វិស័យទេសចរណ៍

ចំណង់ចង់ធ្វើធុរកិច្ចនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន តើមកពីមូលហេតុអ្វី?


ទិន្នន័យសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មប្រចាំខែរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញថា ចំណង់ចង់ធ្វើធុរកិច្ចនៅក្នុងប្រទេសថៃ ពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មធំៗកាលពីខែមិថុនា ឆ្នាំ២០២៥ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៩ខែកន្លងមកនេះ។ ការធ្លាក់ចុះនេះកើតឡើងក្រោយការធ្វើពាណិជ្ជកម្មរបស់ប្រទេសនេះត្រូវបានរារាំងដោយការបិទព្រំដែនកម្ពុជា-ថៃ និងពន្ធគយរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មប្រចាំខែរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) ដោយផ្អែកលើការស្ទង់មតិលើសហគ្រិនចំនួន១,៣៤២នាក់ នៅក្នុងសហព័ន្ធនេះ បានបង្ហាញថា ចំណង់នៃការចង់ធ្វើធុរកិច្ចនៅក្នុងប្រទេសថៃរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗកាលពីខែមិថុនា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ខែកន្លងមកនេះ ពោលគឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មក។

ការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនក្នុងការធ្វើធុរកិច្ចនៅថៃនេះ ត្រូវបានសហព័ន្ធឧស្សាហកម្មថៃ អះអាងថា បណ្តាលមកពីការបិទច្រកព្រំដែនថៃ-កម្ពុជា និងការផ្អាកការនាំចូលប្រេង និងឧស្ម័នធម្មជាតិរាវ ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែន។ ការដាក់គំនាបពន្ធបដិការចំនួន៣៦% របស់សហរដ្ឋអាម៉េរិក លើការនាំចូលទំនិញមកពីប្រទេសថៃ ក៏ជាកត្តាសំខាន់មួយក្នុងការទាញទម្លាក់ចំណង់ចំណូលចិត្តរបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសថៃ ផងដែរ ព្រោះបញ្ហានេះវានឹងកាត់បន្ថយសមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ចរបស់ប្រទេសថៃ។

កត្តាសំខាន់ទាំងពីរខាងលើនេះ កំពុងធ្វើឱ្យចំណង់ធុរកិច្ចនៅក្នុងប្រទេសថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះ មានសភាពកាន់តែអាក្រក់ថែមទៀត។ សេដ្ឋកិច្ចរបស់ថៃ កំពុងរងការគំរាមកំហែងពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ភាពចលនាចលនៃនយោបាយ ជម្លោះជាមួយប្រទេសជិតខាង និងភាពមិនច្បាស់លាស់ជុំវិញការពិភាក្សាលើបញ្ហាពន្ធគយបដិការជាមួយអាម៉េរិក ខណៈថ្ងៃឱសានវាទនៃការអនុវត្តពន្ធនេះនឹងចូលមកដល់នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។

សហព័ន្ធឧស្សាហកម្មថៃ បានគូសរំលេចបន្ថែមថា ការធ្លាក់ចុះចំណង់ធុរកិច្ចនៅក្នុងខែមិថុនា ដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នានេះ ត្រូវបានគេសន្មតថា ក៏អាចបណ្ដាលមកពីការលក់បង្ខូចតម្លៃរបស់ទំនិញបរទេសនៅក្នុងប្រទេសថៃ ផងដែរ ខណៈផលិតកម្មផ្តោតលើការនាំចេញកំពុងរងការវាយលុកពីទំនិញនាំចូលមានតម្លៃថោក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុន កំពុងសម្លឹងជ្រើសរើសពលករពីអាស៊ីខាងត្បូង និងអាស៊ីកណ្ដាល ខណៈពលករដែលជប៉ុន ទទួលបានពីតំបន់អាស៊ានមានកាន់តែតិចទៅៗ

ស្របពេលពលករនៅក្នុងតំបន់អាស៊ានកាន់តែតិចទៅៗបានស្វែងរកឱកាសការងារធ្វើនៅបរទេស ប្រទេសជប៉ុន ពេលនេះ កំពុងសម្លឹងជ្រើសរើសពលករពីបណ្ដាប្រទេសនៅអាស…

ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីធំៗមួយចំនួន កំពុងត្រៀមបោះមូលដ្ឋានផលិតកម្មនៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទីខេត្តកំពង់ធំ

រាជរដ្ឋាភិបាល បានដាក់មហិច្ចតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ទន្ទឹមនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ