វិស័យដឹកជញ្ជូន

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាកើនឡើងយ៉ាងគំហុក ក្រោយការដឹកជញ្ជូនតាមផ្លូវទឹករងការរំខាន


ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា ក្រោយតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបហក់ឡើងទ្វេដង និងចំណាយពេលយូរជាងមុន ដោយសារបញ្ហាសង្គ្រាមនៅតំបន់សមុទ្រក្រហម បានជំរុញឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅប៉ុន្មានត្រីមាសកន្លងមកនេះ។ បើតាមការលើកឡើងរបស់ប្រធានសមាគមភស្តុភារកម្មកម្ពុជា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ជាង១០០% ឯណោះ។
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំនៅអំឡុងវិបត្តិកូវីដ-១៩ បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ជាពិសេសការដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុបតែម្តង។ បើតាមប្រធានសមាគមរូបនេះ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាមានកំណើនរហូតដល់ជាង១០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

​ស្របពេលនៅមួយរយៈចុងក្រោយនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកបានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួធី នៅសមុទ្រក្រហម បានធ្វើឱ្យក្រុមហ៊ុនកប៉ាល់​ដឹកទំនិញមួយចំនួនបានប្រើប្រាស់ផ្លូវវាងបន្ថែមរាប់ពាន់គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញពីតំបន់អាស៊ីទៅតំបន់អឺរ៉ុប និងធ្វើឱ្យតម្លៃដឹកជញ្ជូនទំនិញកើនឡើងទ្វេដង និងត្រូវចំណាយពេលថែមប្រមាណជាង១០ថ្ងៃឯណោះ។ កត្តានេះបានជំរុញឱ្យអ្នករកស៊ីមួយចំនួនបានងាកមកប្រើប្រាស់ការដឹកជញ្ជូនទំនិញរបស់ខ្លួនតាមផ្លូវអាកាសជំនួសវិញ ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅដើមឆ្នាំ២០២៤នេះ មានសម្ទុះកើនឡើងជាបន្តបន្ទាប់។

​ទោះបីវិស័យដឹកជញ្ជូនអាចបន្តជួបបញ្ហាប្រឈមយ៉ាងណាក្តី តែលោកឧកញ៉ា ស៊ិន ចន្ធី រំពឹងថា វិស័យដឹកជញ្ជូនរបស់កម្ពុជានៅឆ្នាំ២០២៤ នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅវិស័យដឹកជញ្ជូនរបស់កម្ពុជាមានការចុះតិចតួចបើធៀបនឹងឆ្នាំ២០២២ដោយសារវិបត្តិសេដ្ឋកិច្ច បញ្ហាអតិផរណា ការបញ្ជាទិញធ្លាក់ចុះពីតំបន់អឺរ៉ុប និងបញ្ហាមួយចំនួនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?

ព័ត៌មាន
តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជ…

ឌូបៃ គ្រោងសង់ប្រាសាទពីរ៉ាមីតសម័យទំនើបដ៏អស្ចារ្យ ដែលអាចផ្ទុកមនុស្សបាន១លាននាក់

ព័ត៌មាន
ប្រាសាទពីរ៉ាមីតសម័យបុរាណក្នុងប្រទេសអេហ្ស៊ីប មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោកដោយសារវាមានអាយុកាលរហូតដល់ជាង៤ពាន់៦រយឆ្នាំហើយគិតមកទល់ពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ