្បិតវាបានជំរុញឱ្យអ្នកដាំទុរេនក្នុងស្រុកមានកម្លាំងចិត្តក្នុងការដាំដុះបន្ថែមទៀត ក៏ដូចជាបង្កើនការយកចិត្តទុក​ដាក់បច្ចេកទេសដាំដុះជាលក្ខណសារីរាង្គប្រកបដោយស្ដង់ដា​ និងទំនួលខុសត្រូវ។ តែយ៉ាងណាឧកញ៉ា ចាន់ ស៊ីថា ក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យជួយគាំទ្រផ្នែកបច្ចេកទេសដាំដុះដល់ប្រជាកសិករបន្ថែមទៀតផងដែរ ដើម្បីឱ្យមាននិរន្តរភាពរយៈពេលវែង​ក្នុងការចាប់យកឱកាសពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។

​ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ប្រធានក្រុមហ៊ុន Farmer Forward Cambodia បានសាទរចំពោះចំណាត់ការ​នេះ ព្រោះវាជារឿងមួយដែលត្រឹមត្រូវ និងយុត្តិធម៌សម្រាប់កម្ពុជា តែយ៉ាងណាលោកស្នើឱ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាពទុរេន ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគនេះបន្ថែមទៀតផងដែរ។ បើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុនរូបនេះ តាមរយៈបទពិសោធន៍របស់លោកជាអ្នកដាំទុរេន និងធ្លាប់បាននាំចេញទុរេនទៅក្រៅប្រទេសមួយរូបដែរនោះ លោកមានការលំបាកនៅពេលនាំចេញ ពោលគឺប្រទេសនាំចូលទុរេនពីកម្ពុជា ទាំងនោះ តម្រូវឱ្យមានការពិនិត្យយ៉ាងតឹងរឹងមុននឹងអនុញ្ញាតឱ្យនាំចូល។

​គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម យកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Aumamine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រកនៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ហេតុអ្វីលោក ដូណាល់ ត្រាំ ហៅមេដឹកនាំអ៊ុយក្រែងថា ជាមេដឹកនាំផ្តាច់ការ?

ទំនាក់ទំនងដែលធ្លាប់តែល្អូកល្អឺនរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានប្រែក្លាយទៅជាល្វីងជូរចត់ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ»

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ