កិច្ចព្រមព្រៀង RCEP

សេចក្ដីព្រាងច្បាប់កិច្ចស្ដីអំពីកិច្ចព្រមព្រៀង RCEP បានបោះទៅមុខ១ជំហានទៀត ក្រោយរដ្ឋសភាអនុម័តដាក់ក្នុងរបៀបវារៈកិច្ចប្រជុំ


សេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តដាក់បញ្ចូលក្នុងរបៀបវារៈ សម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦នាពេលខាងមុខ។ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចាត់ទុកការអនុម័តនេះថា ជាការបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការឈានទៅបញ្ចប់ដំណើរការនីតិវិធីផ្ទៃក្នុង ដើម្បីបន្ដឆ្ពោះទៅរកការអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ទោះគ្មានវត្តមានឥណ្ឌា
ដោយ
អំពី RCEP

ក្រោយខិតខំរៀបចំឯកសារអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតសេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយ​ល់ព្រម​លើកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងត្រូវបានលើក​យកទៅពិនិត្យ និងជជែកដេញដោល​នៅក្នុងសម័យ​ប្រជុំលើកទី៦របស់រដ្ឋសភា នាពេលខាងមុខ។ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តដាក់បញ្ចូល​ក្នុងរបៀបវារៈកាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​បានអះអាងថា រដ្ឋាភិបាល ក៏ដូចជា​ក្រសួងពាណិជ្ជ​កម្ម​បានរៀបចំ​ឯកសារ​ពាក់ព័ន្ធកិច្ច​ព្រមព្រៀង RCEP រួចរាល់ហើយ ក្នុងការឆ្លើយបំភ្លឺនៅរដ្ឋសភា និងព្រឹទ្ធ​សភា ដើម្បីឈាន​ទៅបញ្ចប់នីតិវិធីផ្ទៃក្នុង។ អ្នកនាំពាក្យរូបនេះ ចាត់ទុកការដាក់កិច្ចព្រមព្រៀង RCEP ក្នុងរបៀបវារៈ​កិច្ចប្រជុំ​រដ្ឋសភា ជាការបោះជំហាន​ទៅមុខ​មួយកម្រិតទៀត ដើម្បីឈាន​ទៅដាក់ឲ្យប្រើប្រាស់​ជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ឯកឧត្តម ស៊ាង ថៃ បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះថា៖«ការដាក់កិច្ចព្រមព្រៀង RCEP ទៅក្នុងរបៀបវារ:​នៃការ​ពិភាក្សា​​ក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃខាងមុខ បានបង្ហាញពីជំហានទៅមុខមួយទៀត ហើយក៏ជា​សុទិដ្ឋិនិយម​របស់យើងផងដែរ ក្នុងកិច្ចដំណើរការបំពេញនីតិវិធីផ្ទៃក្នុង ទោះបីយើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩»។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្រោយកិច្ចព្រមព្រៀង RCEP ចូលជាធរមាន វានឹងជួយសម្របសម្រួល និងបើកទីផ្សារការធ្វើពាណិជ្ជកម្ម​រវាងប្រទេស​កម្ពុជា​ជាមួយប្រទេសជាសមាជិកឲ្យកាន់តែធំទូលាយមួយកម្រិតទៀត។ ហើយវាជាឱកាសសម្រាប់កម្ពុជា ដែលជាប្រទេសកំពុងស្ថិតក្នុងខ្សែក្រវាក់ផ្គត់ផ្គង់សកល ក្នុងការធ្វើពិពិធកម្មទីផ្សារជាមួ​យប្រទេសក្នុងតំបន់។

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានបង្ហាញក្តីរំពឹងកន្លងមកថាក្រោយពីសេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា ក៏ដូចជាឆ្លងការពិនិត្យ​សម្រេច​ពី​ព្រឹទ្ធសភាហើយនោះ ក្រសួង​រំពឹងថា កិច្ចព្រមព្រៀងនេះ​នឹង​អាចចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខ៕
None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការរឹតត្បិតតឹងរ៉ឹងតាមច្រកព្រំដែនកម្ពុជា-ថៃ បណ្ដាលឲ្យការដោះដូរទំនិញមានភាពយឺតយ៉ាវជាងមុន

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា វិធានការរឹតត្បិតនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឌែលតា កំ…

៤យុទ្ធសាស្ត្រ ត្រូវបានក្រុមអ្នកជំនួញធំៗនៅថៃជូនយោបល់ទៅ លោកប្រាយុទ្ធ ចាន់អូចារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

នាយកប្រតិបត្តិក្រុមហ៊ុនធំៗក្នុងប្រទេសថៃប្រមាណ៤០នាក់ បានមកជួបប្រជុំគ្នាពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា កាលពីថ្ងៃពុធតាមរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ