ទំហំពាណិជ្ជកម្មអន្តរជាតិ

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមធ្លាក់ចុះ ប៉ុន្ដែ អតិរេកពាណិជ្ជកម្មមានជិត១០ពាន់លានដុល្លារដុល្លារ


ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម មានតម្លៃ ២៦២,៥៤ ពាន់លានដុល្លារដុល្លារ ធ្លាក់ចុះ១៤,៧ ភាគរយ ក្នុងនោះការនាំចេញមានតម្លៃ ១៣៦,១៧ ពាន់លានដុល្លារដុល្លារ ហើយការនាំចូលវិញមានតម្លៃសរុប ១២៦,៣៧ ពាន់លានដុល្លារដុល្លារ ជាហេតុនាំអោយប្រទេសនេះមានអតិរេកពាណិជ្ជកម្មប្រមាណជា ៩,៨ ពាន់លានដុល្លារដុល្លារ។
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមធ្លាក់ចុះ ប៉ុន្ដែ អតិរេកពាណិជ្ជកម្មមានជិត១០ពាន់លានដុល្លារដុល្លារទំហំពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមធ្លាក់ចុះ ប៉ុន្ដែ អតិរេកពាណិជ្ជកម្មមានជិត១០ពាន់លានដុល្លារដុល្លារ

សារព័ត៌មាន Vietnam News បានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមកាលពីថ្ងៃចន្ទមកផ្សាយថា តម្លៃទំនិញនាំចេញនាំចូលសរុបរបស់វៀតណាមក្នុងរយៈពេលប្រាំខែដំបូងឆ្នាំនេះមានទំហំសរុបប្រហែលជាង ២៦២ ពាន់លានដុល្លារ ធ្លាក់ចុះជិត១៥% ។

ទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលនោះ វៀតណាមមានអតិរេកពាណិជ្ជកម្មក្នុងតម្លៃរហូតដល់ទៅជិត១០ពាន់លានដុល្លារ។ ជាក់ស្ដែង វៀតណាមបាននាំចេញទំនិញតម្លៃប្រមាណ ជាង ១៣៦ពាន់លានដុល្លារ ខណៈដែលការនាំចូលសរុបមានតម្លៃជាង ១២៦ពាន់លានដុល្លារ។ ទោះបីជាយ៉ាងនេះក្ដី នៅ ៥ ខែដើមឆ្នាំនេះ ទាំងការនាំចេញ ទាំងការនាំចូល សុទ្ធតែថយចុះលើសពី ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានអះអាងថា ទំនិញសំខាន់ៗដែលវៀតណាមនាំចេញក្នុងតម្លៃលើសពី ១ ពាន់លានដុល្លារដុល្លារ មាន ២៣ មុខ ហើយនៅក្នុងនោះ ទំនិញកែច្នៃមានតម្លៃសរុបប្រមាណជាង ១២០ ពាន់លានដុល្លារ ស្មើនឹងជាង ៨៨% ផលិតផលកសិ-រុក្ខាប្រមាញ់មានតម្លៃជាង ១០ពាន់លានដុល្លារ; ផលិតផលជលផលតម្លៃជាង ៣ ពាន់លានដុល្លារ; ប្រេងឥន្ធនៈ និងរ៉ែមានតម្លៃប្រហែលជិត២ ពាន់លានដុល្លារ។

មកដល់ពេលនេះ គេដឹងថា អាមេរិក គឺជាទីផ្សារនាំចេញដ៏ធំរបស់ទំនិញវៀតណាម ដែលមានតម្លៃឃាង ៣៧ ពាន់លានដុល្លារ រីឯប្រទេសចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់ប្រទេសនេះ ដោយមានទឹកប្រាក់ជាង ៤៣ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


សហគ្រិនបច្ចេកវិទ្យាចង់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីគេចពីសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក

ព័ត៌មាន
ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានផ្ទុះឡើងពេញបន្ទុកតាំងពីឆ្នាំ២០១៩, មកដល់ពេលនេះ ភាពតានតឹងរវាងមហាអំណាចទាំងពីរនៅត…

អ្នកជំនាញក្នុងទីផ្សារភាគហ៊ុន ប្រាប់រដ្ឋាភិបាលថ្មីរបស់ថៃឲ្យបញ្ជៀសបញ្ហាឱនភាពថវិកា ដ្បិតបារម្ភពីផលប៉ះពាល់ទីផ្សារភាគហ៊ុន

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងទីផ្សារភាគហ៊ុនរបស់ថៃ បានព្រមានប្រាប់ជាមុនទៅកាន់រដ្ឋាភិបាលថ្មីរបស់ថៃថា ទីផ្សារភាគហ៊ុនអាចនឹងរងផលប៉ះពាល់ ប្រសិនបើរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ