ទីផ្សារមូលបត្រញ៉ូយក

ទីផ្សារមូលបត្រញ៉ូយក បានព្រមានថានឹងចាកចេញពីទីក្រុងញ៉ូយកបើសិនជារដ្ឋយកពន្ធលើការជួញដូរភាគហ៊ុន


ប្រធានផ្សារមូលបត្រញ៉ូយក ឬហៅថា New York Stock Exchange បានពន្លយពាក្យសម្ដី នាពេលថ្មីៗនេះថា ក្រុមហ៊ុនផ្សារមូលបត្រញ៉ូយ៉កនេះ អាចនឹងចាកចេញពីទីក្រុងញ៉ូយក ទៅកន្លែងផ្សេង បើសិនជារដ្ឋាភិបាលអាមេរិកអនុវត្តយកពន្ធលើការជួញដូរភាគហ៊ុននៅក្នុងទីផ្សារមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើននៅនាពេលថ្មីៗនេះ។
ទីផ្សារមូលបត្រញ៉ូយក បានព្រមានថានឹងចាកចេញពីទីក្រុងញ៉ូយកបើសិនជារដ្ឋយកពន្ធលើការជួញដូរភាគហ៊ុន (រូបភាព៖ Reuters)
ដោយ

លោកស្រី ស្តេស៊ី ខាន់នីងហេម ប្រធានផ្សារមូលបត្រញ៉ូយក បាននិយាយថា រូបនាង និងអ្នកតំណាងទាំង ២៥នាក់ នៃឧស្សាហកម្មមូលបត្រញ៉ូយក បានផ្ញើលិខិតមួយ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ទៅកាន់ថ្នាក់ដឹកនាំដែលជានិយ័តករ ដោយបានព្រមានពីការប្រឆាំងនឹងផលវិបាក ដែលបណ្ដាលមកពីអនុវត្តយកពន្ធលើការជួយដូរក្នុងផ្សារភាគហ៊ុនញ៉ូយក ពីសំណាក់រដ្ឋាភិបាល។

លោកស្រី ស្ដេស៊ី បញ្ជាក់ថា ច្បាស់ហើយថា ផ្សារមូលបត្រញ៉ូយក គឺស្ថិតនៅក្នុងទីក្រុងញ៉ូយក ប៉ុន្ដែប្រសិនបើខាងអាជ្ញាធរនៅតែបន្ដចង់អនុវត្តនីតិវិធីយកពន្ធលើការជួញដូរភាគហ៊ុនក្នុងទីផ្សារនេះមែន នោះមជ្ឈមណ្ឌលឧស្សាហកម្មហិរញ្ញវត្ថុពិភពលោក គឺផ្សារមូលបត្រញ៉ូយកនេះ នឹងអាចត្រូវការស្វែងរកកន្លែងថ្មីជំនួសវិញ។

ហើយក៏មានអតិថិជនមួយចំនួននៅក្នុងផ្សារមូលបត្រនេះ បានសាកសួរហើយដែរ អំពីឆន្ទៈនៅក្នុងការរើទីតាំងផ្សារមូលបត្រនេះ។

ទោះយ៉ាងណា គេសង្កេតឃើញថា គំនិតនៃការចង់អនុវត្តថ្មីលើការយកពន្ធនេះ ហាក់ដូចជាមានការគាំទ្រតិចតួចប៉ុណ្ណោះ ពីមន្ត្រីពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងអនុវត្តពន្ធ ៣៤% ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករសដែលមានប្រភពដើមមកពីថៃ

ព័ត៌មាន
ប្រទេសវៀតណាម បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងអនុវត្តពន្ធគយ ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករស ដែលមានប្រភពដើមពីប្រទេសថៃ ដោយបានអះអាង…

អេស៊ីលីដា ចំណេញជាង ១៤១លានដុល្លារនៅឆ្នាំ ២០២០ ទោះបីមានកូវីដ-១៩ តាមរំខាន

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសប្រាក់ចំណេញក្រោយបង់ពន្ធរួច មានដល់ទៅ ជាង១៤១ លានដុល្លារអាមេរិក នៅឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ