វិស័យកសិកម្ម

អង្ករក្រអូបកម្ពុជា ទទួលការគាំទ្រកាន់តែខ្លាំងពីអឺរ៉ុប ខណៈកម្ពុជា កំពុងសម្លឹងពង្រីកទីផ្សារនៅតំបន់នេះបន្ថែមទៀត


អឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករធំជាងគេបំផុតរបស់កម្ពុជា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគឺអង្ករកម្ពុជា ជាង២៤ម៉ឺនតាន ត្រូវបាននាំចេញទៅកាន់២៦ប្រទេសក្នុងទ្វីបអឺរ៉ុបជាមួយទឹកប្រាក់ប្រមាណជាង១៩២លានដុល្លារ។ អ្នកជំនួញស្រូវអង្ករបានអះអាងថា បច្ចុប្បន្ននៅតាមបណ្តាផ្សារបោះដុំ និងលក់រាយក្នុងសហគមន៍អឺរ៉ុប បានបង្ហាញការគាំទ្រកាន់តែខ្លាំងលើផលិតផលអង្ករក្រអូបរបស់កម្ពុជា ដែលរំពឹងថា នឹងមានកំណើននាំចេញកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារនេះ នាពេលអនាគត។
វិស័យកសិកម្ម
ដោយ

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានគូសបញ្ជាក់ថា នៅក្នុងដំណើរបេសកម្មផ្សព្វផ្សាយអំពីអង្ករក្រអូបកម្ពុជា នៅបណ្តាប្រទេសធំៗមួយចំនួនក្នុងសហគមន៍អឺរុបនាពេលថ្មីៗនេះ ផ្សារបោះដុំ និងលក់រាយធំៗក្នុងសហគមន៍អឺរ៉ុប បានបង្ហាញការគាំទ្រ និងទទួលស្គាល់ពីគុណភាពអង្ករក្រអូបរបស់កម្ពុជា ដែលកត្តានេះធ្វើឱ្យអ្នកជំនួញរូបនេះ រំពឹងថា អង្ករក្រអូបកម្ពុជានឹងមានវត្តមានកាន់តែច្រើនថែមទៀតនៅក្នុងទីផ្សារអឺរ៉ុប នាពេលខាងមុខ។ បើតាមការបញ្ជាក់របស់ឧកញ៉ា សុង សារ៉ន តាមរយៈបេសកម្មនេះ កម្ពុជា បានបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កា ដោយអង្ករក្រអូបកម្ពុជា អាចដេញថ្លៃជាសកលជាមួយទីផ្សារលក់រាយធំជាងគេចំនួន៣ នៅក្នុងសហភាពអឺរ៉ុប ក្នុងខែតុលា ឆ្នាំ២០២៥ នេះ។

​បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៤០៨លានដុល្លារពីការនាំចេញអង្ករជាង៥៩ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ អង្ករកម្ពុជា ភាគច្រើន ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសចំនួន២៦នៅទ្វីបអឺរ៉ុបក្នុងបរិមាណជាង២៤ម៉ឺនតោនជាមួយទឹកប្រាក់ជាង១០២លានដុល្លារ ខណៈចិន និងតំបន់រដ្ឋបាលស្វយ័តជាទីផ្សារធំលំដាប់ទីពីរក្នុងការស្រូបទាញអង្ករពីកម្ពុជា ជាមួយបរិមាណជាង១៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង៨៥លានដុល្លារ ហើយប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៧ បានទិញអង្ករពីកម្ពុជា ជាង១៣ម៉ឺនតោន ជាមួយទឹកប្រាក់ជាង៦៧លានដុល្លារ។ យ៉ាងណាមិញនៅក្នុងរយៈពេល៩ខែកន្លងមកនេះ កម្ពុជា ក៏បាននាំចេញស្រូវបានប្រមាណជាង៥,២លានតោនទៅកាន់ទីផ្សារប្រទេសជិតខាងជាមួយចំណូលជាង១ពាន់២រយលានដុល្លារផងដែរ៕




អត្ថបទបន្ទាប់


កាហ្វេដាំក្នុងស្រុកទទួលបានការគាំទ្រកាន់តែខ្លាំង ក្រោយពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់កាហ្វេថៃ

កាហ្វេផលិតនៅក្នុងស្រុកកំពុងទទួលបានការពេញនិយមខ្លាំងពីប្រជាពលរដ្ឋ និងអាជីវករលក់កាហ្វេ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផល ន…

ស្របពេលថៃ នៅតែបន្តឈ្លានពាន អ្នកជំនាញជំរុញពលរដ្ឋបន្តធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ មានការផុសផុលគួរឱ្យកត់សម្គាល់ តែក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តប្រើប្រាស់ផលិតផលរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ