បណ្តុះបណ្តាលជំនាញ

ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានឹងទទួលបានការវិនិយោគកាន់តែច្រើន ក្រោយបង្កើនផលិតភាពការងារតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន


ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យផ្សេងៗគ្នា បានបង្ហាញការសាទរ ចំពោះការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិរបស់រាជរដ្ឋាភិបាល គឺកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ តាមរយៈកម្មវិធីនេះ ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានឹងមានធនធានប្រកបដោយចំណេះជំនាញវិជ្ជាជីវៈច្បាស់លាស់កាន់តែច្រើន ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នផ្សេងៗ។
7
ដោយ

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា យល់ឃើញថា ការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជននេះ ពិតជាមានសារសំខាន់ណាស់ ពិសេសចំពោះអ្នកវិនិយោគនៅក្នុងវិស័យរោងចក្រកាត់ដេរ តួយ៉ាងនឹងជួយពន្លឿនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មកាត់ដេរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលា។ លើសពីនេះ ជំរុញដល់អ្នកវិនិយោគដែលកំពុងសម្លឹងស្វែងរកប្រទេសសម្រាប់វិនិយោគកាន់តែមានជំនឿចិត្ត និងចង់មកដាក់ទុនវិនិយោគនៅកម្ពុជា ។ បើតាមអ្នកឧកញ៉ា លី ឃុនថៃ កម្មករកម្មការិនីដែលទទួលបានបទពិសោធន៍ និងមានសញ្ញាបត្របញ្ជាក់ពីសមត្ថភាពហើយនោះ ពួកគាត់ក៏មានឱកាសឡើងប្រាក់ខែនិងតំណែងផងដែរ សម្រាប់ទ្រទ្រង់ជីវភាពកាន់តែប្រសើរ។

ជាមួយគ្នានេះ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) យល់ឃើញថា ប្រទេសមួយអាចរីកចម្រើនលឿនទៅបាន គឺត្រូវការធនធានដែលមានចំណេះជំនាញពិតប្រាកដ ដ្បិតវាជាកម្លាំងចលករមួយជួយធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានា អាចរីកចម្រើនបានលឿន តាមរយៈការបង្កើននូវផលិតផលការងារខ្ពស់ មានគុណភាព និងចំណេញពេលវេលា ។ យ៉ាងណាមិញ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជារូបនេះ ជឿជាក់ថា យុវជនដែលទទួលបាននូវការបណ្ដុះបណ្ដាលនេះរួច កម្រិតចំណេះជំនាញរបស់ពួកគាត់នឹងអាចយកទៅប្រើប្រាស់កាន់តែទូលំទូលាយ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងផងដែរ។

ចំណែកឯ អ្នកជំនាញក្នុងវិស័យទេសចរណ៍ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា គូសបញ្ជាក់ថា តាមរយៈកម្មវិធីដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញនៅតាមក្រុមហ៊ុន សហគ្រាសផ្សេងៗ ដូចនេះលោកជំទាវជឿជាក់ថា កម្ពុជានឹងទទួលបានការបណ្តាក់ទុនវវិនិយោគថ្មីៗជាច្រើនបន្ថែមទៀត ដ្បិតថាវិនិយោគិនតែងតែសម្លឹងរកមើលប្រទេសណាដែលមានធនធានប្រកប​ដោយ​ចំណេះជំនាញច្បាស់លាស់។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១លាន៥សែននាក់នេះ បានដាក់ឱ្យអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយការបណ្ដុះបណ្ដាលនេះមានមុខជំនាញចំនួន៣៨ នៅក្នុងវិស័យចំនួន១០ និងមិនតម្រូវឲ្យបង់ប្រាក់នោះទេ៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចជប៉ុនកំពុងធ្លាក់ចុះ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងត្រីមាសចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាការបន្តធ្លាក់ចុះរយៈពេល២ត្រីមាសជាប់គ្នា ដោយសារតែការចុះខ្ស…

ចិនកំពុងចាក់សាច់ប្រាក់ចូលក្នុងប្រព័ន្ធធនាគារ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដល់២០០ពាន់លានដុល្លារ

ប្រទេសចិន បានចាក់បញ្ចូលសាច់ប្រាក់ដ៏ច្រើនបំផុតក្នុងរយៈពេលជិត៧ឆ្នាំទៅក្នុងប្រព័ន្ធធនាគារជាមួយនឹងប្រាក់កម្ចីគោលនយោបាយរយៈពេលមួយឆ្នាំ ដើម្បីគា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ