Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ និងគ្រោងទៅប្រកួត​បន្ត​នៅអង់គ្លេស


នេះ​ជា​មោទនភាពសម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ជាក្រុមហ៊ុន​វិនិយោគនិងគ្រប់​គ្រង​ដោយ​ខ្មែរ​សុទ្ធ គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​ទទួល​បាន​ពាន​រង្វាន់​ថ្នាក់​ជាតិ និង​អន្តរជាតិ ជាច្រើន និង៤ឆ្នាំ​ជាប់គ្នា។ នេះ​បង្ហាញ​ពី​ការទទួល​ស្គាល់​គុណភាព​និងសេវាកម្ម​ល្អ​របស់ក្រុមហ៊ុន​ ក្នុង​ការបម្រើ​អតិថិជន​ក្នុងវិស័យ​លំនៅដ្ឋាន​និងអចលនទ្រព្យ​នៅ​កម្ពុជា។
ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ នាថ្ងៃទី១៤-១៥ ឧសភា ២០១៩។
ដោយ
Advertisement

ក្រោយពី​ទទួល​បាន​ភាព​ជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ “ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​ល្អ​ជាង​គេ” ៤​ឆ្នាំ​ជាប់ៗ​គ្នា និង​ជ័យ​លាភី​ពាន​រង្វាន់​៧ ផ្សេង​ទៀត ក្នុង​កម្មវិធី​ប្រកាស​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​លើក​ទី៤ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបាន​ជ្រើស​តាំង​ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងថ្ងៃទី​១៤​~១៥ ខែ​ឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ទីក្រុង​បាងកក ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន International Property Media មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស និង​ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ល្បីៗ​ធំៗ​មកពី ២៧​ប្រទេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀតដោយបានទទួលជ័យលាភី ពានរង្វាន់ ចំនួន១០ ដែលក្នុងនោះមាន៖

ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ នាថ្ងៃទី១៤-១៥ ឧសភា ២០១៩។

- ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ប្រទេស ចំនួន២៖

១) ពានរង្វាន់ស្ថាបត្យកម្មឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម
២) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគារ​សេវាកម្មសាធារណៈ សាលសន្និបាត យូរ៉ូវីល

- ពានរង្វាន់ជ័យលាភីលំដាប់ផ្កាយ៥ ចំនួន៥៖

៣) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងការិយាល័យលក់
៤) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
៥) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូ វីឡាឃីង
៦) ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល
៧) ពានរង្វាន់អភិវឌ្ឍគំរោងលំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម

ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ នាថ្ងៃទី១៤-១៥ ឧសភា ២០១៩។

- ពានរង្វាន់ ជ័យលាភីអាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ចំនួន៣៖

៨) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

៩) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល

១០) ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

ប៉េង ហួត គ្រុប ជាក្រុមហ៊ុន​កូន​ខ្មែរ​សុទ្ធ​សាធ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កាន់តែ​លេច​ធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នាដៃ​កូន​ខ្មែរ មិន​ចាញ់​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក  ក្នុង​ការ​ប្រកួតប្រជែង​គម្រោង​អភិវឌ្ឍន៍​ធំៗ និង​ការ​រចនា​ស្ថាបត្យកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយនឹង​ការ​ទទួល​បាន​ជ័យ​លាភី​ពាន​រង្វាន់​សរុប​ចំនួន​១០នេះ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធិផល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង ពី​ថ្នាក់​ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ និង​ជាពិសេស​ទៀត​នោះ ក៏​សូម​អរគុណ​អតិថិជន ដែល​តែងតែ​គាំទ្រ ជារៀង​រហូត​មក៕

Advertisement



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីត្រៀមជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេស ក្នុងរដ្ឋាភិបាលអាណត្តិថ្មី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីកំពុងព្រាងផែនការមាន មហិច្ឆតាធំបំផុតនៅអាស៊ាន។ គម្រោងសាងសង់នេះ មានទឹកប្រាក់ជាង ៤០០ ពាន់លានដុល្លារចំណាយលើ ការសាងសង់ព្...

ធនាគារពិភពលោក គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្ទង់ពាន់លានដុល្លារដល់កម្ពុជា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល

ព័ត៌មាន
ធនាគារ​ពិភពលោក​នឹង​អនុម័ត​កញ្ចប់​ថវិកា​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១​ប៊ី​លាន​ (១០០០​លាន)...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ