អត្ថបទក្រុមហ៊ុន

ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាអោយតែស្របច្បាប់


ពិតណាស់ការទិញអចលនទ្រព្យ គឺជារឿងមួយដែលងាយស្រួល ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់សម្រាប់ទិញ ឬមិនចាំបាច់មានលុយគ្រប់គ្រាន់ក៏បាន ដោយលោកអ្នកអាចទិញតាមរយៈការបង់រំលស់ ឬខ្ចីលុយពី ធនាគារជាដើម ។ នេះជាការគិតបែបសាមញ្ញ និងទូទៅបំផុតសម្រាប់សាធារណជនទូទៅ។
ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាអោយតែស្របច្បាប់

ទោះជាយ៉ាងនេះក៏ដោយ អ្នកទិញភាគច្រើនមិនបានដឹង ឬយល់ឲ្យស៊ីជម្រៅពីរបៀប ឬដំណើរការនៃការទិញ អចលនទ្រព្យណាមួយឲ្យបានត្រឹមត្រូវតាមក្បួន ឬតាមវិធីសាស្ត្រណែនាំរបស់អ្នកជំនាញ មេធាវី ឬអ្នកជំនាញផ្នែកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញណាម្នាក់។

ឬអាចនិយាយបានថា ការដែលលោកអ្នកមានត្រឹមតែលុយ ហើយចង់ទិញអចលនទ្រព្យណាមួយមិនមែន ជារឿងងាយស្រួលដូចការគិតរបស់អ្នកនោះទេ ប៉ុន្តែគឺត្រូវគិតពីកត្តាមួយចំនួន ឬវិធីសាស្ត្រនៃ ការទិញដែលបានណែនាំដោយអ្នកជំនាញអចលនទ្រព្យ អ្នកច្បាប់/មេធាវី ជាដើម ដើម្បីជៀសវាងការ ទិញអចលនទ្រព្យខុស ឬគេនិយមហៅថា “ទិញអចលនទ្រព្យត្រូវទទួលបានអចលនទ្រព្យ មិនមែនទិញអចលនទ្រព្យទទួលបានក្រដាសនោះទេ”។

ចំពោះការដំណើរការនៃការទិញអចលនទ្រព្យដែលបានផ្តល់គុណសម្បត្តិល្អមួយសម្រាប់អ្នកទិញ ក្នុងនោះលោក​ នាង សុភ័ណ្ឌ ដែលជាប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុនវើលដ៍ប៊្រីដហូម បានប្រាប់ពីរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងការទិញអចលនទ្រព្យបែបណាទើបលោកអ្នកអាចទិញភ្លាមបានចូលនៅភ្លាម និងគ្រប់គ្រង អាស្រ័យផល និងកាន់កាប់អចលនទ្រព្យក្នុងសុបិនរបស់លោកអ្នកដោយស្របច្បាប់បានភ្លាមៗ។

លោកបានលើកឡើងយ៉ាងដូច្នេះថា ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាឲ្យតែស្របច្បាប់ និងការជ្រើសរើសទីតាំងគឺជារឿងដែលអ្នកទិញផ្ទះមិនអាចមើលរំលងបាននោះទេ ព្រោះថានេះគឺជាចំណុចសំខាន់បំផុតរបស់អ្នកវិនិយោគ ពោលគឺរើសត្រូវទីតាំងកើបលុយ តែបើរើសខុសវិញប្រាកដជាកប់លុយចោលមិនខាន ជាពិសេសគឺខាតពេលវេលាតែម្ដង។​

មនុស្សគ្រប់គ្នាគ្មានអ្នកណាប្រាថ្នាចង់បានផ្ទះតូចនោះទេ គឺសុទ្ធតែចង់បានផ្ទះធំគ្រប់ៗគ្នា ប៉ុន្តែត្រូវចាំថាផ្ទះធំមានសម្ពាធធំ បង់ប្រចាំខែច្រើន ការប្រាក់ក៏ច្រើន ជំពាក់គេច្រើន រឿងដែលសំខាន់បំផុតដែលយើងត្រូវគិត គឺមើលទៅលើធនធានរបស់យើង បើយើងមានធនធានច្រើនយើងគួរទិញផ្ទះធំមិនជាបញ្ហាទេ តែបើធនធានរបស់យើងមានតិចតួចយើងមិនគួរទិញផ្ទះធំដោយមិនបានគិតគូរពីហានិភ័យទៅថ្ងៃមុខនោះទេ គួរតែវិនិយោគតាមធនធានរបស់យើង។

តាមរយៈការសង្កេតនិងការណែនាំរបស់លោក លោកសម្លឹងឃើញតំបន់ថា ផ្លូវជាតិលេខ២១ ជាផ្លូវយុទ្ធសាស្ត្រសំខាន់សម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា វៀតណាម​។

ផ្លូវជាតិ​លេខ​ ២១ ​នេះ​មាន​សារៈសំខាន់​ជាច្រើន ដោយ​ផ្លូវ​នេះ​ជា​ខ្សែ​យុទ្ធសាស្ត្រ​តភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយ​បណ្តាញ​ផ្លូវ​គមនាគមន៍​មួយចំនួន​ដូចជា ផ្លូវជាតិ​លេខ ២ ផ្លូវ​ក្រវ៉ាត់ក្រុង​ទី​ ២ ផ្លូវ​ក្រវ៉ាត់ក្រុង​ទី​ ៣ ផ្លូវជាតិ​លេខ​ ២១A និង​ផ្លូវជាតិ​លេខ​ ២១B ដោយ​ឆ្លងកាត់​ក្រុង​-​ស្រុក​ចំនួន​ ៣ គឺ ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ឆ្ពោះទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃធំ-ឡុងប៊ិញ​)​។

ផ្លូវ​នេះ​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួលការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស ទំនិញ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន​ឱ្យក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​។




អត្ថបទបន្ទាប់


ធនាគារ UOB របស់សិង្ហបុរីពង្រីកទីផ្សារនៅថៃនិងវៀតណាម ស្របពេលមានកំណើនសេដ្ឋកិច្ចនៅអាស៊ាន

ព័ត៌មាន
ធនាគារយូណាយធីត អូវើស៊ី (United Overseas Bank) ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំមួយរបស់ប្រទេសសិង្ហបុរី កំពុងបោះជំហានឆ្ពោះទៅទីផ្សារនៅតំបន់…

ទីបំផុត គយចិនអនុញ្ញាតឲ្យម្រេចកម្ពុជានាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ!

ព័ត៌មាន
នៅទីបំផុតម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ ដោយរដ្ឋបាលគយនៃប្រទេសចិននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញឈ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ