សម្ដេចធិបតី ហ៊ុន ម៉ាណែត

រដ្ឋាភិបាលបញ្ជាឱ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសក្នុងបទល្មើសបាញ់.ប្រហារ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនស្ថានទម្ងន់ទោដល់ជនឧក្រិដ្ឋ ដែលប្រព្រឹត្តិបទល្មើសប្រើប្រាស់អាវុធបាញ់ប្រហារជីវិតរបស់អ្នកដទៃ។ ការបញ្ជានេះធ្វើឡើងក្រោយសម្តេចធិបតីសង្កេតឃើញថា ក្រមព្រហ្មទណ្ឌនៅមានចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសទាក់ទងនឹងករណីបាញ់ប្រហារ ស្របពេលក្រសួងយុត្តិធម៌កំពុងធ្វើវិសោធនកម្មច្បាប់។ ម្យ៉ាងទៀតការបញ្ជានេះធ្វើឡើងក្រោយផ្ទុះការប្រតិកម្ម និងរិះគន់ពីសំណាក់មហាជន ជុំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដោយ

ជុំវិញការបញ្ជាឱ្យរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្ដេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលផ្ដល់យោបល់មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវ ដែលបានបណ្តាលឱ្យមនុស្សពីរស្លាប់ និងពីរនាក់ទៀតរងរបួសកាលពីពេលថ្មីៗ។

សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ គឺសម្ដេចបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខនូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។ សម្តេចធិបតីអះអាងថា តុលាការមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគតអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុស។

ជាមួយគ្នានេះ ករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី អំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


ចិន ចង់ឱ្យសហភាពអឺរ៉ុប លុបចោលការយកពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួននៅត្រឹមខែកក្កដា

ទីក្រុងប៉េកាំង ចង់ឱ្យសហភាពអឺរ៉ុប លុបចោលពន្ធបឋមរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិន ដែលគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី៤ ខែកក្កដា បន្ទាប់ពីភាគីទ…

ធនាគារ ហត្ថា ប្រកាសតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ

ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ