តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល


តម្លៃប្រេងឆៅពិភពលោក បន្ដហក់ឡើងក្រឺតៗ ពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះតែម្ដង ក្រោយពេលផ្ទសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មផ្ទួនៗមកលើរុស្សី ដែលជាប្រទេសផលិតប្រេង និងឧស្ម័នដ៏ធំជាងគេមួយនៅក្នុងពិភពលោក។ ជាក់ស្ដែង នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ តម្លៃប្រេងកើនឡើងកាន់តែខ្ពស់ៗទៅៗ ដល់តម្លៃ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលតម្លៃទំនិញលើទីផ្សារក៏កំពុងជួបបញ្ហាអតផិរណាកាន់តែខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល

តម្លៃប្រេង​ឆៅនៅទីផ្សារអង់គ្លេស​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាន​ហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែលហើយ ដែលជា​កំណើន​ខ្ពស់ជិតដល់​២០% នៅក្នុង​រយៈពេល​១សប្ដាហ៍មកនេះ។ ស្របពេលដែល​ទីផ្សារប្រេង​នៅអាមេរិកវិញ ក៏បានកើនឡើងដល់ប្រមាណ​១១៤ដុល្លារក្នុងមួយធុងបារ៉ែលផងដែរ។ ក្រៅតែពីប្រេងឆៅ មុខទំនិញផ្សេងទៀតដូចជា ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងអាលុយមីញ៉ូម ក៏កំពុង​ឡើងថ្លៃខ្ពស់ដូចគ្នាដែរ នៅគ្រាដែល​ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដោយសារតែបញ្ហាសង្គ្រាមឈ្លានពាន​នៅអ៊ុយក្រែន។

អ្នកវិភាគទីផ្សារប្រេងបានឲ្យដឹងថា ប្រទេសរុស្ស៊ី គឺជា​អ្នកផ្គត់ផ្គង់ឧស្ម័ន និងប្រេង​ដ៏ធំទៅឲ្យអឺរ៉ុប ពោលគឺមានរហូតដល់ ៣០% នៃការនាំចូលប្រេង​ និងឧស្ម័ន​សរុប​របស់អឺរ៉ុប គឺបានមកពីរុស្ស៊ី ខណៈដែលរុស្ស៊ីក៏ជាអ្នកផ្គង់ផ្គង់ប្រេង​ទៅឲ្យពិភពលោក​ប្រមាណ​១១%ផងដែរសម្រាប់តម្រូវការសរុប។ ដូច្នេះថា ទណ្ឌកម្ម​ដែល​លោកខាងលិចដាក់លើរុស្ស៊ី គឺកំពុងធ្វើឲ្យ​អ្នកវិនិយោគ​លើទីផ្សារប្រេង​មានការព្រួយបារម្ភអស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីបានសម្រេចចិត្តរក្សាការបង្កើន​ការផលិតប្រេងចំនួន ៤ សែនបារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា។ ក៏ប៉ុន្តែ តម្លៃប្រេងឆៅនៅតែបន្តកើនឡើងខ្ពស់ដដែល ពោលគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន​គិតក្នុងរយៈពេល​១ទសវត្សរ៍កន្លងមកនេះ។

ប្រទេសរុស្ស៊ី គឺជា​ប្រទេស​ផលិតប្រេងធំបំផុតទី៣ក្នុងពិភពលោក និងជាអ្នកនាំចេញប្រេង​ធំជាងគេបំផុតផងដែរទៅកាន់ទីផ្សារសកល។ នេះបើតាម​ទិន្នន័យពី អង្គការទីភ្នាក់ងារ​ថាមពលអន្តរជាតិ។ កាលពីខែធ្នូ ឆ្នាំ២០២១ ការនាំចេញប្រេង​ឆៅ និងផលិតផល​ប្រេង​របស់រុស្ស៊ី មានដល់ទៅជិត​៨លានបារ៉ែល​ក្នុងមួយថ្ងៃ ខណៈពេលដែលស្ដុកប្រេង​របស់អាមេរិក​បន្ដមានការធ្លាក់ចុះ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់ នឹងបង្កើនសមត្ថភាពផលិតមីស៊ីលច្រើនជាងទ្វេដង ចំពេលភាពតានតឹងជាមួយចិនកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
កោះតៃវ៉ាន់មានផែនការនឹងបង្កើនការផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនឲ្យបានច្រើនជាងទ្វេដង ដើម្បីឲ្យបានដល់គោលដៅផលិត ៥០០គ្រាប់មីស៊ីលនៅក្នុងឆ្នាំនេ…

EU បិទខ្ទប់ការនាំចេញទំនិញ ៧០% ពីបេឡារុស្ស

ព័ត៌មាន
ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចនាពេលនេះ មិនត្រឹមតែបានដាក់លើប្រទេសរុស្ស៊ីនោះទេ ប៉ុន្ដែឥឡូវនេះ ក៏បានបន្ដដាក់នៅលើប្រទេសបេឡារុសផងដែរ ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ