កម្ពុជា-វៀតណាម

កម្ពុជា-វៀតណាមបានឯកភាពគ្នាសិក្សាលទ្ធភាពភ្ជាប់ជើងហើរត្រង់រវាងកោះភូគុក និងខេត្តសៀមរាប


កម្ពុជា និងវៀតណាមបានឯកភាពគ្នាសិក្សាលើលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ប្រទេសទាំងពីរ ជាពិសេសរវាងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិដ៏ល្អឯករបស់កម្ពុជាទៅកាន់កោះភូគុក និងភ្ជាប់ការធ្វើដំណើររវាងកំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ហ្វូគុក ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត។
កម្ពុជា-វៀតណាមបានឯកភាពគ្នាសិក្សាលទ្ធភាពភ្ជាប់ជើងហើរត្រង់រវាងកោះភូគុក និងខេត្តសៀមរាប
ដោយ

ជាមួយគ្នានេះប្រទេសទាំងពីរ ក៏នឹងរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម និងបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ថា វៀតណាមគឺជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់កម្ពុជានៅក្នុងតំបន់បន្ទាប់ពីទីផ្សារចិន និងអឺរ៉ុប។

នាពិធីចុះអនុស្សរណៈជំរុញទេសចរណ៍ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តកូវីដ១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានបង្ហាញពីការតាំងចិត្តក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការសិក្សាពីលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសពីកោះភូគុកមកកាន់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីរលើពិភពលោករបស់កម្ពុជា។ ក្រៅពីភ្ជាប់គោលដៅទេសចរណ៍តាមផ្លូវអាកាស កម្ពុជានិងវៀតណាម ក៏គ្រោងតភ្ជាប់ការធ្វើដំណើររវាងកំពង់ផែទេសចរណ៍ខេត្តកំពត ជាមួយកំពង់ផែទេសចរណ៍ហ្វូគុករបស់វៀតណាមផងដែរ។

បើតាមគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ គោលបំណងនៃការតភ្ជាប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរនេះ គឺសំដៅជួយអភិវឌ្ឍន៍ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទី៣ចូលមកប្រទេសទាំងពីរឲ្យកាន់តែល្អបន្ថែមទៀត។ ជាពិសេស ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានចីរភាព បរិយាបន្ន និងភាពធន់ក្រោយវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា និងទេសចរណ៍វៀតណាម បានគាំទ្របង្កើតឲ្យមានកញ្ចប់ទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរគោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

បន្ថែមលើនេះភាគីទាំងពីរក៏បានប្តេជ្ញាបង្កើនកម្មភាពផ្សព្វផ្សាយ និងជំរុញទីផ្សារទេសចរណ៍រួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ និងចូលរួមពិព័រណ៍ទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានាផងដែរ។ ជាពិសេសជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស ការវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិនថា ចិននិងប្រទេសប៉ាគីស្ថានប្តេជ្ញាកសាងសហគមន៍កាន់តែជិតស្និទ្ធដែលមានអនាគតរួមគ្នា

លោក ឈីន កាង (Qin Gang) ជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននិងប្រទេសប៉ាគីស្ថានដែលជាដៃគូសហប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ