ការនាំចេញទៅទីផ្សារ RCEP

ឯកឧត្តម សុក ស៊ីផាន់ណា៖ កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតកម្មបន្ថែម ដើម្បីទាញយកប្រយោជន៍ពីទីផ្សារ RCEP


ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអះអាងថា កិច្ចព្រមព្រៀងអាសិប(RCEP) គឺជជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា និងក្នុងតំបន់។ មិនតែប៉ុណ្ណោះ តាមរយៈកិច្ចប្រមព្រៀង RCEP នេះ វាក៏ជាកាតាលីករមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញផងដែរ។
កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីបង្កើនការនាំចេញទៅទីផ្សារ RCEP
ដោយ

មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា RCEP មានសក្តានុពលនឹងក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀតផងដែរ។ ដើម្បីអាចសម្រេចបានតាមផែនការ តើកម្ពុជាត្រូវពង្រឹងខ្លួនយ៉ាងណាខ្លះដើម្បីអាចបង្កើនប្រសិទ្ធភាពនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារ RCEP ឲ្យកាន់តែល្អប្រសើរនាពេលអនាគត?

នៅក្នុងបទបាឋកថាក្រោមប្រធានបទ«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច» នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប-RCEP គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក(WTA) និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជា RCEP នឹងក្លាយជាទីផ្សារសំខាន់មួយនាពេលអនាគត ហើយតាមរយៈកិច្ចព្រមព្រៀងនេះវានឹងក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ។

យ៉ាងណាមិញ ដើម្បីឱ្យឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសេរី ដែលមានសមាជិកសរុបចំនួន១៥ ប្រទេសនេះ អាចសម្រេចបានកំណើនខ្ពស់នោះ ឯកឧត្តម សុក ស៊ីផាន់ណា អះអាងថា កម្ពុជាត្រូវតែពង្រឹងលើសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំបន្ថែមទៀត ដ្បិតកម្ពុជាគឺជាប្រទេសសេដ្ឋកិច្ចសេរី ដូច្នេះកម្ពុជាក៏មានលំហូរទំនិញពីខាងក្រៅចូលមកវិញច្រើនផងដែរ។ ក្នុងន័យនេះឯកឧត្តមសង្កត់ធ្ងន់ថា ការពង្រឹងនូវសម្ថតភាពផលិតកម្មឱ្យបានរឹងមាំ មិនមែនត្រឹមតែបង្កើនឱកាសសម្រាប់នាំចេញបន្ថែមនោះទេ ប៉ុន្តែវាក៏ជាកត្តាសំខាន់ក្នុងការជួយទប់ទល់នឹងការនាំចូលផលិតផលពីក្រៅប្រទេសចូលមកវិញផងដែរ។

មិនតែប៉ុណ្ណោះ ជុំវិញការពង្រឹងសម្ថតភាពផលិតកម្មនេះដែរ ឯកឧត្តម ចង់ឱ្យអ្នករកស៊ី និងវិនិយោគិនទាំងអស់ ត្រូវសម្លឹងមើលពីឱកាស និងតម្រូវការផលិតផលជាចម្បងណាខ្លះ ដែលជាទីផ្សារចង់បានរបស់ប្រទេសក្នុងតំបន់ RCEP ទាំងនោះ និងអ្វីខ្លះដែលកម្ពុជាអាចបង្កើនផលិតភាពផលិតកម្មរបស់ខ្លួនបាន តួយ៉ាងដូចជាការពង្រឹងនូវសម្ថតភាពផលិតនៅក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ហើយការពង្រឹងសម្ថតភាពផលិតកម្មនេះទៀតសោត ឯកឧត្តមសុក ស៊ីផាន់ណា អះអាងថា កម្ពុជាគួរចាប់ផ្តើមពីពេលនេះទៅផងដែរ ទើបអាចប្រកួតប្រជែង និងសម្រេចតាមគោលដៅបាន។

ជាមួយគ្នានេះ ឯកឧត្តមសុក ស៊ីផាន់ណា ក៏បានបញ្ជាក់ដែរថា ដើម្បីឱ្យការវិនិយោគទាំងនោះអាចសម្រេចបានជោគជ័យ ទាមទារឱ្យវិនិយោគិនត្រូវមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ហើយប្រសិនជាមិនទាន់មានជំនាញច្បាស់លាស់ទេ គឺត្រូវហ៊ានចំណាយទៅលើការពិភាក្សាពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីឱ្យការវិនិយោគនោះសម្រេចបានលទ្ធផលល្អ គ្រប់ជ្រុងជ្រោយ និងមានគុណភាព។ ពីព្រោះថាកន្លងមក ឯកឧត្តម សង្កេតឃើញថាអ្នករកស៊ីភាគច្រើនតែងតែធ្វើទៅតាមគ្នា ដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ជាមុន ដែលនាំឱ្យមានការខាតបង់។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថាតាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀង RCEP បានជំរុញឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ តួយ៉ាងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសនៅក្នុងក្របខណ្ឌ RCEP នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបជាមួយកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងសហគមអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ដែលមិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះ។ ជាក់ស្តែង យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសអាសិប សម្រេចបានជិត៤ពាន់៦រយលានដុល្លារ នៅ៧ខែឆ្នាំ២៩០២៣នេះ កើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែពិបាកប្រកួតប្រជែង បើគ្មានការបន្ធូរបន្ថយទិដ្ឋការដូចប្រទេសដទៃ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍កតស់ម្គាល់ឃើញថា រហូតមកដល់ពេលនេះស្ថានភាពនៃវិស័យទេសចរណ៍នៅកម្ពុជា មិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទ…

សហភាពអឺរ៉ុបកំពុងថ្លឺងថ្លែងដាក់ពិន័យពន្ធលើរថយន្តអគ្គិសនីរបស់ចិន ក្រោយសង្ស័យមានការឧបត្ថម្ភធនពីរដ្ឋ

ព័ត៌មាន
គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃពុធដើម្បីកំណត់ឱ្យច្បាស់ថាតើត្រូវដាក់ពន្ធជាការពិន័យដែរឬយ៉ាងណា ដើម្បីការពារអ្នកផលិតរថយន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ