Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ស្ថាប័ន​រដ្ឋ ឯកជន និង​ស្ថានទូត​បរទេស​ចូលរួម​ទិវា​សម្អាត​ពិភព​លោក នៅ​កម្ពុជា


អ្នកស្ម័គ្រចិត្ត​រាប់រយនាក់ មកពីក្រសួង​រដ្ឋ សាលារាជធានី​ភ្នំពេញ ស្ថានទូត​បរទេស និងក្រុមហ៊ុន​ឯកជន ក្នុង​នោះ មាន​ក្រុមហ៊ុន ប៉េង ហួត គ្រុប ផង បានជួបជុំ​គ្នានិង​​ដើរ​ប្រមូលសំរាម​នៅតាមដង​ផ្លូវនានាក្នុង​រាជធានី​​ភ្នំពេញ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗនេះ ដើម្បី​ប្រារព្ធ​ទិវា សម្អាតពិភព​លោក ១៥ កញ្ញា ២០១៨។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួម​ក្នុង​ទិវា​សម្អាត​ពិភព​លោក ថ្ងៃទី១៥ កញ្ញា នៅរាជធានី​ភ្នំពេញ។
ដោយ
Advertisement

ទិវា​សម្អាត​ពិភព​លោក ១៥ កញ្ញា ត្រូវ​បាន​គេ​ឲ្យ​ដឹងថា មាន​ប្រទេស​ជាង ១៥០​ប្រទេស​ ប្រារព្ធ​ទិវា​នេះ ដើម្បី​លើក​កម្ពស់​ការយល់ដឹងអំពី​បញ្ហា​សំរាម និង​បរិស្ថាន នៅជុំវិញ​ពិភព​លោក។ នៅ​កម្ពុជា ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ធ្វើ​នៅ​មុខ​ទីស្ដីការ​ក្រសួង​បរិស្ថាន។ 

លោក អ៊ុក វីឡា នាយក​ផ្នែក​ធនធាន​មនុស្ស​ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បានចូល​រួម​ជា​តំណាង​របស់​ក្រុមហ៊ុន នៅ​ក្នុង​យុទ្ធនាការ​ទិវា​សម្អាត​ពិភព​លោក​នេះ បាន​ថ្លែង​ថា ជានិច្ចកាល ក្រុមហ៊ុន​ ប៉េង ហួត គ្រុប តែង​យកចិត្តទុកដាក់​ខ្ពស់ ទៅ​លើ​បរិស្ថាន​ នៅ​ក្នុង​ការអភិវឌ្ឍ​គម្រោង​បុរី​លំនៅ​ដ្ឋាន​របស់​ខ្លួន។ 

លោក អ៊ុក វីឡា ថ្លែងថា ៖ «បុរី​ ប៉េង ហួត តាំង​ពី​គម្រោង​មួយ រហូតដល់​គម្រោង​ជាង ២០ នៅ​រាជធានី​ភ្នំពេញ ជាចក្ខុ​វិស័យ​របស់​យើង គឺ​គុណភាព​និង​បរិស្ថាន​ជា​ចម្បង។ អ៊ីចឹង គ្រប់គម្រោង​ដែល​យើង​បាន​បង្កើត​​ឡើង​ រយៈពេលជាង ១០ឆ្នាំ​មក​នេះ គឺ​យើងយកចិត្តទុកដាក់​ទៅ​លើ​បរិស្ថាន​ស្អាត លំហ​បៃតង ដើម្បី​ផ្ដល់​ការរស់នៅ​ដល់​ប្រជាជន ប្រកប​ដោយ​ផាសុកភាព»។ 

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួម​ទិវា​សម្អាត​ពិភព​លោក ថ្ងៃទី១៥ កញ្ញា នៅរាជ​ធានី​ភ្នំពេញ។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្ដម អៀង សុផល្លែត រដ្ឋលេខាធិការក្រសួង​បរិស្ថាន មានប្រសាសន៍ថា សំរាម​គឺ​ជាសត្រូវ​លាក់​មុខ​ ដែល​ឥឡូវ​ត្រូវបាន​បើក​មុខ​ហើយ ដូច្នេះ យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​កម្ចាត់​សត្រូវ​សំរាម​នេះ ​ពី​ពេល​នេះ​តទៅ។ 

នៅក្នុង​យុទ្ធនាការ​សម្អាត​ពិភព​លោក គេសង្កេត​ឃើញ​អ្នកចូលរួម​បាន​ប្រើប្រាស់​ថង់​ម្យ៉ាង​ដែល​អាចរលាយ​បាន​និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​ប្រមូលសំរាម។ 

គួរ​កត់សម្គាល់ថា នៅ​រាជ​ធានី​ភ្នំពេញ របាយការណ៍​បង្ហាញថា សំរាម​និង​សំណល់​ពី​គេហដ្ឋាន​មាន​ប្រមាណ ២៧០០តោន​ក្នុង​មួយ​ថ្ងៃៗ។ ហើយ​ក្នុង​នោះ ១៨% គឺ​ជា​សំណល់​ផ្លាស្ទិក។ កន្លងមក ក្រសួង​បរិស្ថាន​បាន​ចាត់វិធានការ​មួយ​ចំនួន ដើម្បី​កាត់បន្ថយ​បរិមាណ​សំរាម​ដែលរាយប៉ាយ​នៅតាម​ដង​ផ្លូវ។ ផ្សារទំនើប​ធំៗ ក្នុងរាជធានី ត្រូវ​បាន​តម្រូវ​ឲ្យ​គិត​ប្រាក់​ពី​អតិថិជនសម្រាប់​ការ​ប្រើ​ថង់​ផ្លាស្ទិក ក្នុង​បំណង​កាត់​បន្ថយ​សំណល់​ផ្លាស្ទិក៕




អត្ថបទបន្ទាប់


ចិន​សម្រុក​វិនិយោគ​បន​ល្បែង​កាស៊ីណូ​ធំៗ​ ៣៧​កន្លែង នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
នៅក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់ទី​របស់​ជន​ជាតិ​ចិន​មក​រស់នៅ​និង​រកស៊ី​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​មាន...

ឧកញ៉ា លី ហួរ គ្រោងបោះទុនធំ សង់​លំនៅដ្ឋាន​១ម៉ឺន​ខ្នង នៅតាម​ផ្លូវ​ជាតិ៦A

ព័ត៌មាន
ឧកញ៉ាលី ហួរ ដែលត្រូវបានគេស្គាល់ថា ជាសេដ្ឋីខ្មែរមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងវិស័យជំនួញ ពីអាជីវកររកស៊ីប្តូរប្រាក់តាមផ្សារ មកក្លាយជ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ