កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា

កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា


បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ ដែលទើបដាក់ឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ តាមរយៈទិន្នន័យ ដែលទើបធ្វើបច្ចុប្បន្នភាពដោយប្រើប្រព័ន្ធផ្កាយរណបនេះ អ្នកជំនាញរំពឹងថា វានឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា
ដោយ

បើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ២០២៤ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ បើតាមការអះអាងរបស់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទិន្នន័យបច្ចុប្បភាពផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនេះ ត្រូវបានរៀបចំឡើងតាមរយៈការសិក្សាស្រាវជ្រាវ និងវាយតម្លៃអស់រយៈពេល៣ឆ្នាំពីផែនទីផ្កាយរណប។

មន្រ្តីជាន់ខ្ពស់រូបនេះបានលើកឡើងថា ក្រសួងកសិកម្ម ចង់ឱ្យចំនួនផ្ទៃដីដាំដុះដំណាំស្វាយចន្ទីស្ថិតក្នុងកម្រិតដែលបានវាយតម្លៃនេះ តែចង់ឱ្យកើនទិន្នផលខ្ពស់ និងធ្វើយ៉ាងកាត់បន្ថយថ្លៃដើមក្នុងការផលិត ដើម្បីឱ្យកសិករទទួលប្រាក់ចំណេញបានកាន់តែច្រើន។ បើតាមឯកឧត្តម តូច ប៊ុនហួរ ទិន្ន័យដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ដែលនឹងជួយជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស និងតម្លៃគ្រាប់ស្វាយចន្ទីកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាយល់ឃើញថា ការដាក់ឱ្យប្រើប្រាស់ទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យនេះ ព្រោះកន្លងមកបណ្ដាដៃគូអភិវឌ្ឍន៍នានាតែងមានផែនទីផ្សេងៗគ្នា។ បើតាមអ្នកជំនាញរូបនេះ នៅពេលមានផែនទីជាផ្លូវការបែបនេះ អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនវិនិយោគលើគ្រាប់ស្វាយចន្ទី នឹងអាចមានការកែប្រែយុទ្ធសាស្រ្តថ្មីដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ម៉ឺនតោន ក្នុងនោះបាននាំចេញទៅវៀតណាមជាង៧៩ម៉ឺនតោន ដោយទទួលបានថវិកាជាង១ពាន់លានដុល្លារ ខណៈតម្លៃនៅក្នុងឆ្នាំនេះមានការកើនឡើងប្រមាណ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម ចេញក្រឹត្យថ្មីកំណត់ទំហំនៃការលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ទៅឱ្យបណ្ដាញជាតិ

រដ្ឋាភិបាលវៀតណាម បានចេញក្រឹត្យថ្មីមួយកាលពីថ្ងៃអង្គារ ទី២៣ ខែតុលា អនុញ្ញាតឱ្យលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ ទៅឱ្យបណ្ដាញអគ្គិសនីជាតិក្នុង…

មេផ្សារភាគហ៊ុនរំពឹងចំនួនគណនីជួញដូរកើនដល់ជាង៦ម៉ឺនគណនីត្រឹមដំណាច់ឆ្នាំ២០២៤នេះ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការរីកចម្រើនរបស់ទីផ្សារភាគហ៊ុននៅកម្ពុជា ដោយរំពឹងថា គណនីជួញដូរនឹងកើនព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ