តម្លៃប្រេង

មានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ?


តើមានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ? តម្លៃប្រេងពិភពលោកបានបន្ដកើនឡើងថែមទៀតនៅថ្ងៃពុធសប្ដាហ៍នេះ នៅគ្រាដែលលុយដុល្លារអាមេរិកបានធ្លាក់ថ្លៃ ក្នុងពេលដែលប្រទេសនានាបានបង្ហាញពីភាពធន់របស់ខ្លួនក្នុងការទប់ទល់កូវីដ១៩បំប្លែងថ្មី អូមីក្រុង ដោយមិនឈានទៅដល់ការបិទខ្ទប់ប្រទេសឡើងវិញ។
តម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត
ដោយ

បន្ថែម​ពីលើ​នេះ ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង អំពី​ការ​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ចិន​ឲ្យ​មាន​ស្ថិរភាព ក៏​ជា​កត្តា​មួយ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ឆៅ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

Story: នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ យើង​សង្កេត​ឃើញ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អា​មេ​រិ​ក បានការ​កើនឡើង​៥០​សេន​បន្ថែម​ទៀត ដែល​មាន​តម្លៃ ៧១​ដុល្លារ ៦២​សេន​ក្នុង​១​ធុង​ប៉ា​រ៉ែ​ល​។ នៅ​ទីផ្សារ​តម្លៃ​ប្រេង​ឆៅ​អង់គ្លេស​វិញ កើនឡើង ៤៤​សេន​បន្ថែម​ទៀត ដែល​មាន​តម្លៃ​ដល់​ទៅ ៧៤​ដុល្លារ ៤២​ហើយ ក្នុង​១​ធុង​ប៉ា​រ៉ែ​ល​។

តម្លៃ​ប្រេង​ជា​ធម្មតា​មានការ​ប្រែប្រួល​ផ្ទុយ​គ្នា​ទៅ​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដោយ​តម្លៃ​លុយ​ដុល្លារ​អា​មេ​រិ​ក​ចុះថោក ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កាន់តែ​ចុះថោក​ដែរ សម្រាប់​ប្រទេស​ដែល​ប្រើប្រាស់​រូបិយ​វត្ថុ​ផ្សេង​ទៀត​។

កត្តា​សំខាន់​មួយទៀត ដែល​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​បន្ដ​ហក់​ឡើង គឺ​នៅ​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​ចិន​បាន​អះអាង អំពី​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន រួម​ទាំង​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​, ការ​ពង្រឹង​គាំទ្រ​ដល់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ឧស្សាហកម្ម ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជាដើម​។

មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​អះអាង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិ​ន​ហួ ថា ប្រទេស​ចិន ដែល​ជា​ប្រទេស​អ្នក​នាំ​ចូល​ប្រេង​ធំ​ជាងគេ​បំផុត​នោះ នឹង​ខិតខំ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ទី​១​នៅ​ឆ្នាំ​២០២២ មាន​ស្ថិរភាព ហើយ​អាច​បន្ដ​ស្ថិរភាព​សេដ្ឋកិច្ច​ទៅ​ដល់​ឆមាស​ទី​១ និង​ពេញ​មួយ​ឆ្នាំ​២០២២​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ក៏​មាន​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន ក៏​បាន​និង​កំពុង​ព្យាយាម​ដក​ការ​រឹតត្បិត​វិធានការ​កូ​វី​ដ​១៩​របស់​ខ្លួន​ផង​ដែរ រួម​ទាំង​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ជាដើម ដែល​សកម្មភាព​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជួយ​គាំទ្រ​ដល់​កំណើន​តម្រូវការ​ប្រេងឥន្ធនៈ​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូ​រី​ស ច​ន​សុ​ន បាន​និយាយ​ថ្មី​ៗ​នេះ​ថា លោក​នឹង​មិន​ណែនាំ​ឲ្យ​មានការ​ដាក់​ចេញ​វិធានការ​រឹតត្បិត​ថ្មី​ៗ​បន្ថែម​នៅ​មុន​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​នោះ​ទេ ប៉ុន្ដែ រដ្ឋាភិបាល​អាច​នឹង​មាននៅ​ពេល​ក្រោយ​ទៀត​។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុ​ន ឯណោះ​វិញ នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ក៏​បាន​ឈប់​គិត​ពី​ការ​បិទ​ខ្ទប់​ប្រទេស​ផង​ដែរ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដើម្បី​ការពារ​ការ​ឆ្លង​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង​តែ​ម្ដង បើ​ទោះបីជា​បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នក​ឆ្លង​ថ្មី​ក្នុង​កម្រិត​ខ្ពស់​ដល់​ទៅ​ជាង​៥​ពាន់​នាក់​ក្នុង​១​ថ្ងៃ​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនបញ្ជាឲ្យតារាល្បីៗ និងអ្នកឡាយលក់ផលិតផលតាមអនឡាញ ត្រូវឲ្យចូលខ្លួនដោះស្រាយបទល្មើសពន្ធឲ្យបានមុនឆ្នាំ២០២២

ព័ត៌មាន
ក្រោយពីបានផាកពិន័យលើអ្នកឡាយលក់ផលិតតាមអនឡាញម្នាក់ ក្នុងទំហំទឹកប្រាក់ដល់ទៅជាង ២០០លានដុល្លារអាមេរិករួចមក មិនបានប៉ុន្មានថ្ងៃផង អាជ្ញាធរនៅ…

អង្គការសុខភាពពិភពលោកប្រកាសថានឹងធ្វើគ្រប់បែបយ៉ាងដើម្បីបិទបញ្ចប់កូវីដ១៩ក្នុងឆ្នាំ២០២២

ព័ត៌មាន
ប្រមុខដឹកនាំ អង្គការសុខភាពពិភពលោក នៅដើមសប្តាហ៍នេះបានប្រកាសក្តែងៗក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៅកាន់ពិភពលោកឲ្យដឹងថា WH…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ