ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤៤ពាន់លានដុល្លារ កើនឡើងជិត ១៥% នៅរយៈពេល១០ខែឆ្នាំនេះ


នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារអាមេរិក មានការកើនឡើងជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជិត ១៩ពាន់លានដុល្លារ កើនឡើងជាង១៩% និងការនាំចូលទំនិញពីទីផ្សារអន្តរជាតិមកកម្ពុជាវិញមានចំនួនជិត ២៦ពាន់លានដុល្លារ កើនឡើង១២% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤៤ពាន់លានដុល្លារ

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិនៅរយៈពេល១០ខែនេះ នៅតែរក្សាបាននូវកំណើនល្អប្រសើរ ដែលនេះគឺជាសញ្ញាល្អសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងរំពឹងថានៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិនៅតែរក្សារបានកំណើនខ្ពស់ផងដែរ។

Story: ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិនៅតែសម្រេចបានកំណើនពីរខ្ទង់ ពោលគឺកើនជិត១៥% នៅរយៈពេល១០ខែឆ្នាំ២០២២នេះ ជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារអាមេរិក ។ ក្នុងនោះ ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ១០ពាន់លានដុល្លារ កើនឡើងជាង៧%។

រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជិត ៨ពាន់លានដុល្លារកើនឡើងជាង២៤% បន្ទាប់ពីនោះ គឺវៀតណាម ប្រទេសថៃ និងសិង្ហបុរី។ ទាក់ទងនឹងកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនៅរយៈពេល១០ខែនេះ សម្រេចបានកំណើនជិត១៥% បើធៀបនឹងឆ្នាំមុននោះ គឺជាអត្រាល្អមួយរបស់កម្ពុជា ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា កត្តាដែលនាំឲ្យទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិមានភាពល្អប្រសើរនោះ ដោយកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជាដៃគូ មានលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសជាដៃគូសំខាន់ៗ។ លើសពីនេះ កម្ពុជាមានការសម្រួលការធ្វើពាណិជ្ជកម្មគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូល គួបផ្សំភាពងាយស្រួលគ្រប់បែបយ៉ាងទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាផងដែរ។ ទន្ទឹមនេះ ការខិតខំកែទម្រង់នូវច្បាប់វិនិយោគផ្សេងៗរបស់រាជរដ្ឋាភិបាល ក៏បានធ្វើឲ្យវិនិយោគិនជាតិ ទាំងអន្តរជាតិមានភាពងាយស្រួល និងមានទឹកចិត្តក្នុងការផលិតសម្រាប់នាំចេញផងដែរ។

សូមបញ្ជាក់ថា មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕




អត្ថបទបន្ទាប់


ផ្ទុះកូវីដ១៩ខ្លាំងឡើងវិញនៅចិន ធ្វើឱ្យតម្លៃទំនិញសាកលធ្លាក់ចុះ ខណៈការរឹតត្បិតក្នុងប្រទេសមួយនេះត្រូវពន្យារពេលយូរទៀត

តម្លៃទំនិញសាកលសំខាន់ៗពិសេសវត្ថុធាតុដើម បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ខណៈប្រទេសចិន បានជួបនូវការផ្ទុះឡើងវិញការរីករាលដាលជំងឺកូវី…

សម្តេច ហ៊ុន សែន៖ អាស៊ានកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត

បទបើទោះបីស្ថានភាពការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ សកលមានភាពស្រាកស្រាន្តក៏ពិតមែន តែសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពិភពលោកនៅតែមានភាពផុយស្រួយ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ