កូវីដ១៩នៅកម្ពុជា

កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃតិចជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីប្រទេសប្រ៊ុយណេ


គិតមកដល់ពេលនេះ កម្ពុជា ស្ទើរតែសម្រេចបាននូវផែនការ ១០០% ទៅហើយ លើផែនការចាក់វ៉ាក់សាំងកូវីដ១៩ លើក្រុមមនុស្សពេញវ័យ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅចំនួន១០លាននាក់។ សន្ទុះនៃការចាក់សាំងបង្ការកូវីដ១៩ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាឆ្លងកូវីដ១៩ និងចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះ។ ជាក់ស្ដែង តាមរបាយការណ៍ បច្ចុប្បន្នភាពកូវីដ១៩ នៅក្នុងប្រទេសតំបន់អាស៊ានទាំង១០ ឃើញថា នៅមួយរយៈចុងក្រោយនេះ កម្ពុជាមានចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃតិចជាងគេបំផុតទី២ បន្ទាប់ពីប្រទេសប្រ៊ុយណេ។
រូបភាពឯកសារ៖ ប្រជាពលរដ្ឋកំពុងតំរងជួររងចាំធ្វើតេស្តកូវីដ១៩ (រូបភាព៖ អនុគណៈកម្មការឆ្លើយស្រាវជ្រាវកូវីដ)

កម្ពុជា គឺជា​ប្រទេស​មួយ ដែល​មាន​ប្រជាពលរដ្ឋ បាន​ទទួល​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បង្អស់​បើ​ប្រៀប​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​។ ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែតុលា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​ប្រមាណ ៩៩,៤៥% ទៅ​ហើយ​នៃ​ចំនួន​សរុប​១០​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​។ រីឯ​កុមារ និង​យុវជន អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ​វិញ​ក៏​មាន​អត្រា​ចាក់​វ៉ាក់សាំង​ជាង​៩០ %​ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងសុខាភិបាល​។

ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​លឿន គួប​ផ្សំ​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ យ៉ាង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​កម្ពុជា​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​អត្រា​ឆ្លង​កូ​វី​ដ​១៩​ក្នុង​កម្រិត​ទាប បើ​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​។ ជាក់ស្ដែង តួលេខ នៅ​ថ្ងៃ​ទី​១៦ ខែតុលា បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ តែ​ជាង​២៦៧​នាក់​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ទាប​ជាងគេ​បំផុត បន្ទាប់​ពី​ប្រទេស​ប្រ៊ុ​យ​ណេ ដែល​មាន​ត្រឹមតែ​ជាង​១០០​នាក់​។

ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ប្រទេស​ដែល​នៅ​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ គឺ​ប្រទេស​ថៃ ដែល​មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រមាណ ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក គឺ​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី វៀតណាម សិ​ង្ហុ​បុរី និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម​។

ដោយឡែក គិត​មក​ទល់​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​ប្រទេស​ទាំង​១០​នៅ​អាស៊ាន បាន​កើនឡើង​ដល់​ជិត​១៣​លាន​នាក់​ហើយ ខណៈ​ចំនួន​អ្នក​ស្លាប់​សរុប​មាន​ជាង​២៧​ម៉ឺន​នាក់​។

យ៉ាងណាមិញ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​សម្ទុះ​ការ​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​១៩ នៅ​កម្ពុជា ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា បាន​កាត់​បន្ថយ​អត្រា​ស្លាប់ និង​ឈឺ​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ មិន​ត្រឹម​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នោះ​ទេ ការ​ចាក់​វ៉ាក់សាំង គឺជា​កត្តា​ចម្បង ដើម្បី​សម្រេច​ផែនការ​នៃ​ការ​ឈាន​ទៅ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​មក​ដល់​ពេល​នេះ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ជាង ១១​ម៉ឺន​៦​ពាន់​នាក់ អ្នកជា​សះស្បើយ​ប្រមាណ ១១​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ជាង ២​ពាន់​៦​រយ​នាក់​។ ដោយឡែក នៅ​ថ្ងៃ​ទី​១៧ ខែតុលា នេះ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ២៥៨​នាក់ បន្ថែម​ទៀត​៕

None



អត្ថបទបន្ទាប់


កម្ពុជាកែសម្រួលការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ជាក្ដីសង្ឃឹមសម្រាប់វិស័យអាកាសចរណ៍

ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជា មានការដាំក្បាលចុះយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ ស្ថានភាពក្នុងវិស័យនេះ ហាក់មិន…

តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតនៅកម្ពុជាបន្តឡើងថ្លៃ២០០រៀលបន្ថែមទៀត ក្នុង១លីត្រ

តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារកម្ពុជា បានបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ