ការឧបត្ថម្ភ​សម្រាប់​គ្រួសារក្រីក្រ

គ្រួសារក្រីក្រនឹងទទួលបានថវិកាពីរដ្ឋ ២ម៉ឺនរៀលក្នុងមួយថ្ងៃ នៅអំឡុងពេលត្រូវធ្វើចត្តាឡីស័ក


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេច បញ្ចេញសាច់ប្រាក់ជាង ១.០០០ លានរៀល ឬស្មើនឹងប្រមាណ ២៥ម៉ឺនដុល្លារអាមេរិក ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក នៅទូទាំងប្រទេសប្រទេស។
គ្រួសារក្រីក្រនឹងទទួលបានថវិកាពីរដ្ឋ ២ម៉ឺនរៀលក្នុងមួយថ្ងៃ នៅអំឡុងពេលត្រូវធ្វើចត្តាឡីស័ក (រូបភាព៖ ហ្វេសប៊ុកផេក នាយករដ្ឋមន្ត្រី​កម្ពុជា)
ដោយ

សម្តេច ហ៊ុន សែនបាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេចថា «ព្រឹកមិញ​នេះ​ខ្ញុំសំរេចឱ្យ​បញ្ចេញសាច់ប្រាក់ជាង​១០០០លាន​រៀល​ជូនទៅ​រាជធានីខេត្ត​នៅទូទាំង​ប្រទេស​សម្រាប់​ជួយដល់​គ្រួសារ​ក្រីក្រ​ដែលត្រូវធ្វើ​​ចត្តាឡីស័ក ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​ ២ម៉ឺន​រៀល​ក្នុងមួយ​ថ្ងៃ ដែល​មាន​រយៈ​ពេល១៥ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​៣០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ»។

នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា សូមកុំមានការភន័ច្រឡំថា «ខ្ញុំតម្រូវឱ្យធ្វើ​ចត្តាឡីស័ក​ ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន ថវិកា​សម្រាប់ ១៥ថ្ងៃ​ក្នុង​បំណង​ជួយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ»។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវឆ្នាំនេះកើនថ្លៃលើស ៣ដង ធៀបឆ្នាំមុន

ព័ត៌មាន
ដោយសារតែការប្រមូលផលស្រូវនៅឆ្នាំនេះ មានការសម្រុកខ្លាំង និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឲ្យតម្លៃម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងបានហក់ស្ទុះឡ…

ក្រុមប្រជាកសិករដាំម្រេចកំពតជាង ២០០ គ្រួសារសម្រេចចុះកិច្ចសន្យាលក់ម្រេច ទៅឲ្យក្រុមហ៊ុនអឺរ៉ុប

ព័ត៌មាន
សមាគមន៍ម្រេចកំពតបានឲ្យដឹងថា កសិករដាំម្រេចតូចៗស្ថិតនៅខេត្តកំពតប្រមាណជិត ២០០ គ្រួសារបានសម្រេចចុះកិច្ចសន្យាលក់ម្រេច ដែលខ្លួនផលិតបានទៅឲ្យក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ