ឯកឧត្តម វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា សម្តេចបានសរសេរលិខិតថ្វាយព្រះករុណាព្រះមហាក្សត្រ ដើម្បីតែងតាំងឯកឧត្តម វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សម្ដេចក៏បានបញ្ជាក់ផងដែរថា ឯកឧត្តម វេង សាខុន មិនបានបង្កបញ្ហាធ្ងន់ធ្ងរនោះឡើយ គ្រាន់តែអ្វីដែលសម្តេចដាក់បញ្ជាឲ្យធ្វើ ប៉ុន្ដែឯកឧត្តម ធ្វើមិនបានតាមការចង់បានរបស់សម្តេចតែប៉ុណ្ណោះ។
ឯកឧត្តម វេង សាខុន (រូបភាពពីទំព័រហ្វេសប៊ុក ឯកឧត្តម វេង សាខុន)
ដោយ

ថ្លែង​នា​ពិធី​ចែក​សញ្ញាបត្រ​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ថ្ងៃ​ទី​១១ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​សម្ដេច​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​ដក​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ របស់​ឯកឧត្តម វេ​ង សា​ខុន​។ បើ​តាម​សម្ដេច ហ៊ុន សែន សម្ដេច​ក៏​បាន​ចាត់​ទុក​លោក វេ​ង សា​ខុន ជា​មន្ត្រី​ល្អ​ម្នាក់​របស់​រដ្ឋាភិបាល​ដែរ ហើយ​ឯកឧត្តម វេ​ង សា​ខុន ក៏​មិន​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ គ្រាន់តែ​អ្វី​ដែល​សម្តេច​ចង់បាន ឯកឧត្តម​មិន​អាច​ធ្វើ​បាន​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

ឯកឧត្តម វេ​ង សា​ខុន ត្រូវ​បាន​ដក​ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​៨ ខែតុលា ហើយ​នៅ​ថ្ងៃ​ដដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់តាំង​លោក អូន ព័ន្ធ​មុនីរ​ត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ស្តីទី​។ ទន្ទឹម​នោះ ឯកឧត្តម ឌិ​ត ទីណា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ជ្រើស សម្រាប់​ការ​ស្នើ​ទៅ​កាន់​ប្រធានរដ្ឋសភា ដើម្បី​ប្រជុំ​បោះ​ឆ្នោត​តែងតាំង​កាន់​មុខ​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស ឯកឧត្តម វេ​ង សា​ខុន ផង​ដែរ​៕




អត្ថបទបន្ទាប់


របបទីក្រុងព្យុងយ៉ាង៖ ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ គឺជាបង្ហាញពីលក្ខណៈសមយុទ្ធនុយក្លេអែរបាញ់ស្រោចលើកូរ៉េខាងត្បូង

តាមទីភ្នាក់ងារសារព័ត៌រដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១០ តុលា ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗចុងក្រោយនេះរបស់ប្រទេសកូរ៉េខាង…

បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ពូកសុខភាពអេវើរ៉ន (Everon) មកពីកូរ៉េ សម្រាប់ អ្នកមានបញ្ហាឈឺឆ្អឹងខ្នង

ក្រុមហ៊ុន មេហ្គាឌីស នឹងបញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ពូកសុខភាព អេវើរ៉ន មកពីប្រទេសកូរ៉េ ដែលអាចជួយដល់អ្នកមានបញ្ហាឆ្អឹងខ្នង ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ