អត្ថបទក្រុមហ៊ុន

អតិថិជន និងភ្នាក់ងារ ពីររូបឈ្នះរង្វាន់ម៉ូតូពីរគ្រឿងដំបូងពី លី ហួរ វេរលុយ


អតិថិជន និងភ្នាក់ងារ របស់ លី ហួរ វេរលុយ ចំនួនពីររូប បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរី ឆ្នាំ ២០២២ ចំនួន ពីរគ្រឿង សម្រាប់ខែទី១ នៃកម្មវិធីប្រូម៉ូសិន ជូនភ្នាក់ងារ និងអតិថិជនរបស់ខ្លួន។
អតិថិជន និងភ្នាក់ងារ ពីររូបឈ្នះរង្វាន់ម៉ូតូពីរគ្រឿងដំបូងពី លី ហួរ វេរលុយ

ក្នុង​កម្មវិធី ប្រូម៉ូសិននេះ អតិថិជន​មានឱកាស​ឈ្នះរង្វាន់ពីរដង​ក្នុងពេលតែមួយ ។ ឱកាសឈ្នះទីមួយ គឺការទទួលបានទឹកប្រាក់ភ្លាមៗ នៅលើវិក្កយបត្រវេរលុយ(លេខកូដ៩ខ្ទង់) បន្ទាប់ពីអតិថិជនបានវេរលុយជាមួយភ្នាក់ងារ លី ហួរ វេរលុយ។

ចំណែកឱកាសទីពីរ គឺអតិថិជនអាចចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ ដែលមានរង្វាន់ជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួនបីខែជាប់ៗគ្នា ដោយគ្រាន់តែប្រើប្រាស់សេវាកម្មដូចជា វេរលុយលេខកូដ ៩ខ្ទង់, ដកប្រាក់ លី ហួរ អេប(LY HOUR APP), ដាក់ប្រាក់ចូលគណនីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, បង់សងប្រាក់កម្ចី, ទូទាត់វិក្កយបត្រនានា តាមភ្នាក់ងារ លី ហួរ វេរលុយនិងលី ហួរ អេប (LY HOUR APP) ។

ការ​ចាប់រង្វាន់បានធ្វើឡើងតាមរយៈប្រព័ន្ធ​កុំព្យូទ័រ ដែល​​ជ្រើស​រើស​យក​លេខទូរស័ព្ទ​របស់ អតិថិជន ដែលបានប្រើប្រាស់សេវា​ របស់ លី ហួរ វេរលុយ និង​ភ្នាក់ងាររបស់ លី ហួរ វេរលុយ ។

កម្មវិធី ប្រូម៉ូសិននេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រចំពោះសេវាកម្ម លី ហួរ វេរលុយ ដោយគ្រាន់តែអតិថិជន ធ្វើប្រតិបត្តិការវេរលុយ ឬប្រើប្រាស់សេវាកម្មផ្សេងៗ តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ណាមួយក៏បាន នោះនឹងមានឱកាស​ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២២ និងរង្វាន់ជាទឹកប្រាក់ជាច្រើនរង្វាន់ទៀត។

លើសពីនេះទៅទៀត​ ភ្នាក់ងារវេរលុយ ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន លី ហួរ វេរលុយ ក៏មានឱកាសឈ្នះរង្វាន់ដូចគ្នា​នេះផងដែរ ដោយគ្រាន់តែធ្វើ​ប្រតិបត្តិការកាន់តែច្រើនជាមួយ លី ហួរ វេរលុយ។

កម្មវធី ចាប់រង្វាន់ជូនអតិថិជន និងភ្នាក់ងារពី លី ហួរ វេរលុយ បានធ្វើឡើងរាល់រាល់ខែ ចាប់ពីថ្ងៃនេះតទៅ រយៈពេលបីខែជាប់ៗគ្នា។




អត្ថបទបន្ទាប់


ជនបរទេសស្នាក់នៅកម្ពុជាលើសពី២ឆ្នាំ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ

ព័ត៌មាន
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តគោលដៅដ៏មានសារៈសំខាន់ក្នុងការស្ដារសកម្មភាពទេសចរឡើងវិញ និងជ…

រូបថតពីផ្កាយរណបបង្ហាញថា ចិនកំពុងមានកន្លែងសាកល្បងនុយក្លេអ៊ែរថ្មីក្នុងតំបន់ស៊ីនជាំង

ព័ត៌មាន
ប្រទេសចិនកំពុងពង្រីកកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមការវិភាគក្នុងរូបថតផ្កាយរណប ដែលប្រមូលដោយសារព័ត៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ