វិធានការ​បន្ថែម​ជុំទី៦ ដើម្បី​ស្ដារ និងជំរុញសេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការជុំទី៦ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ ដោយក្នុងនោះ រាជរដ្ឋាភិបាលនៅតែបន្ដ ជួយលើវិស័យទេសចរណ៍ រោងចក្រកាត់ដេរ អាកាសចរណ៍ និងពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមានការឧបត្ថម្ភជាថវិកា និងការបន្ថូរបន្ថយពន្ធលើអាជីវកម្មក្នុងវិស័យទាំងនោះ រហូតដល់ខែធ្នូ ឆ្នាំ២០២០។
សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា ដែលបន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រីពិតប្រាកដ ដើម្បីបានប្រាក់ឧបម្ថម្ភពីរដ្ឋ
ដោយ

យោងតាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ឲ្យដឹងថា ស្ថិតក្នុង​បរិការណ៍​នេះ ដោយពិនិត្យ និងថ្លឹងថ្លែង​លើ​ទិដ្ឋភាព​នៃ​ការវិវឌ្ឍ​នៃស្ថានភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​នូវវិធានការ​បន្ថែម​ជុំទី​៦ ក្នុងគោលបំណង បន្តទ្រទ្រង់ និងស្ដារ​អាជីវកម្ម និងធុរកិច្ច ឲ្យ​ងើបឡើងវិញ ដើម្បីចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយវិបត្តិ និង​បន្ត​ទំនុក​បម្រុង​ដល់​ ជីវភាព​ប្រចាំថ្ងៃ​របស់គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ។

ក្នុងវិធានការជុំទី៦នេះ សម្រាប់​កម្មករ​និយោជិត​ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបាន​ត្រូវបាន​ព្យួរការងារ នៅតែទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៤០ដុល្លារ ក្នុងមួយខែ សម្រាប់រយៈពេល ៣ខែបន្ថែម​ទៀត រហូតដល់ដំណាច់ខែ​ធ្នូ​ឆ្នាំ២០២០។ បន្ថែមពីនេះ សម្រាប់​កម្មករ​និយោជិតក្នុងវិស័យកាត់ដេរ ក៏នៅតែ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពីថៅកែរោងចក្រ​ចំនួន ៣០​ដុល្លារ ក្នុងមួយខែ​ រហូតដល់​ដំណាច់ខែ​ធ្នូឆ្នាំ២០២០ផងដែរ។ 

សម្រាប់​សណ្ឋាគារ​ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែលបានចុះបញ្ជី​នៅ​នាយកដ្ឋានពន្ធដារ និងមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងប៉ោយប៉ែត ក៏នៅតែ​ទទួលបាន​ការលើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ ចាប់ពីខែ​តុលា​ ដល់ខែ​ធ្នូ​ឆ្នាំ២០២០ និងមាន​ការ​លើកលែង​មួយចំនួន​ទៀត។

ចំពោះវិស័យ​អាកាសចរណ៍វិញ នៅតែ​បន្ដ​លើកលែង​ការបង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល ៣ខែទៀត ចាប់ពីខែ​តុលា ដល់ខែធ្នូ ឆ្នាំ២០២០ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលបាន​ចុះបញ្ជី​នៅកម្ពុជា។ បន្ថែមពីនេះ ក៏បន្ដពន្យារការបង់​ប្រាក់​ជំពាក់​កម្រៃ អាកាសចរ​ស៊ីវិល សម្រាប់​រយៈពេល​២ខែ បន្ថែមទៀត រហូតដល់​ដំណាច់​ខែធ្នូ​ឆ្នាំ២០២០។

ដោយឡែក សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ នៅតែបន្ដ អនុវត្ត​សម្រាប់​រយៈពេល ៣ខែ បន្ថែមទៀត គឺចាប់ពីខែ​តុលា ដល់ខែធ្នូ​ឆ្នាំ២០២០។

សូមបញ្ជាក់ថា បើតាម​ការ​អះអាង​របស់​សម្តេច ហ៊ុន សែន​ កាលពីពេល​កន្លងទៅ​បាន​ឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ ៨០០លាន​ ទៅ ២ ពាន់លាន​ដុល្លារអាមេរិក​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងកូវីដ-១៩ និងដើម្បី​​ស្ដារ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ៕

None



អត្ថបទបន្ទាប់


ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ទទួលបានថវិកាឧបត្ថម្ភពីរដ្ឋបានកើនដល់ជិត ៧០ម៉ឺនគ្រួសារហើយ!

មកទល់ពេលនេះ ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរាជរដ្ឋាភិបាលអះអាងផ្ដល់ថវិកាប្រចាំខែ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ បានកើនឡើងដល់ជិត៧០…

ការសិក្សា​មួយ​បង្ហាញ​​ពី"លំនៅដ្ឋានពេល​អនាគត"ដែល​ប្រជាជន​ចង់បាន។ តើ​ជាលំនៅដ្ឋាន​ដូចម្ដេច?​

ប្រជាពលរដ្ឋរស់នៅ​រាជ​ធានី​ភ្នំពេញ​ជាង​ពាក់​កណ្ដាល ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​បន្ទប់​គេង​ក្នុង​គេហដ្ឋាន​របស់​ខ្លួន ដោយសារតែ​កង្វះ​ទីធ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ