អ្នកធ្វើការតាមផ្ទះ

កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​២០នាក់​ដំបូង​គេ​ទៅ​ហុងកុង​នៅ​ខែ​ក្រោយ


កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​ចំនួន ២០​នាក់ ជា​លើក​ដំបូង ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង នា​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ក្រោម​​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​រវាង​ហុងកុង និង​កម្ពុជា។
រូបភាព​នៃ​ពិធី​សម្ពោធ​បើក​ទីភ្នាក់ងារ​បណ្ដុះ​បណ្ដាល​និង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ឈ្មោះ Maid In Cambodia។ រូបភាព៖ maidincambodia.com
ដោយ

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ការជ្រើស​រើស​អ្នក​ធ្វើការ​តាម​ផ្ទះ​គឺ​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត ហើយ​បាន​បន្ត​ថា ប្រហែល​ខែ​ក្រោយ កម្ពុជា​នឹង​បញ្ជូន​ចំនួន​២០​នាក់ ជា​លើក​ដំបូង។

ឯកឧត្ដម អ៊ិត សំហេង មាន​ប្រសាសន៍​ដូច្នេះ ថា​៖ «២០​នាក់ នឹង​ចេញ​ទៅ​ដំបូង។»

ឯកឧត្តម អ៊ិត សំហេង ថ្លែង​ថា នេះ​គឺ​ជា​ក្រុម​ទីមួយ​​ដែល​ត្រូវ​ចេញ​ទៅ និង​បាន​អះអាង​ថា ការ​ផ្សព្វផ្សាយ​បាន​ធ្វើ​រួច​ហើយ​អំពី​តម្រូវការ​ផ្នែក​អ្នក​ធ្វើការ​តាម​ផ្ទះ​នៅ​ហុងកុង។

ឯកឧត្តម អ៊ិត សំហេង មាន​ប្រសាសន៍​ដូច្នេះ ថា៖ «សំខាន់​ថា តើ​មាន​នរណា​ខ្លះ​ដែល​ចង់​ទៅ​ធ្វើការ​នៅ​ទីនោះ? វា​ស្ថិត​ទៅ​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គេ។»

ហុងកុង បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា នៅ​ឆ្នាំ​នេះ ដើម្បី​យក​អ្នក​ធ្វើការ​តាម​ផ្ទះ​ពី​កម្ពុជា ចំនួន​ប្រមាណ​ជា ១​ពាន់​នា​ក់ សម្រាប់​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ ដើម្បី​យក​ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង ដែល​កំពុង​តែ​ជួប​ប្រទះ​កង្វះ​អ្នក​​ធ្វើការ​តាម​ផ្ទះ។

ឯកឧត្ដម អ៊ិត សំហេង ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ប្រាក់​ឈ្នួល​ប្រចាំ​ខែ​អប្បបរមា​សម្រាប់​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ហុងកុង មាន​ចំនួន ៥៥០​ដុល្លារ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​ប្រទេស​ផ្សេង​ទៀត។

យោងតាម​តួលេខ​ផ្លូវ​ការ​​​ មាន​អ្នក​ធ្វើការ​តាម​ផ្ទះ​ចំនួន ៣២​ម៉ឺន​នាក់​នៅ​ហុងកុង គិត​ត្រឹម​ឆ្នាំ​២០១៣ ដែល​ពួកគេ​មក​ពី​ប្រទេស​ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី និង​ថៃ៕




អត្ថបទបន្ទាប់


ផ្សារ​កុងតឺន័រ​សិង្ហបុរី​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បើក​លក់​នៅ​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត ​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ គ្រោង​នឹង​​បើក​លក់​ចំនួន​ជិត​៥០០​តូប ស្ថិត​នៅ​ខាង​ត្បូង​សណ្ឋាគារ សូហ្វ៊ីតែល។ ន…

តើ​វិស័យ​រ៉ែ​និង​ថាមពល​កម្ពុជា ដើរ​​ដល់​កម្រិត​ណា​ហើយ?

ព័ត៌មាន
កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ផ្សាយ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​រ៉ែ​និង​ថាមពល​របស់​កម្ពុជា ថា កំពុង​មាន​សន្ទុះ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ