វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនជិត១ម៉ឺន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានការធ្លាក់ចុះជាង១៧% នៅឆ្នាំនេះ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការធ្លាក់ចុះនេះ?


របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មានក្រុមហ៊ុន សហគ្រាសជាង៩៥០០បានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំនេះ មានការថយចុះជាង១៧% បើធៀបនឹងឆ្នាំមុន។ ទោះបីការចុះបញ្ជីពាណិជ្ជកម្មជារួម មានការថយចុះក៏ពិតមែន តែការចុះបញ្ជីពាណិជ្ជកម្មពីសំណាក់ក្រុមហ៊ុនមូលធនមានការកើនឡើងចំនួន៨% ដោយមានក្រុមហ៊ុនចុះបញ្ជីជាង៤ពាន់ក្រុមហ៊ុន។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការធ្លាក់ចុះចំនួនក្រុមហ៊ុន សហគ្រាសចុះបញ្ជីពាណិជ្ជកម្មនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា បើទោះបីជាចំនួនក្រុមហ៊ុន សហគ្រាសចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានការធ្លាក់ចុះបន្តិចក៏ពិតមែន តែវាមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ខណៈតួលេខនេះ ស្ថិតនៅក្នុងកម្រិតមួយខ្ពស់នៅឡើយ គ្រាន់តែតិចជាងឆ្នាំ២០២៣ បន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានតោងទឡ្ហីករណ៍ថា បើទោះបីការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានការធ្លាក់ចុះក៏ពិតមែន តែចំនួនក្រុមហ៊ុនចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំនេះ ហាក់មានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំមុន ដែលជាសញ្ញាល្អមួយសម្រាប់ការវិនិយោគនៅកម្ពុជា។

​ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានដំណើរការល្អនៅឆ្នាំ២០២៥ ខណៈវិស័យមួយចំនួនដូចជា ទេសចរណ៍ និងសំណង់ជាដើម ហាក់ចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗហើយ។

​បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ នេះមានក្រុមហ៊ុន សហគ្រាសចំនួន៩​៥៣០ក្រុមហ៊ុន សហគ្រាសបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានការថយចុះជាង១៧% បើធៀបនឹងឆ្នាំ២០២៣។ ទោះបីការចុះបញ្ជីពាណិជ្ជកម្មជារួមរបស់ក្រុមហ៊ុនសហគ្រាសមានការថយចុះ តែការចុះបញ្ជីរបស់ក្រុមហ៊ុនមូលធនមានការកើនឡើង៨% ដោយមានក្រុមហ៊ុនចុះបញ្ជីរហូតដល់ជាង៤​៧០០ក្រុមហ៊ុន។

ដោយឡែក បើយើងក្រឡេកទៅមើលការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មវិញឃើញថា នៅពេញមួយឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង ដោយមានទុនវិនិយោគជិត៧ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងចំនួន១៤៦គម្រោង និងទុនវិនិយោគកើនឡើងជិត២ពាន់លានដុល្លារ បើធៀបនឹងគម្រោង និងទុនវិនិយោគ ដែលបានអនុម័តកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញម្រេចរបស់កម្ពុជា កើនឡើងជិត១៥០% នៅ១១ខែឆ្នាំនេះ?

ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា នៅឆ្នាំ២០២៤ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកម្ពុជា រកចំណូលបានជាង៣៤លានដុល្លារពីការនាំចេញ…

ធនាគារធំៗរបស់ថៃ ត្រៀមសាច់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសាច់ប្រាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំសកល

ធនាគារកំពូលទាំង៥របស់ថៃ បានត្រៀមសាច់ប្រាក់បម្រុងរហូតដល់ទៅ៤,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញតម្រូវការដកប្រាក់ និងការចាយវាយក្នុងឱកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ