Advertisement
Advertisement
Advertisement
ចំណូលប្រេងកម្ពុជា

កម្ពុជាគ្រោងនឹងទទួលចំណូលមិនមែនសារពើពន្ធ ១៤លានដុល្លារក្នុងឆ្នាំ២០២១ពីដំណក់ប្រេងរបស់ខ្លួន


កម្ពុជានៅក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងទទួលបានចំណូលមិនមែនសារពើរពន្ធពីវិស័យប្រេង ប្រមាណ ១៤លានដុល្លារអាមេរិកដើម្បីចាក់បញ្ចូលបន្ថែមទៅក្នុងចំណូលថវិកាជាតិ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងកម្មវីធីវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ រៀបចំដោយក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី ២៧មករាឆ្នាំ២០២១។
កម្ពុជាគ្រោងនឹងទទួលចំណូលមិនមែនសារពើពន្ធ ១៤លានដុល្លារក្នុងឆ្នាំ២០២១ពីដំណក់ប្រេងរបស់ខ្លួន
ដោយ
Advertisement

ចំណូល១៤លានដុល្លារនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណដោយមិនបានរាប់បញ្ជូលនូវសារពើពន្ធនោះទេ។ បើរាប់បញ្ជូលទាំងសារពើពន្ធទៀត កម្ពុជាអាចនឹងទទួលចំណូលពីប្រេងប្រមាណ២៧លានដុល្លារនៅក្នុងឆ្នាំនេះ ជាមួយនឹងសេណារីយ៉ូប្រេងមួយប៉ារែលថ្លៃប្រមាណ៥០ដុល្លារអាមេរិក។

ជុំវិញទៅនឹងចំណូលពីវិស័យប្រេងនេះដែរ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានលើកឡើងដែរថា ជាការពិតចំណូលប្រេងនេះ នឹងជួយបង្កើនចំណូលថវិកាជាតិបន្ថែមទៀតពិសេសនៅអំឡុងពេលកូវីដ-១៩កំពុងបន្ដរាតត្បាតនេះ។ 

ទោះយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា បើទោះបីជាបានចំណូលពីវិស័យប្រេងក៏ដោយ ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋក៏មិនត្រូវភ្លេចការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនោះដែរ។

សូមបញ្ជាក់ដែរថា កម្ពុជាផ្តើមទាញយកបានដំណក់ប្រេងដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២០កន្លងទៅ ពីអណ្តូងប្រេងស្ថិតនៅក្នុងប្លុក A នៃឈូងសមុទ្រកម្ពុជា៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោមនេះ៖

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple កំពុងរៀបចំរើការផលិត iPhone និង iPad ទៅឥណ្ឌា និងវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងដំណើរការរៀបចំរើផលិតកម្មទូរស័ព្ទ iPhone, iPad និងកុំព្យូទ័រ Mac របស់ខ្លួន ទៅកាន់ប្រទ...

វិស័យសំណង់ និងអចលនទ្រព្យ ជាជន្ទល់សេដ្ឋកិច្ចរឹងមាំ ជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត នៅឆ្នាំ២០២០

ព័ត៌មាន
វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា គឺជាជន្ទល់សេដ្ឋកិច្ចរឹងមាំមួយ ដែលបានជួយទប់សេដ្ឋកិច្ចកម្ពុជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ