កំណើនទេសចរណ៍អន្តរជាតិ

កម្ពុជារំពឹងកំណើនទេសចរណ៍អន្តរជាតិនឹងកើនដល់៨០ម៉ឺននាក់នៅឆ្នាំ២០២២


ស្របពេលដែល ការធ្វើដំណើរអន្តរជាតិចាប់ផ្ដើមកម្រើកស្ទុះឡើងជាបណ្ដើរៗឡើងវិញនោះ ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា នៅឆ្នាំ២០២២ កម្ពុជានឹងអាចស្រូបទាញបានភ្ញៀវទេសចរយ៉ាងហោចណាស់ ៨០ម៉ឺននាក់ ពិសេសការផ្ដោតទៅលើទីផ្សារផ្ទៃក្នុងអាស៊ាន និងភ្ញៀវទេសចរអន្តរជាតិដែលមកពីប្រទេសជិតផ្សេងទៀត។
ភ្ញៀវទេសចរអន្តរជាតិ ​រូបភាព៖ ហ្វេសប៊ុកផេក Cambodia Airport
ដោយ

យ៉ាងណាមិញ គ្រាន់តែ៤ខែ ដំបូងឆ្នាំនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ២២ម៉ឺននាក់ ពោលគឺច្រើនជាងរយៈពេលពេញ១ឆ្នាំ២០២១ទៅទៀត ដែលកាលនោះមានត្រឹមតែជិត២០ម៉ឺននាក់ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍រំពឹងថា តាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជា ផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មី វិស័យទេសចរកម្ពុជា កំពុងផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅប្រទេសគោលដៅជិតៗ ដែលមានរយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥ ម៉ោង ដូចជា ទីផ្សារកូរ៉េ និងទីផ្សារជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម។ ដោយឡែក កម្ពុជានៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញនៅពេលដែលកូវីដ១៩ មានភាពធូរស្រាល ចំណែកទីផ្សារទេសចរនៃប្រទេសគោលដៅឆ្ងាយៗ គឺនៅតែជាទីផ្សារទេសចរណ៍កម្រិតខ្ពស់ និងមានការចំណាយច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលរួមមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងមជ្ឈឹមបូព៌ា។

បើតាម លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញថា ក្រោយពីរាជរដ្ឋាភិបាលបានកាត់បន្ថយក៏ដូចជាដកនូវរបាំងផ្សេងៗនៃការធ្វើដំណើរទាក់ទងនឹងការធ្វើតេស្ដ ក៏ដូចជាចត្តាឡីស័កជាដើមនោះ លោកសង្កេតឃើញថា កំណើននៃភ្ញៀវទេសចរណ៍បរទេសហាក់មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺ ជើងហោះហើរពីប្រទេសសិង្ហបុរី និងប្រទេសថៃ ដែលនេះគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។

លោក ធួន ស៊ីណាន បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះការទាក់ទាញភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក៏ដូចជាតំបន់ឆ្ងាយៗ មិនមែនជាក្តីរំពឹងរបស់កម្ពុជានោះទេ។ អ្វីដែលកម្ពុជាផ្តោតសំខាន់ និងសង្ឃឹមខ្ពស់នោះ គឺភ្ញៀវទេសចរក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសចិន និងឥណ្ឌាដែលជាទីផ្សារធំរបស់កម្ពុជា។ បន្ថែមពីនេះ លោក ធួន ស៊ីណាន ក៏មានក្តីសង្ឃឹមផងដែរថា ប្រទេសចិននឹងមានការបើកគោលនយោបាយឲ្យប្រជាជនអាចធ្វើដំណើរចេញក្រៅប្រទេសបានជាប្រក្រតីវិញផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ចំពេលដែលប្រទេសកម្ពុជាមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ បានធ្វើឲ្យការទទួលបានភ្ញៀវទេសចរអន្តរជាតិមានការដាំក្បាលចុះយ៉ាងគំហុក គឺមានប្រមាណជិត ២០ម៉ឺននាក់ ថយចុះដល់ទៅ៨៥%បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។

បើតាមការព្យាករ របស់ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក បានឲ្យដឹងថា វិស័យទេសចរណ៍ពិភពលោក អាចនឹងវិលមករកកម្រិតដូចមុនពេលមិនទាន់មានកូវីដ១៩រាតត្បាត ឡើងវិញ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


ចំណេញអស់ស្ទះ! ទទួលបានទឹកប្រាក់ត្រលប់១០០% រាល់ការទិញទំនិញ

អតិថិជនដែលបានបង្កើតកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ទាំងអស់ក្នុងពេលនេះ អាចទិញទំនិញទាំងក្នុង និងក្រៅប្រទេស ហើយនិងទទួលបានទឹកប្…

ក្រុមអ្នកជំនាញ៖ វិស័យអចលនទ្រព្យ និងសំណង់កាន់តែបង្ហាញពីភាពវិជ្ជមាន ខណៈវិស័យដីធ្លី និងបុរីលេចធ្លោរជាងគេ

អ្នកជំនាញវិស័យអចលនទ្រព្យនិងសំណង់ មើលឃើញថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសម្ទុះងើបឡើងល្អប្រសើរ ដោយសារតែសកម្មភាពធុរកិច្ចបានបើកដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ