វេទិកាធុរកិច្ច

កម្ពុជា និងអូស្រ្តាលី គ្រោងរៀបចំវេទិកាធុរកិច្ច និងចុះអនុស្សរណៈនៃការយោគយល់គ្នា នៅទីក្រុងម៉ែលប៊ន


ប្រសិនបើមិនមានការប្រែប្រួលទេ វេទិកាធុរកិច្ច កម្ពុជា និងអូស្រ្តាលី និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Victorian នឹងរៀបចំធ្វើនៅទីក្រុងម៉ែលប៊ន ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វេទិកាធុរកិច្ច
ដោយ

គម្រោងនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់សភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា គឺជាសញ្ញាណល្អសម្រាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈគណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាល្ងាចថ្ងៃទី១ ខែមីនានេះ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅតែពីមានវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន តាមផែនការ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Victorianផងដែរ។ អ្នកឧកញ៉ា លឹម ហេង បានចាត់ទុកការរៀបចំពិធីខាងលើនេះថា គឺជាសញ្ញាណល្អ ព្រោះប្រទេសអូស្រ្តលី គឺជាសមាជិកនៃហត្ថលេខីកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់។

​បើតាមអ្នកឧកញ៉ា លឹម ហេង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Victorian នឹងសហការគ្នាដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាងពីរនឹងឯកភាពជារួម ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មតាមរយៈ ការផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្ម និងការវិនិយោគ ការផ្តល់ជំនួយ និងការគាំទ្រដល់បេសកកម្មពាណិជ្ជកម្ម និងការវិនិយោគ ការលើកកម្ពស់ពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍ពិសេសផ្សេងទៀត និងការផ្លាស់ប្តូរគំនិត និងព័ត៌មានតាមកាលកំណត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាដើម។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខណៈកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីក្រសួងព័ត៌មាន និងអ្នកកាសែតជើងចាស់ចាត់ទុកការប្រកាសឈប់បោះពុម្ភផ្សាយរបស់ភ្នំពេញបុស្តិ៍ជារឿងគួរឱ្យសោកស្តាយ

ព័ត៌មាន
កាសែតភ្នំពេញបុស្តិ៍ ដែលជាកាសែតដ៏ល្បីល្បាញមួយនៅកម្ពុជា បានប្រកាសនឹងឈប់បោះពុម្ភផ្សាយទាំងភាសា និងភាសាបរទេសចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤…

ធនាគារ អេស៊ីលីដា នៅតែសម្រេចបានលទ្ធផលល្អប្រសើរ ទោះបីប្រាក់ចំណេញធ្លាក់ចុះបន្តិចក្តីនៅឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អះអាងថា ពិនិត្យមើលសមិទ្ធផលជារួមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅឆ្នាំ២០២៣ គឺសម្រេចបានលទ្ធផលល្អប្រសើរ បើទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ