ការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល

កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល


មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួច ប្រេងឆៅកម្ពុជាដែលបូមលក់បានមានចំនួនជាង២៨ម៉ឺនបារ៉ែល ដែលមានតម្លៃសរុបជាង ២៥លានដុល្លារអាមេរិក បើគិតក្នុងតម្លៃជិត៩០ដុល្លារក្នុង១ធុងបារ៉ែល។ ប៉ុន្តែ ក្រោយការកាត់កងការចំណាយ និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកាតែជាង១៤លានដុល្លារតែប៉ុណ្ណោះ ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ។
កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល
ដោយ

យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ក្រសួរ៉ែ និងថាមពលអះអាងថា ការបូមប្រេងនៅកម្ពុជាមិនបញ្ចប់ត្រឹមការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy នោះឡើយ ពោលគឺកម្ពុជាគ្រោងនឹងបន្តប្រតិបត្តិការបូមប្រេងនៅក្នុងអណ្តូងដែលសល់ និងអាចខួងអណ្តូងបន្ថែមនាពេលខាងមុខ។

ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយទូទាត់ការចំណាច និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានប្រាក់ចំណូលជាង១៤លានដុល្លារអាមេរិក ពីចំណែក៧០% នៃការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលកម្ពុជាទាមទារបានកាលពីពេលថ្មីៗ។ ប៉ុន្តែ ជារួមប្រាក់ចំណូលដែលទទួលបានពីការលក់ប្រេងឆៅសរុបមានចំនួនជាង ២៥លាន២សែនដុល្លារ ក្រោយលក់ចេញក្នុងតម្លៃជិត៩០ ដុល្លារក្នុង១ធុងបារ៉ែល។ ចំណូលទាំងនេះ កម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរនិងសេវាជំនាញការអន្តរជាតិផ្សេងៗជាង១លាន៧សែនដុល្លារ ពោលគឺទឹកប្រាក់ដែលនៅសល់ពីការចំណាយសព្វគ្រប់ គឺមានជិត២០លាន៣សែនដុល្លារ ដើម្បីបែងចែកគ្នាជាមួយភាគីពាក់ព័ន្ធ ហើយកម្ពុជាទទួលបាន ជាង១៧លានដុល្លារ ឬស្មើនឹង៧០% នៃតម្លៃសរុប។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉េង សក្តិធារ៉ា ក្រៅពីប្រាក់ចំណូលដែលទទួលបានពីការលក់ប្រេងឆៅនេះ កម្ពុជាទទួលបានថវិកា៥លានដុល្លារពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy រួមទាំងឧបករណ៍ និងកប៉ាល់ផលិតប្រេងផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដំណើរការផលិតកម្មបូមប្រេងនៅកម្ពុជានឹងមិនបញ្ចប់ដោយសារការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy នោះទេ ពោលគឺកម្ពុជាអាចនឹងបន្តផលិតកម្មបូមប្រេងដែលនៅសល់ក្នុងអណ្តូងប្រេងទាំង៥ប្រមាណជាង១០ម៉ឺនបារ៉ែល ក៏ដូចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីបូមប្រេងនៅតំបន់មួយចំនួន ក្រៅពីផ្លាតហ្វម A នាពេលខាងមុខ។

គួរបញ្ជាក់ថា មុននឹងសម្រេចបានផលប្រយោជន៍៧០% នៃតម្លៃប្រេងជិត៣០ម៉ឺនបារ៉ែលនេះ កម្ពុជាបានចំណាយពេលជាង១ឆ្នាំ ក្នុងការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញក្នុងការទាមទារប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy លួចដឹកចេញពីកម្ពុជានេះ៕




អត្ថបទបន្ទាប់


ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

ព័ត៌មាន
ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចក…

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤១ពាន់លានដុល្លារ កើនឡើង ១៨% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ