វិស័យមូលបត្រ​កម្ពុជា

វិស័យមូលបត្រនៅកម្ពុជាទទួលផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩


វិស័យមូលបត្រនៅកម្ពុជា កំពុងទទួលរងផលអវិជ្ជមាន ពីកត្តាមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យ ទំនុកចិត្តរបស់ វិនិយោគិន និងសាធារណជន ហាក់មានទំនោរថមថយចុះ ហើយក្នុងនោះ ថ្លៃភាគហ៊ុន និងសកម្មភាពជួញដូរ មានការធ្លាក់ចុះជាបន្តបន្ទាប់។
សកម្មភាពមមាញឹកផ្សារភាគហ៊ុនកម្ពុជាអាចនឹងថមថយ ដោយសារវីរ៉ុសកូរ៉ូណា
ដោយ

ទោះជា​យ៉ាងនេះ​ក្ដី អ្នកជំនាញ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា គូសបញ្ជាក់​ថា នៅ​ក្នុង​បញ្ហា​ដែល​កំពុង​កើត​មាន​នេះ ក៏​អាច​បង្កប់​នូវ ឱកាស​សម្រាប់​ការ​វិនិយោគ​ដែរ ហើយ​លោក​រំពឹង​ថា វិបត្តិ​មេរោគ​ដ៏​កាច​សាហាវ​នេះ នឹង​ត្រូវ​បាន​ដោះស្រាយ​កាន់តែ​ឆាប់ កាន់តែ​ល្អ ដែល​នឹង​អនុញ្ញាត​ឲ្យ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា អាច​មាន​ភាព​ប្រសើរ​ឡើង​វិញ និង​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ដល់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល វិបត្តិ​មេរោគ​កូ​វី​ដ​១៩ កើត​មាន​តាំងពី​ចុងឆ្នាំ ២០១៩​មក បាន​ធ្វើ​ឲ្យ សេដ្ឋកិច្ច ប្រទេស​កម្ពុជា ចាប់ផ្តើម​ជាប់​គាំង​បន្តិច​ម្តង​ៗ ហើយ​ក្នុង​នោះ វិស័យ​មូល​ប​ត្រ​កម្ពុជា ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ដោយ វិនិយោគិន ចាប់ផ្តើម​ផ្អាក​សកម្មភាព​ជួញដូរ ហើយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី ក៏​មានការ​ធ្លាក់​ចុះ​ខ្លាំង ជា​ពិសេស​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ហើយ​បន្ត​នៅ​ទ្រឹង​រហូត​មក​ទល់​ខែមីនា ដោយ​ពុំ​មាន​សញ្ញាណ​កើនឡើង​វិញ​ឡើយ​។

ទោះ​យ៉ាងណា អ្នកជំនាញ​អះអាង​ថា ក្នុង​ពេល​ដែល​តម្លៃ​ភាគហ៊ុន ថយ​ចុះ ដោយសារ​វិបត្តិ​មេរោគ​នេះ ក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន អាច​រក​ផល​ចំណេញ ដោយ​ចេះ​តាមដាន​វាយតម្លៃ និង​សម្លឹង​មើលទៅ​លើ ការ​វិវត្តន៍​ខ្លួន​របស់​ក្រុមហ៊ុន ក្រោយ​ពេល​វិបត្តិ​មេរោគ ត្រូវ​បាន​ដោះស្រាយ​។

ថ្វីបើ វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន និង​សាធារណជន លោក​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា សង្ឃឹមថា តួអង្គ​ថ្មី​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា គឺ​ធនាគារ​អេ​ស៊ី​លី​ដា ដែល​កំពុង​បន្ត​នីតិវិធី​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នេះ អាច​ទទួល​បានការ​គាំទ្រ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បណ្តា​វិនិយោគិន ឲ្យ​ងាក​មក​មើល​ទីផ្សារ​ហ៊ុន បន្ថែម​ទៀត​។

លើស​ពី​នេះ​ទៅ​ទៀត វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​អាច​បង្ក​ជា​ការ​រាំងស្ទះ​ដល់ ការ​ចូលរួម​របស់​វិនិយោគិន និង​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ ក្រុមហ៊ុន​ដែល​មាន​បំណង​ចុះបញ្ជី​ថ្មី នៅ​ក្នុង​ឆ្នាំ ២០២០ អាច​នឹង​ពន្យារពេល ៣ ឬ ៤​ខែ​រហូត​ដល់​ឆ្នាំ ២០២១​ខាង​មុខ អាស្រ័យ​ទៅ​លើ ទំហំ​នៃ​ផល​ប៉ះពាល់​នៃ វីរុស​កូ​វី​ដ​១៩ ទៅ​លើ អាជីវកម្ម​របស់​ពួក​គេ​។

យ៉ាងណា​ក៏​ដោយ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ពុំ​បាន​បង្ហាញ​ពី​សញ្ញា​ណាមួយ ថា​អាច​នឹង​ត្រូវ​ផ្អាក​ដំណើរការ​មួយ​រយៈ ដោយសារ​មេរោគ​កូ​វី​ដ​១៩ នោះ​ទេ ព្រោះ​ការ​បិទទ្វារ​អាជីវកម្ម អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចេញពី ប្រព័ន្ធ​ការងារ Ecosystem ដែល​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​ពាក់ព័ន្ធ ក្រុមហ៊ុន​ចុះបញ្ជី ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ជា​ពិសេស​គឺ សាធារណជន​ដែល​ជា វិនិយោគិន ហើយ​បើសិនជា​មាន​ភាគី​ណាមួយ ក្នុង​ចំណោម​ខាងលើ សម្រេច​ផ្អាក​ដំណើរការ ទើប​ឈាន​ទៅ​ដល់​ការ​ផ្អាក​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។

ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា រំពឹង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រាជរដ្ឋាភិបាល និង​សាធារណជន នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ទាំងអស់​គ្នា ហើយ​សង្ឃឹមថា បញ្ហា​នេះ នឹង​ត្រូវ​បាន​គ្រប់គ្រង ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​បញ្ចៀស​បញ្ហា​នានា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ អាយុជីវិត​ប្រជាពលរដ្ឋ ហើយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា អាច​ដំណើរការ​ឡើង​វិញ​បាន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកាត់ដេរវៀតណាម​ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩

ព័ត៌មាន
បណ្តុំសមាជិក នៃក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម នឹងធ្វើការស្នើសុំដល់ រដ្ឋាភិបាលវៀតណាម ដើម្បីអាចនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេ…

កម្ពុជាសម្រេចអនុម័តគម្រោងវិនិយោគផលិតម៉ាស​ ខណៈទីផ្សារម៉ាស​កំពុង​កើនឡើងខ្លាំង

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តយល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទឲ្យក្រុមហ៊ុន HK BURLTEX MANUFACTO…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ