វិស័យកសិកម្ម

អ្នកជំនាញជឿជាក់ថា ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក នឹងមានកំណើនខ្ពស់ ក្រោយអង្ករកម្ពុជា មានលទ្ធភាពចែកចាយនៅទូទាំងសហរដ្ឋអាម៉េរិក


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា មានជំនឿយ៉ាងមុតមាំថា អង្ករកម្ពុជា នឹងអាចហក់ចូលទីផ្សារសហរដ្ឋអាម៉េរិក កាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀតនាពេលខាងមុខ។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយសហព័ន្ធអង្ករកម្ពុជា បានចុះអនុសារណៈយោគយល់គ្នាចំនួន៣ជាមួយក្រុមហ៊ុនអាម៉េរិក ដើម្បីជំរុញការវិនិយោគក្នុងវិស័យស្រូវអង្ករ ជាពិសេសការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
វិស័យកសិកម្ម
ដោយ

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងវិស័យស្រូវអង្ករតែម្តង ដែលនឹងជំរុញឱ្យកិច្ចពាណិជ្ជកម្មនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កាន់តែមានការរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។

​បើតាមឧកញ៉ា សុង សារ៉ន នៅក្នុងដំណើរបេសកកម្មនៅសហរដ្ឋអាម៉េរិក នាឱកាសនេះ ក៏មានការចុះអនុស្សារណៈយោគយល់គ្នាមួយចំនួនពាក់ព័ន្ធនឹងវិស័យស្រូវអង្កររវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិក ផងដែរ។ តួយ៉ាងតាមរយៈការចុះអនុស្សារណៈជាមួយនិងក្រុមហ៊ុន Otis McAllister កម្ពុជានឹងមានលទ្ធភាពក្នុងការចែកចាយអង្ករកម្ពុជា បានកាន់តែទូលំទូលាយនៅទូទាំងសហរដ្ឋអាម៉េរិក ក្រោមស្លាកសញ្ញា «ផលិតនៅប្រទេសកម្ពុជា» ពោលគឺចាប់ពីឆ្នាំ២០២៤នេះ កម្ពុជានឹងផ្គត់ផ្គង់អង្ករដល់ក្រុមហ៊ុន Otis McAllister ចំនួន៥ពាន់តោនក្នុងមួយឆ្នាំ ដែលមានទំហំទឹកប្រាក់ប្រមាណ៥លានដុល្លារអាម៉េរិក ​ហើយនឹងបង្កើនការផ្គត់ផ្គង់ជាបន្តបន្ទាប់ឱ្យបានប្រមាណ៣ម៉ឺនតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។

​បន្ថែមលើភាពជាដៃគូខាងលើ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចុះ MoU ជាមួយក្រុមហ៊ុន Shun Fat Group ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតលើការនាំចេញស្រូវអង្ករពីកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា ក៏បានចុះ MoU ជាមួយក្រុមហ៊ុន Stabil Nutrition, LLC លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គផងដែរ ដែលនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួរជម្រាបថា បើតាម ឧកញ៉ា សុង សារ៉ន កត្តាដែលជំរុញឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក មានការរីកចម្រើនជាបន្តបន្ទាប់ គឺដោយសារមានប្រជាពលរដ្ឋខ្មែរ និងអាស៊ីជាច្រើនបាននិងកំពុងរស់នៅសហរដ្ឋអាម៉េ​រិក ហើយពួកគេមានការពេញនិយមហូបអង្ករកម្ពុជា ដ្បិតថា អង្ករកម្ពុជា មានគុណភាពល្អ និងមានសុវត្ថិភាព។ ម្យ៉ាងទៀតការរីកចម្រើននេះ ក៏កើតចេញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងបង្កើនកេរ្តិ៍ឈ្មោះអង្ករកម្ពុជា នៅលើឆាកអន្តរជាតិ ផងដែរ៕

None



អត្ថបទបន្ទាប់


មនុស្សរាប់រយនាក់នៅក្នុងយន្តហោះភ័យលស់ព្រលឹងនៅចុងសក់ ពេលមានហេតុការណ៍គំរាមបំផ្ទុះគ្រាប់បែកលើជើងហោះហើរពីវៀតណាម ទៅក្រុងបាងកក

ស្ត្រីជនជាតិប៉ូឡូញ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា បន្ទាប…

លោក ចូ បៃឌិន ជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងក្នុងគោលបំណងទប់ឥទ្ធិពលរបស់ចិន និងរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានជួបពិភាក្សាជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងគោលបំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ